ខេត្តរតនគិរីៈ បាតុភូតធម្មជាតិរន្ទះបាញ់បានឆក់យកជិវីតបុរសម្នាក់ទាំងកណ្តាលថ្ងៃនៅដីចំការមួយកន្លែងក្នុងស្រុកអូរយ៉ាដាវ។
បុរសម្នាក់បានស្លាប់ភ្លាមៗនៅវេលាមោ់ង១និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ដោយសាររន្ទះបាញ់ខណៈពេលជនរងគ្រោះជិះម៉ូតូយកបាយទៅឲ្យកម្មករនៅចំការរបស់ពេជ្រ រិទ្ធ ស្ថិតនៅភូមិឡែក ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលធ្វើការក្នុងចំការនោះរត់មកមើល ហើយក៏បានរាយការជូនសមត្ថកិច្ចតែម្តង។
លោក ងយ ដន អធិការរងទទួលបន្ទុកយុត្តិធម៌បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។ បើតាមការពិនិត្យស្លាកស្នាមរបួសនេះដោយសារជនរងគ្រោះដាក់ទូរស័ព្ទនៅក្នុងហោប៉ាវអាវ ព្រោះរន្ទះបាញ់ចំចង្កេះនិងខ្ទេចទូរស័ព្ទដែលកំពុងជិះម៉ូតូកាត់ភ្លៀងទាំងថ្ងៃ។ លោកបន្តថាជនរងគ្រោះនោះមានឈ្មោះ ប៊ូ សម្បត្តិ ហៅ (អាចាស់) ភេទប្រុស
អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រសារធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋានផងដែរ៕



































