​មេ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២ ស្រវឹងស្រា​ជោគជាំ ថយ​រថយន្តបុក​រថ​យន្ត​គេ​ហើយ ស្រែ​ឡូឡារ​រករឿង​គេ​ថែមទៀត បង្កឱ្យមាន​ការភ្ញាក់ផ្អើល​

0

​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មេ​បុ​ស្តិ៍​ផ្សារ​ដេប៉ូ​ទី​២ បាន​បើករថយន្ត​វី​ហ្គូ ទាំង​ស្ថានភាព​ស្រវឹងស្រា ហើយ​បាន​ថយ​រថយន្តបុក​រថយន្ត​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ធ្វើដំណើរ បណ្តាលឱ្យ​រង​ការខូចខាត​បន្តិច បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​មេ​ប៉ុស្តិ៍​ម្នាក់​នោះ ចុះ​ពីលើ​រថយន្ត​មក​មិន​ព្រម​ទទួលខុសត្រូវ និង​បាន​ស្រែ​ឡូឡារ​បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​ចោមរោម​មើល យ៉ាងច្រើន​កុះករ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ឡឥដ្ឋ ស្ថិតក្នុង​សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។
​ ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​គេ​បានឃើញ​រថយន្ត​វី​ហ្គូ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​32 2 – 0002 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ ថា ជា​មេ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២ បាន​បើករថយន្ត​ទៅយក​ប្រព​ន្ឋ​នៅ​ម្តុំ​កន្លែងកើតហេតុ ហើយ​នៅពេល​ដល់​ម៉ោង​រូបគាត់ បាន​ថយ​រថយន្ត ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ​ផង​នោះ និង​មិនបាន​មើល​ក្រោយ ក៏បាន​ប៉ះ​ជាមួយនឹង​រថយន្ត ម៉ាក ACURA ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-0468 ដែល​កំពុងធ្វើដំណើរ​ពីក្រោយ​រថយន្ត​វី​ហ្គូ​នោះ បណ្តាលឱ្យ​រង​ការខូចខាត​បន្តិចបន្តួច​តែប៉ុណ្ណោះ ។ តែ​មេ​ប៉ុស្តិ៍​នោះ​មិនបាន​ចុះមក​មើល​រថយន្ត ដែល​ខ្លួន​បាន​ថយ ប៉ះ​នោះទេ ថែមទាំង​បានរ​យ៉ែ​ទៅ មុក​ទៅក្រោយ​ជាច្រើន​ដង បណ្តាលឱ្យ​រង​ការខូចខាត​ខ្លាំង​ទៅៗ ។ ប្រភព​ដដែល​បាន​បន្តថា មិនតែប៉ុណ្ណោះ​មេ​ប៉ុស្តិ៍​ទំនើង​ម្នាក់នេះ មិនបាន​ចុះ​ពីលើ​រថយន្ត​ដើម្បី​ទទួលខុសត្រូវ​នោះទេ ទើប​ជនរងគ្រោះ​បើករថយន្ត​កាក​ពីមុខ​ទើប​ចុះមក និង​បាន​ស្រែក​ឡូឡា​រទាំង​ខ្លួន​ស្រវឹងស្រា​ជោគជាំ រករឿង​ជនរងគ្រោះ​ទៅវិញ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ នាំគ្នា​ចោមរោម មើល​និង​រិះគន់​នូវ​ទង្វើ​បុរស​ម្នាក់នេះ​យ៉ាងខ្លាំង ដោយ​អាង​ខ្លួន​ជា​មេ​ប៉ុស្តិ៍​ដែលជា​អ្នក​អនុវត្តន៍​ច្បាប់​ហើយ បែរជា​ធ្វើ​ដូចនេះ​ទៅវិញ ក៏​ព្រោះ​តែមាន​ជាតិ​ស្រវឹង​នៅក្នុង​ខ្លួន ។​4
​ ​ក្រោយមក​មាន​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ទៅ​អន្តរា​គន៍​ដល់​កន្លែងកើតហេតុ និង​បានធ្វើការ​សម្របសម្រួល​អស់​រយះពេល​ជា​យូរ ទើប​បុរស​ជា​មេ​ប៉ុស្តិ៍​ស្វាង​ស្រវឹង​បន្តិច ដឹង​ពី​កំ​ហុង​របស់ខ្លួន ព្រម​សង​ភាគី​ម្ខាង​ទៀត ចំនួន​២០០​ដុល្លារ ទើប​បញ្ចប់រឿង​ត្រឹមនេះ ៕2 1