កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត អ៊ុករាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ នៅក្នុងពេលអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា កសាងសាលាបថមសិក្សាឬស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ថា៖ “ មកដល់ពេលនេះយើងមានសាលារៀនជាច្រើន ដែលបានកសាងជាបន្តបន្ទាប់ ដោយដោយព្រះរាជអំណោយព្រះមហាក្សាត្រ ដោយរាជរដ្ឋាភិបាលកម្ពុជា និងដោយអង្គការជាដៃគូក្តី ក៏យើងក៏នៅតែខ្វះខាតដដែល ព្រោះតែកំណើនប្រពលរដ្ឋបានចេះតែកើនជាឡើងជាលំដាប់ ” ។ អញ្ចើញចូលរួមក្នុងពីធីនោះមានលោក អភិបាលខេត្តមន្ត្រីរាជ
ការជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិក្សានុសិស្សសរុបចំនួន៩៨១នាក់ ។
ឯកឧត្តម បណ្ឌិត អ៊ុក រាប៊ុន បានបន្តថាៈ តាមទូរលេខក្នុងឆ្នាំ១៩៧៥ ប្រជាពលរដ្ឋយើងមាន ជាង៧លាននាក់ តែបន្ទាប់ពីសង្គ្រាម និងធ្លាក់ចូលរបបប្រល័យពូជសាសន៏ នៅឆ្នាំ១៩៧៩ ប្រជាពលរដ្ឋយើងនៅសល់ តែជាង៤លាននាក់ប៉ុណ្ណោះ តែមកដល់បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរបានកើនឡើងដល់ទៅជាង១៤លាននាក់ ហេតុដូចឆ្នេះហើយ យើងនៅតែត្រូវការសាលារៀនជាបន្តទៀតសម្រាប់ ធនធានមនុស្ស ដែលជាកូនចៅរបស់យើង អោយគេបានរៀនសូត្រ ពីថ្នាក់បឋម ដល់មធ្យមសិក្សា ។ការបញ្ជុះបឋមសិលា គឺជាប្រពៃណីទំនាមទម្លាប់ ពីដូនតា ដែលពេលសាងសង់អ្វីមួយគឺត្រូវធ្វើពីធីនេះដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សាងសង់សំណង់ទៅអោយបានសេចក្តីសុខ ប៉ុន្តែពីធីនេះ ក៏ជាពិធីអបអរសារទរ ដែលយើងបានទទួលនូវសាលារៀនដល់ទៅ៤ខ្នង របស់ម្ចាស់ជំនួយ ក្នុងនាមមនុស្សធម៏ គឺ លោក Dato Sri dr Stanley GOH នាយកក្រុមហ៊ុន VW WIN HOLDINGS PLC ក្នុងនោះមានសាលាបឋមសិក្សា តាមុលលើ ១ខ្នង សាលាបឋមសិក្សាពាមពពេជ១ខ្នង ទាំង២ខ្នងនេះ ស្ថិតនៅ ឃុំកោះថ្កូវ ,សាលាបឋមសិក្សា អន្លង់អក ១ខ្នង ស្ថិតក្នុងឃុំកំពុងអូស និងសាលា បថមសិក្សា ឬស្សីដង្កួច១ខ្នង ស្ថិតក្នុងឃុំជលសារ ដែលយើងកំពុងប្រារពធ្វើពិធីនេះ ។
ឯកឧត្តម បណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មាន លោកគ្រូអ្នកគ្រូ ឪពុកម្តាយ។ ចំណែកលោកគ្រូអ្នកគ្រូត្រូវខិតខំបង្ហាត់បង្រៀនសិស្សអោយបានល្អ ដោយមាន សុភាវធម៏ ក្នុងការអប់រំសិស្ស ដូចពាក្យស្លោកថាៈ “ កូនសិស្សខ្ញុំ គឺជាកូនរបស់ខ្ញុំ -ខ្ញុំចង់អោយកូនសិស្សខ្ញុំចេះដូច កូនខ្ញុំដែរ” ។រដូវវស្សាមកដល់ហើយសូមអោយប្រជាពលរដ្ឋត្រៀមនូវឧបករណ៏ សម្រាប់បង្ករបង្កើនផ និងសូមប្រុងប្រយ័ត្នដល់កូនចៅ ផ្ទះសម្បែង នៅក្នុងរដូវវស្សានេះ នឹងមាន គ្រោះធម្មជាតិ ភ្លៀងខ្យល់ព្យុះកន្ត្រាក់ និងរន្ទះបាញ់ ជាដើម ។ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៏ដែរថាៈ ពិធី បញ្ចុះបឋមសិលា សាងសង់អាគារសិក្សាថ្ងៃនេះមាន៤ខ្នង ស្មើនិង២៤បន្ទប់ មានបន្ទប់ទឹក៨ អណ្តូងស្នប់៤ ម៉ាស៊ីនបូមទឹក៤ និងស៊ីទែនទឹកចំណុះ៥ពាន់លីត្រចំនួន៤ គឺបែងចែកស្មើៗគ្នា តាមសាលបថមសិក្សាទាំង៤កន្លែង ។ ក្នុងនាមលោក ជាអាជ្ញាធរខេត្ត និងក្នុងនាមជាប្រជាពលរដ្ឋទូរទាំងស្រុកជលគីរីសូមថ្លែងអំណរគុណដល់ លោក Dato Sri dr Stanley GOH
នាយកក្រុមហ៊ុន VW WIN HOLDINGS PLC ដែលលោកបានចំណាយធនធានសម្រាប់សាងសង់អាគារសិក្សា មានទាំងបន្ទប់ទឹក អណ្តូងទឹក និងស៊ីទែន
ស្តុកទឹកជាដើម។ សូមប្រសិទ្ឋពរបវរ មហាប្រសើរ ជូនឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ ,លោក Dato Sri dr Stanley GOH និងសហការី សូមមានសុខភាពល្អ បរិបូរណ៏ ជូបប្រទះតែសេចក្តីសុខចំរើនជារៀងរហូតតរៀងទៅ៕




































