បន្តាយមានជ័យះ ពសថ្លាន់ញីមួយក្បាលមានទម្ងន់ជាង៤០គីឡូក្រាម ប្រវែង៣.ម៉ែត្រ ៣.តឹកបានលូនចូលវត្ត(ខេមរាសីម៉ារាម)ហៅវត្តទំនប់ក៥)ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ តាមបន្ទាត់ព្រុំដែន វត្តនេះទើប តែកសាង បាន រយះពេលជាងមួយខែប៉ុណ្ណោះ ។ ព្រះតេជគុណព្រះនាម មនោរម្យ មានព្រះជន៣៦ព្រះវស្សា លោកមានពុទ្ធដិការប្រាប់ ភ្នាក់ងារអ្នកយកពត៏មានយើងថា វត្តដែលទើបកសាងថ្មីនេះមានទំហំដី ជាង១ហិតា ទិញ ពី ប្រ ជាពលរដ្ឋ ក្នុងតម្លៃជាងមួយម៉ឹនដុល្លា ប៉ុន្តែមិនទាន់ចាយលុយគ្រប់ទេ ចាយជាជំ ហ៊ានៗ ព្រះតេជគុណបានបន្តថា ខណះពេលកសាងវត្ត ជួនពេលមានភ្លើងឆេះព្រៃ ហើ យ ពស មួយក្បាលនេះពុំដឹងទៅណា ក៏ដេកសន្ធឹងតាមផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋ ចាប់ៗ មិនដឹងឲ្យ ទៅណា ក៏យកមកដាក់វត្ត ។
ក្រោយបានប្រហែល២ថ្ងៃពលរដ្ឋក្នុង ភូមិក៏ បាន យកទៅប្រ លេងក្នុងព្រៃតាមមាត់អូព្រុំដែន លុះដល់ពេលយប់មានលោក យា យ ម្នាក់ឈ្មោះ ង៉ែត សាំ អាយុ ៧៤ ឆ្នាំបានដេកយល់ សប្តិឃើញមានទេវតា ពាក់ កម្រង ផ្កាចុះមកយា់ងច្រើននៅ ទីធ្លាវត្តនេះ លុះពេលព្រឹក ឡើងក៏ឃើញពសញីនេះ មកនៅក្នុង វត្តកន្លែងដដែលហើយ លោកយាយខាងលើក៏ បានទៅរកគ្រូទស្សទាយ មើលថាមាន ទេវតាចុះមកសន្ថិតនៅវត្ត ដែលទើបក៏សាងថ្មីនេះ ហើយក៏ប្រាប់ថា គេមានឈ្មោះ (នាងមាស) ។
ព្រះតេជគុណបាន បន្តរថា វត្តនេះទើបតែ កសាងថ្មី ហើយចាប់តាំងពី ពេល ពស ញីនេះមកនៅ វត្តនេះចេះ តែមានព្រជាពលរដ្ឋ ពុទ្ធបរិសទ្សមកយា់ង ច្រើន កុំករ នៅយប់ថ្ងៃទី៨ខែមេសានេះពសញី នេះពងបាន ៥០ពង ហើយ មកទល់ពេលនេះ សត្វពសញីមួយក្បាល នេះប្រជាពលរដ្ឋបានធ្វើទ្រុងដាក់ និង មានដាក់កំប៉ុងជើងធូប សម្រាប់ពុទ្ធបរិសទ្ធ គោរពបូជា ប្រជាពលរដ្ឋក៏បានប្រាប់ថាសត្វ ពសញីមួយ ក្បាល នេះមក នៅទីវត្តអារាមនេះ បាននាំមកនៅសេចក្ដីសុខ សេចក្ដីចំរើនដល់ បងប្អូនប្រជា ពល រដ្ឋក្នុងភូមិតាមបន្ទាត់ព្រំដែននិងការរីកចម្រើនដល់វត្តអារាមដែលទើបកសាងថ្មីនេះ.។ ដោយ ដុំ សំបូរ