​លោក​អភិបាលស្រុក​រលាប្អៀរ​នាំយក​អំណោយ​សប្បុរសជន​ ​ទៅ​ផ្តល់ជូន​លោកយាយ​ទុ​រគ​ត៌​ក្រីក្រ​ចិញ្ចឹម​ចៅ​២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​

0

​កំពង់ឆ្នាំង​៖ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ បាន​​នាំយក​អំណោយ​របស់​ស​ប្បុរ​សជន​ទៅ​ផ្តល់ជូន លោកយាយ​ទុ​រគ​ត៌មាន​ជីវភាព​ក្រីក្រ​ម្នាក់​ដែល ចិញ្ចឹម​ចៅ​២​នាក់ រងគ្រោះថ្នាក់​ចរាចរ​ណ៏​កាល​ស​ប្តា​ហ៏​កន្លងទៅ​។ ការផ្តល់​ជូនអំណោយរ​បស់​សប្បុរសជន​ខាង​លើ គឺ​នៅក្នុង​ខ្ទម​លោកយាយ ស្ថិតក្នុង​ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោក​មេឃុំ​មេភូមិ​ជា​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បានបញ្ជាក់​អោយដឹងថាៈ ក្រោយពី​មាន​សារព័ត៌​ក្នុងស្រុក​បាន​ផ្សាយ​ពី​ជីវិត​លោកយាយ​តូច សារ៉ន អាយុ​៧៨ ឆ្នាំ​ដែល​កំពុង​ចិញ្ចឹម​ចៅ​២​នាក់ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​ទៀតផង​នោះ លោក ឧកញ៉ា ស្រី ងួន និង​លោកជំទាវ ឧ​ញ៉ា ស្រី វុ​ឌ្ឍី បាន​ជួយឧបត្ថម្ភ លោកយាយ​តាមរយៈ​រូបលោក​ចំនួន​១០០​ដុ​លា្ល ចំណែក​លោក សូ សាម៉ន ក៏បាន​ជួយឧបត្ថម្ភ​មក​លោកយាយ ចំណួន​១០​ម៉ឺន​រៀល និង​អង្ករ​មួយ​កា​រ៉ុង​២៥​គឺ​ឡូ​ផងដែរ ។​លោក យឹម យ៉ុ​ន មេឃុំ​គោក​បន្ទាយ បាន​និយាយ​អោយដឹងថាៈ លោកយាយ​ពិតជា​ក្រីក្រ​ពិត​ប្រាក​​ដ​មែន កំពុង​រស់នៅ​ជាមួយ​ចៅ​២​នាក់ ម្នាក់​កូន​បង​ធ្វើជា​សំណង់ និង​ម្នាក់ទៀត​នៅផ្ទះ​ជាមួយ​ជីដូន ខ្ទម​​ដែល​លោកយាយ​ស្នាក់នៅ​គឺ​បាន​សុំ​ដី​អ្នកស្រុក​ស្នាក់នៅ​តែប៉ុណ្ណោះ គឺ​លោកយាយ​គ្មាន​ដីធ្លី​អី​ទេ​។​​ ​ក្រោយពី​បានទទួល​អំណោយ​IMG_8161ខាងលើ លោក យាយ​ដែល​មិនទាន់​ជា​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​ខំ​លើកដៃ​ប្រណម​សំពះ ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន​ទាំងអស់​និង​លោក​អភិបាលស្រុក លោក​មេឃុំ លោក​មេភូមិ សូម​ជួបតែ​ពុ​ទ្ឋ​ពរ​ទាំង​៤​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ ជា​រៀងរហូត​តទៅ​កុំបី​ឃ្លាត​ឡើយ ៕IMG_8157 IMG_8156