​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ស្រះកែវ​រួមគ្នា​តាំង​ពិ​ព័រ​ណ៏​ពាណិជ្ជកម្ម​សម្ព័ន្ធមេត្រីភាព​កម្ពុជា​ថៃ​ មាន​ផ​លលិត​ផល​ជាង​១០០​តូប ឬ​ស្តង់​ត្រូវបាន​គេ​ដាក់តាំង​លក់​ក្នុង បរិវេណ​វេទិកា

0

ខេត្តបន្ទាយមានជ័យ ចំនួន​៧​ថ្ងៃ ឱកាស​ពិធី​តាំង​ពិ​ព័រ​ណ៏​ពាណិជ្ជកម្ម​សម្ព័ន្ធមេត្រីភាព កម្ពុជា​-​ថៃ លើក​ទី​១ រវាង​ខេត្តបន្ទាយមានជ័យ​និង​ស្រះកែវ​ប្រទេស​ថៃ ។​
តាម​របាយ​ការ​ណ៏​បានលើកឡើង ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៏​ពាណិជ្ជកម្ម សម្ព័ន្ធមេត្រីភាព​កម្ពុជា​-​ថៃ គឺមាន​ផលិតផល ជា​សម្ភារ​ប្រើប្រាស់ ក៏ដូចជា​គ្រឿង​ហូបចុក​របស់​ខ្មែរ និង​ថៃ បានដាក់​តាំង​លក់ សរុប​១៧៥​តូប ឬ ស្តង់ ក្នុងនោះ​ផ​លលិត​ផល​ខ្មែរ មាន​ចំនួន​៣០​ស្តង់ ថៃ​១៤០​ស្តង់ ហើយ​ទំនិញ​ទាំងអស់ គិត​ជា​ទឹកប្រាក់ មាន​១០​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ។​
ឯកឧត្តម​អភិបាលខេត្ត គោ ស៊ុំ​សារឿ​ត បាន​បញ្ជាក់ថា ខេត្ត​មាន​ចំណូល ពន្ធគយ​កើនឡើង​១៤០​លាន​ដុល្លា​សហរដ្ឋអាមេរិក ឆ្នាំ​២០១៤ តែ​ទឹកប្រាក់​ទំនិញ​នាំ ចេញ​ធៀប​ទឹកប្រាក់​នាំចូល មានកំ​រិត​ទាប​នៅឡើយ ។​
ជាមួយ​ការតាំង​ពិ​ព័រ​ណ៏​ពាណិជ្ជកម្ម​ពេលនេះ ជាការ​ស្ទាបស្ទង់​សេចក្ដីត្រូវការ របស់​អតិថិជន និង​បង្ហាញ​ស្នាដៃ​ថ្មី រួមទាំង​ការចាប់​ដៃគូ ផ្នែក​វិស័យ​ពាណិជ្ជកម្ម រវាង​ខេត្ត​ព្រំដែន ក៏​ដូច​ប្រទេស​យើង​ទាំងពីរ លើ​ទស្សន​វិ ស័​យ​សេដ្ឋកិច្ច​រួមគ្នា ឆ្ពោះទៅរក​ការធ្វើសមាហរណកម្ម ក្នុង​សហគម​ន៏​សេដ្ឋកិច្ច​អាស៊ាន នា​ចុងឆ្នាំ​២០១៥ ។3
​ម្យ៉ាង​ស​ង្ឃឺ​ម​ការតាំង​ពិ​ព័រ​ណ៏​ពាណិជ្ជកម្ម សម្ព័ន្ធមេត្រីភាព​កម្ពុជា​-​ថៃ លើក​ក្រោយ​ទៀត មានការ​ទាក់ទាញ​អតិថិជន​បាន​ច្រើនជាង​នេះ តាម​ការ​ស្វែងយល់បាន​នូវ​ពិសោធ​ន៏ នៅ​លើក​ទី​១ នៃ​ការតាំង​ពិ​ព័រ​ណ៏​ពាណិជ្ជកម្ម​សម្ព័ន្ធមេត្រីភាព កម្ពុជា​-​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ ៕5 2 1