បុរស់ម្នាក់បានរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ ខណះពេលដែលរូបគាត់បានជិះម៉ូតូ១គ្រឿង ហើយត្រូវបានម៉ូតូ១គ្រឿងទៀត បុកពេញទំហឹង កាលពីវេលាម៉ោង០៩នឹង១៥នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ២១៧ កែងនឹងផ្លូវបឹងតាម៉ាត ស្ថិតក្នុងភូមិសំបួរ សង្កាត់ ដង្កោរ ខណ្ឌដង្កោរ។
តាមសាក្សីនៅជិតកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានម៉ូតូ១ គ្រឿង ម៉ាកឌ្រីមសង់សេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BV-4479 បើកបរដោយបុរស់ម្នាក់ នឹងរួមដំណើរជាមួយកូនប្រុសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបឹងតាម៉ាត ទិសដៅពីកើតទៅលិច បំណងបត់ស្ដាំភ្លាមនោះក៏មានម៉ូតូ១គ្រឿងទៀត ម៉ាកស្កូបពីពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 1DF-0971 បើកបរដោយនារីម្នាក់ ក្នុង ល្បឿនលឿនបានមកបុកពេញទំហឹង បណ្ដាលអោយបុរស់ជានាក់បើកម៉ូតូសង់ រងរបួសធ្ងន់ត្រូវបានសាច់ញាត្តិ ដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យភ្លាមៗតែម្ដង។
ក្រោយកើតហេតុកំលាំងសម្ថតកិច្ចមូលដ្ធាន បានចុះទៅដល់កន្លែងកើតហេតុ ដោយធ្វើការសម្របសម្រួលភាគីទាំងសងខាង ដោយភាគីខាងម៉ូតូស្កូបពី ព្រមជួយចេញថ្លៃព្យាបាលរបួស ទៅអោយភាគីខាងម៉ូតូសង់ ដើម្បី បញ្ចប់រឿងនៅនឹងកន្លែងតែម្ដងទៅ ៕




































