យុវជន​ម្នាក់​ដើរ​ដួល​ប្រកាច់​ស្លាប់​ភា្ល​មៗ​នៅ​កំពង់ដរ​ផ្សារ​ក្រោម​ដែល​គេ​សង្ស័យថា​ខ្យល់គរ​

0


​កំពង់ឆ្នាំង​៖​យុវជន​ជា​កម្មករ​ម្នាក់​ពេល​ឡើង​ពី​ទូក​មក​កំពង់ដរ​បាន​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ ដែរ​
​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​សង្ស័យថា​ខ្យល់គរ​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​វេលា​
​ម៉ោង​១៣​និ​៣០​នាទីរ​លៀស​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នៅ​កំពង់ដរ​មាត់ទន្លេ​ផ្សារ​ក្រោម​ក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​លោកនាយ​ប៉ុស្តិនគរបាល​រដ្ឋបាល​ផ្សារឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​យុវជន​រងគ្រោះ​
​រូបនេះ​មានឈ្មោះ សៃ សុង អាយុ​៣២​ឆ្នាំ រស់នៅក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង​។​មុនពេល​
​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ឈ្មោះ សៃ សុង ដែលជា​កម្មករ​ស៊ីឈ្នួល​វាយ​សណ្តែក និង​បេះ​ល្អ​អោយគេ​នៅ​ភូមិ​អន្លុង​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង បាន​សុំ​ដោ​
​យ​សារ​តាម​កាណូត ឈ្មោះ ចាន់ សុជាតិ អាយុ​២៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អន្លុង​កញ្ចុះ មកកាន់​កំពុង​
​ដរ​ផ្សារ​ក្រោម ក្នុង​គោលបំណង​ទៅផ្ទះ​ខ្លួន​នៅ​ភូមិ​ដា​វិញ​។​
​ ​ឈ្មោះ ចាន់ សុជាតិ បាន​និយាយ​អោយដឹងថា​៖​ក្នុងពេល​ធ្វើដំណើរ​តា​មកា​រណូត ឈ្មោះ​
​សៃ សុង ដូចជា​មាន​សុខភាព​ធម្មតា​ទេ តែ​គេ​បានដឹងថា​ឈ្មោះ សៃ សុង ចូល​ញៀន​ស្រា​ផឹក​
​រាល់ថ្ងៃ​មិនដែល​ខាន​ឡើយ មានពេលខ្លះ​ផឹក​ស្រវឹង​ខ្លាំង​ដេក​ដួល​ធ្វើការ​មិនកើត​ទៀតផង​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា គាត់ ( ចាន់ សុជាតិ ) បាន​បើកកាណូត​ជេ​ញ​ពី​ភូមិ​អន្លុង​កញ្ចុះ​នៅ​ម៉ោង​១០​ព្រឹក មកដល់​កំពង់ដរ​ផ្សារ​ក្រោម​នៅ​ម៉ោង​១១​និង​៣០​នាទី ហើយ​គាត់​ក៏បាន​
​ដើរទៅ​ផ្សារឆ្នាំង​ទិញ​ក្បាលជ្រូក​។​ចំណែក​ឈ្មោះ សៃ សុង នៅរស់​ចាំ​កាណូត​ដរ​ធ្វើដំណើរ​ទៅ​
​ផ្ទះ​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង​។​ពេល​ត្រឡប់​មកពី​ទិញ​ក្បាលជ្រូក​វិញ​ក៏​ឃើញ​គេ​ដេកស្លាប់​ទៅហើយ​ដែល​អ្នកផ្សារ​ជើង​កំពុង​លើកសព​គេ​ដា​ក់លើ​គ្រែ​ក្នុង​តូប​មួយ​។​DSC04469
​ ​អ្នកផ្សារ​នៅ​ជើង​កំពង់​ផ្សារ​មាត់ទន្លេ​ផ្សារ​ក្រោម​បាន​និយាយ​អោយដឹងថា​៖​ក្នុងពេល​កើត​
​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដើរ​ចុះ​មកពី​កាណូត​មកលើ​គោក កំពុងតែ​ដើរៗ​ក៏បាន​ដួល​ប្រកាច់​
​ស្លាប់​ភ្លាមៗ​តែម្តង ដែល​ពួកគាត់​និង​សមត្ថកិច្ច​សង្ស័យថា​ជន​រងគ្រោះ​ខ្យល់គរ​។​
​ ​នៅ​ម៉ោង​២​រសៀល ស្ត្រី​ម្នាក់​ឈ្មោះ ឃ្លោក នឿន អាយុ​៦៧​ឆ្នាំ រស់នៅ​ម្តុំ​ទ្រុង​ក្រពើ ក្នុង​
​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង បាន​និយាយ​អោយដឹងថា​៖​គាត់​ត្រូវជា​ម្តាយធំ​ជនរងគ្រោះ រឿងនេះ​គាត់​និង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​នៅ​ភូមិ​ដា សព​ក្មួយ​គាត់​នេះ​ប្រហែលជា​ត្រូវសុំ​អាជ្ញាធរ​និង​​ព្រះគ្រូ​ចៅអធិការ​វត្ត​យាយ​ទេព​បូជាសព​ក្នុង​វត្ត​យាយ​ទេ​នេះហើយ ព្រោះ​បើ​ដឹក​ទៅផ្ទះ​នៅក្នុង​ភូមិ​ដា ក្រុមគ្រួសារ​គាត់​គ្មាន​លុយ​ដឹក​ទៅ​ទេ​៕DSC04467 DSC04464 DSC04460