កំពង់ឆ្នាំង៖កិច្ចការពារ និងទប់ស្កាត់អំពើចោររកម្ម ឆក់ ប្លន់ និងការចរណ៍គ្រឿងញៀន គឺជាកិច្ចការដ៏ចម្ប ង និងសំខាន់ណាស់របស់សមត្ថកិច្ច ហេតុនេះហើយទើបកន្លងមក ក៏ដូចជាយប់ថ្ងៃទី១៩. ខែឧសភា ឆ្នាំ
២០១៥ សមត្ថកិច្ចចុះរុះរបស់ខេត្ត២ក្រុម មានគ្នាជាង៣០នាក់បានសហការគ្នាធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងគោលដៅ២កន្លែងក្នុងក្រុងកំពង់ឆ្នាំងតាមផែនការរបស់លោកស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរក្សាសន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ។
លោក កែវ ឈុន នាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា៖តាមគោលការណ៍ថ្នាក់លើ ជារៀងរាល់យប់សមត្ថកិច្ចចំរុះរបស់ខេត្តរួមមាន មន្ត្រីនគរបាលអា
វុធជាតិផ្ទុះ នគរបាលប៉ុស នគរបាលក្រុង នគរបាលអន្តរាគម នគរបាលចរាចរណ៍ខេត្ត និងកងរាជអាវុធហត្ថ ក្រុង និងខេត្ត បានសហការគ្នា ប្រមូលកម្លាំងប្រជុំជួរ និងបែងចែកគោលដៅចល័តធ្វើសកម្មភាពត្រួពិនិត្យអាវុធជាតិផ្ទុះក្នុងក្រុងកំពង់ឆ្នាំង។ដោយឡែកតាមបណ្តាស្រុកទាំង៨ក្នុងខេត្ត ក៏មានផែនការធ្វើដូចគ្នានេះដែរ។
នៅក្នុងផែនការខាងលើនេះយប់នេះសមត្ថកិច្ចបានដាក់គោលដៅទី១ ឆែរឆេរនៅមុខវត្តយាយទេពក្នុងសង្កាត់ផ្សារឆ្នាំង និងគោលដៅទី២ ឆែរឆេរនៅបំណុចផ្លូវបែកជាបួន ខាងត្រូងផ្ទះសំណាក់សាន់ដេ២ ក្នុងសង្កាត់កំពង់ឆ្នាំង។ក្នុងផែនការនេះថ្នាក់លើបានណែនាំអោយពិនិត្យឆែរឆេរអ្នកបើកបរយានយន្តគ្រប់ប្រភេទនៅពេលយប់ ដកហូតអាវុធជាតិផ្ទុះ គ្រឿងញៀន កាប់បិតពូថៅ ដាវសាំម៉ូរ៉ៃ ដកហូតនិងអប់រំអ្នកបើកយានយន្តដាក់ភ្លើងឡាស៊ែរខុសច្បាប់ បំពាក់បំពង់ស៊ីមាំងប្រែន គ្មានផ្លាកលេខ បើកបរស្រវឹង។ល។ដើម្បីទប់ស្កាត់ អំពើចោរ លួច ចោរឆក់ ចោរប្លន់ ការចរាចរណ៍គ្រឿងញៀន និងការប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗទៀត។កន្លងមកក្រុមចំរុះក៏ធ្លាប់ដកហូតបានកាំបិត ដាវសាំម៉ូរ៉ៃ ពីក្រុមក្មេងស្ទាវៗ ដើរលេងពេលយប់បានមួយចំនួនផងដែរ ដែលអាចកាត់បន្ថយបានបទល្មើសមួយចំនួនធំ នៅក្នុងសកម្មភាពត្រួតពិនិត្យពេលយប់ខាងលើនេះ។
សមត្ថកិច្ចចំរុះបានអោយដឹងទៀតថា៖តាមការពិនិត្យជាក់ស្តែង នៅពេលសមត្ថកិច្ចជាប់រវល់ការ
ងារយាមកាមនៅក្នុងកម្មវិធីផ្សេងៗរបស់ថ្នាក់លើ មិនបានដាក់កម្លាំងត្រួតពិនិត្យនៅពេលយប់ នៅក្នុងក្រុងកំពង់ឆ្នាំង
ពួកក្មេងស្ទាវៗដើរលេងពេលយប់មួយចំនួន បានបើកម៉ូតូបំពុងស៊ីមាំងប្រែនបង្ហោះក្រឡុកពេញក្រុងកំពង់ឆ្នាំង ហើយសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយចំនួន ក៏មានសកម្មភាពផងដែរ។ប៉ុន្តែនៅពេលសមត្ថកិច្ចដាក់កម្លាំងត្រួពិនិត្យ សកម្មភាពខាងលើមិនមានកើតមានឡើយ ដែរអាចបញ្ជាក់បានថាសកម្មភាពរបស់ជនល្មើស រង់ចាំតាមដានមើលសមត្ថកិច្ចធ្វើការឫមិនធ្វើការពេលយប់តែប៉ុណ្ណោះ។
ហេតុនេះហើយការដាក់កម្លាំងសមត្ថកិច្ចចំរុះត្រួតពិនិត្យកិច្ចការងារនៅពេលយប់គឺជាកិច្ចការសំខា
ន់ណាស់ ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសនានានៅពេលយប់ ដើម្បីរក្សាសុវត្តិភាព និងសន្តិសុខជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ផែនការនេះប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់មូលដ្ឋានស្រុក និងក្រុង សូមគាំទ្រនិងសំណូមពរដល់លោកស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង ស្រុក សូមអោយមានការត្រួតពិនិត្យឆែកឆេររបស់សមត្ថកិច្ចចំរុះបែបនេះជារៀងរាល់យប់រហូតតទៅ ទើបប្រជាពលរដ្ឋមានសេចក្តីសុខ៕



































