ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ក្រុមការងារសហព័ន្ធ សហភាពយុវជនកម្ពុជា បាននាំយកអាវ ស ខោខៀវទៅចែកជូនប្អូនតូចៗ ម្នាក់២កំប្លេរ និងសៀវភៅ រួមទាំងចំណី អាហារជាច្រើនទៀត រួមទាំងដាំកូនឈើចំនួន១០០ដើម ដែលមានសាលារៀនដាច់ស្រយ៉ាលឆ្ងាយ ពីទីប្រជុំជនដែលស្ថិតនៅភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ពិធីនេះមានការ អញ្ជើញចូលរូមដោយលោក សាន ស៊ានហូរ អភិបាលស្រុកអូរជ្រៅ លោកសាន វិជ្ជាសារ៉ាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងសមាជិក សមាជិការ ជាច្រើននាក់ផងដែរ។
នាឱកាសនោះ លោកសានស៊ានហូរបានថ្លែងថានៅក្នុងភូមិខាងលើនេះគឺមានប្រជាពលរដ្ឋតិចតួចណាស់ហើយមានប្អូនសិស្សសាលារៀនមានតែក្មេងៗតែប៉ុណ្ណោះដែលបានចូលរៀន ដោយមានលំនៅដ្ឋានក្បែរសាលា។ព្រោះសាលារៀននេះគឺមានភាពទ្រុតទ្រោមខ្លាំង ខ្វះខាត់ ជាពិសេសខ្វះធនធានគ្រូបង្រៀន ដោយសារតែទីតាំងលើនេះវាឆ្ងាយដាច់ស្រយ៉ាលផ្លូវក៏លំបាកធ្វើដំណើរ។លោកសាន វិជ្ជាសារ៉ាវុធបានប្រាប់ថាក្នុងនាមយើងខ្ញុំជាក្រុមការងារ សហព័ន្ធ សហភាពយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយទាំងអស់នេះ រួមមាន អាវស ខោខៀវ សំពត់ខៀវ ចំនួន៦០កំផ្លេ សៀវភៅ ចំនួន៣០ក្បាល ខ្មៅដៃ ចំនួន៣០ដើម នំចំណីមួយចំនួន រួមទាំងថវិការចំនួន១៥ម៉ឺនរៀល ។លោកបានបន្តថា ក្នុងសាលារៀនខាងលើនេះគឺមានសិស្សានុសិស្សចំនួន៣០នាក់ រួមទាំងលោកគ្រូស្ម័គ្រចិត្ត បង្រៀនម្នាក់ប៉ុណ្ណោះ និងប្អូនសិស្សានុសិស្សក្នុងម្នាក់ទទួលបាន សំលៀកបំពាក់ចំនួន២កំប្លេរ សៀវភៅ១ក្បាល ខ្មៅដៃ ១ដើម នំចំណី និងថវិការចំនួន៥ពាន់រៀល។ចំណែកលោកគ្រូបង្រៀនស្ម័គ្រចិត្ត ទទួលបាន អង្កចំនួន៥០គីឡូក្រាម មី១កេស ទឹកស៊ិវអ៊ីវ ១យួរ ទឹកត្រី១យួរ ខ្ទឹម ត្រីខ ១យួរ ទឹកផ្លែឈើ ១កេស ទឹកសុទ្ធ១កេស ប៊ីចេង ១កញ្ចប់ និងថវិការចំនួន២២ម៉ឺនរៀល ។ រួមទាំង
ចែកជូនប្រជាពលរដ្ឋចំនួន២០នាក់បានចូលរួមការដាំដើមឈើចម្រុះចំនួន១០០ដើម ដោយបាន ទទួលបានថវិការក្នុងម្នាក់ចំនួន២ម៉ឺនរៀលផងដែរ។ក្នុងនោះលោក សាន ស៊ានហូរ អភិបាលស្រុកអូរជ្រៅបានធ្វើការណែនាំប្រជាពលរដ្ឋ ខាងលើទាំងអស់នេះ សូមចូលរួមថែរក្សាដើមឈើដែលក្រុងការងារ បានយកមកដាំនៅតាមបរិវេណសាលារៀនទៀតផង ៕




































