​កំលាំង​នគរបាល​នាយកដ្ឋាន​ចុះ​ចែក​មុង​ជ្រលក់​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់​នៅ​នៅតាម​វ​រះ​និ​អធិកា​ដ្ឋា​ន​នៅតាម​បណ្តា​ព្រំដែន​

0

​ខេត្តបន្ទាយមានជ័យ​
​កម្លាំង​នគរបាល​នាយកដ្ឋាន​សុខាភិបាល​របស់​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​រសៀល ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥​នេះ បាន​ចុះទៅ​អប់រំ និង​ផ្សព្វផ្សាយ​ព្រមទាំង​ចែក​មុង​ជ្រលក់​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់ ដល់​កងកម្លាំង​នគរបាល​នៅតាម​វរ​:​និង​អធិការដ្ឋាន​នគរបាល​ស្រុក​តាម​បណ្តា​ព្រំដែន ។ លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី​អាត់​ខែម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងថា​នៅ​រដូវវស្សា បាន​ចូល​មកដល់​ជា​បណ្តើរៗ​ហើយ​នោះ​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខ​នឹង​ការឆ្លង​ជំងឺ​ផ្សេងៗ ជា ពិសេស ជំងឺគ្រុនចាញ់ ដែល​អាច​កើតមានឡើង ចំពោះ​កងកម្លាំង​នគរបាល​នៅ​ទីនោះ ទើប​នាយ​ឧ​ត្ត​ម​សេនី​យ៏ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឲ្យ​ក្រុម ការងារ ខាង​វិស័យ​សុខាភិបាល ចុះមក​ផ្សព្វផ្សាយ​លើ​ការងារ​នេះ និង​ចែក​មុង​ជ្រលក់​ផងដែរ​។​image (1)
​លោក​ឧ​ត្ត​ម​ស្នងការ​ក៏ បាន​អំពាវនាវ ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ថែទាំ សុខភាព​ឲ្យ​បានល្អ​ប្រសើរ និង​ខិតខំ​បន្ត​ការពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស តាម​ព្រំដែន កាន់​តែមាន​ភាពប្រសើរ​ឡើង​៕image (1)