​ស្រ​វុ​ឹ​ង​ដល់ក បើកឡាន​បុក​កង់​និង​ម៉ូតូ ស្លាប់​មនុស្ស​ពីរ​នាក់​

0

> បាត់ដំបង​: ក្មេងប្រុស និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី ត្រូវបាន​រថយន្ត​មួយគ្រឿង​ដែល​អ្នកបើកបរ​ស្រ​វុ​ឹ​ង​ជោកជាំ ហើយ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅបុក​ពីក្រោយ កាលពី​វេលា​ម៉ោង 6,30​នាទី​នៅ​យប់​ថ្ងៃទី 19-5-15 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​67ត្រង់ចំនុច​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង រួច​ជ្រុល​ធ្លាក់ចូល​ទៅក្នុង​ប្រលាយ​។​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរ​ផ្លូវគោក​បានអោយដឹងថា​ នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​សុ​ី​ស RX300 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-1031 បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ទៅដល់​ចំនុចកើតហេតុ​បាន​បុក​នឹង​កង់​ចំ​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហុ​ឹ​ង​ដែលមាន​ក្មេងប្រុស​ម្នាក់​ជិះ​ផង​នោះ ធ្វើអោយ​រថយន្ត​ជ្រុល​ច្រឡោត​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ដែលមាន​ស្ត្រី​ម្នាក់​ជា​អ្នកបើកបរ ធ្វើអោយ​ជនរងគ្រោះ ទាំងពីរ​នាក់​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ​ម​។​ សមត្ថកិច្ច​បាន​បន្ថែម​ថា ក្រោយពេល​បុក​រួច​ភ្លាមៗ​រថយន្ត​ដែល​កំពុង​ស្ថិតក្នុង​ភាព​បាត់បង់​ម្ចាស់ការ​បាន​រេ​ទៅ​ធ្លាក់​នៅក្នុង​ប្រលាយ​ខាងឆ្វេង ដោយ​ក្បាល​រថយន្ត​វិល​ត្រឡប់មក​ខាងក្រោយ​វិញ​ចំណែក​អ្នកបើកបរ​រថយន្ត គឺ​មិនបាន​រត់គេច​ទៅណា​ទេ​ដោយសារតែ​គេ​មាន​សភាព​ស្រ​វុ​ឹ​ង​ទន់​ទោរ​ទៅហើយនោះ ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​កាន់​ការិយាល័យ​ចរាចរ​ដើម្បី​ធ្វើការ​សាកសួរ​ព្រមទាំង​វាស់​កម្រិត​ជាតិ​អាល់កុល​ដែលមាន​ផ្ទុក​នៅក្នុង​ខ្លួន​។​អ្នកបើកបរ​រូបនោះ​មានឈ្មោះ​ថាវ ឡុង ភេទ​ប្រុស អាយុ​45​ឆ្នាំ ជា​មន្ត្រី​ប៉េអឹម​ខេត្ត រស់នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ឯ​កម្រិត​ជាតិ​អាល់កុល​មាន​រហូតដល់​93​មី​ល្លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ដែលជា​កម្រិត​មួយ​អាច​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​តាមច្បាប់​ចរាចរ​ផ្លូវគោក​។​ដោយឡែក​ក្មេងប្រុស​ដែល​ជិះ​កង់​មាន​អាយុ​14​ឆ្នាំ និង​ស្ត្រី​ម្នាក់​ក្នុង​វ័យ​54​ឆ្នាំ ដែល​បាន​ប្រើប្រាស់ ម៉ូតូ​ម៉ាក​សង់​ធុន​C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1B 0397 គឺជា​អ្នក​ដែល​រស់នៅ​ម្តុំ ភូមិ ឃុំ​កើតហេតុ​នេះដែរ ដោយ​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​សាច់ញាតិ​បានមក​ទទួល​យកទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។​image
> លោក​វរ​:​សេនីយ៍​ឯក​សាត គឹម​សាន នាយការិយាល័យ​ចរាចរ​ផ្លូវគោក​បាន​មានប្រសាសន៍ថា​អ្នកបើកបរ​រូបនេះ​អាចពាក់ព័ន្ធ​នឹង​ករណី​ពីរ​យ៉ាង​ទីមួយ ការបើក​បរមាន​ផ្ទុក​សារធាតុ​អាល់កុល​រហូតដល់​93​មី​ល្លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ និង​ទី​ពីរ បាន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ចំណែក​រឿង​ស្លាក​លេខ​ខេមរភូមិន្ទ គឺ​សមត្ថកិច្ច​នឹងធ្វើ​ការត្រួត​ពិនិត្យ​ទៅលើ​ឯកសារ​សិន ប្រសិនបើ​មិនមាន​ទេ​នោះ​អ្នកបើកបរ​អាច​មានប​ទ​ល្មើស​មួយ​ករណី​ទៀត​ក្នុងការ​ប្រើប្រាស់​ស្លាក​លេខ​យានយន្ត​ក្លែងក្លាយ​តាម​មាត្រា​លេខ​77 ដូច្នេះ​អ្នកបើកបរ​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕image (3) image (2) image (1)