កំពង់ធំ. នៅរសៀលថ្ងៃទី ២០ ខែ ឧសភាឆ្នាំ២០១៥ លោក អិុត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក វរសេនីយ៍ឯក យិត សាអឿនមេបញ្ជាការង. បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សការជាមួយប៉ូលិសប៉ុស្តិ៍ និងប្រជាពលរដ្ឋ ចុះត្រួតពិនិត្យរូបបរិម៉ាករ ដែលសង្ស័យថា មានគេលួចយកមកលាក់ទុកនៅចំនុច ផ្លូវភូមិព្រិច. ស្ថិតនៅក្នុងភូមិ សាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ ដែលមានចម្ងាយ៨៩គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ។
រូបបរិម៉ាករណ៍. ដែលត្រូវបានចោរលួចមកលាក់ទុក មានរូបបាល្ល័ងព្រះ និងរូបបរិម៉ាកណ៍ ឈរច្រត់ចង្កេះដៃទាំងសងខាង នៅជាប់នឹងផទាំងថ្ម កម្ពស់៧៥សង្ទីម៉ែត្រ ចំណែករូបបាល្ល័ង ត្រូវបានបាក់បែក១៣កំណាត់. ត្រូវបានកងកម្លាំងប្រមូលយកទៅទុកនៅទីបញ្ជាការកងរាជអាវុធ ខេត្តកំពង់ធំ ដើម្បីឲ្យមន្ទីរវប្បធម៍មកត្រួតពិនិត្យ ថារូបបរិម៉ាកណ៍នេះកសាងនៅសម័យណា និងធ្វើកំណត់ហេតុប្រគល់។
តាមការឲ្យដឹងពីលោក អ៊ិត សុធាព្រះរាជអាជ្ញាខេត្តកំពង់ធំ បានឲ្យដឹងថា លោកបានទទួលពត៍មានពីឯកឧត្តម. គឹម សន្តិភាព អនុរដ្ឋលេខាធិការ ក្រសួងយុត្តធម៍ បានឲ្យលោកមកមើលជាក់ ស្តែង តាមកាផ្តល់ពត៍ុមានពីប្រជាពលរដ្ឋ ទើបបានដឹកនាំកម្លាំងចុះមកត្រួតពិនិត្យហើយបាន ជួលរថយន្តអ្នកភូមិ ដឹករូបបរិម៉ាករណ៍យកទៅរក្សាទុក និងប្រគល់ជូនមន្ទីរវប្បធម៍ លោកបានបញ្ជាក់ថា រូបវត្ថុបុរាណនេះពិតជាមានគេលួចយកមកលាក់ទុកមែន តែដល់បែកការណ៍ក៏ខំនាំយកបំនែករូបចម្លាក់ទៅលាក់ទុក ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏បានរាយការណ៍ ទៅថ្នាក់លើ តែទោះជាយ៉ាងណានោះ សមត្ថកិច្ចនិងខំស្រាវជ្រាវរកជនល្មើស។












































