កំពង់ស្ពឺ=ដោយការធ្វេសប្រហែសពេកខណះខ្លួនជាជាងតបណ្តាញអគ្គិសនីរបស់រដ្ឋត្រូវបានភ្លើងឆកស្លាប់ភ្លាមៗមិនអាចជួយសង្គ្រោះទាន់នៅពេលដែលឡើងតនិងជួសជុលបង្គោលភ្លើងនៅមុខផ្សាត្រពាំងអំពិល ។
ហេតុការណ៏ឆក់បណ្តាលឲ្យមានការភ្ញាក់ផ្អើលក្រុមអាជីវករទាំងព្រឹកបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី ២០ខែឧសភា ឆ្នាំ២០១៥ នៅលើ បង្គោលភ្លើងមុខផ្សាត្រពាំងអំពិល ក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ជនរងគ្រោះមានឈ្មោះ ហំ ហៀង ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិថ្មី ឃុំត្រាប់ ស្រុកបាធាយ ខេត្តកំពង់ចាម សព្វ ថ្ងៃរស់នៅក្នុងក្រុមហ៊ុនអគ្គិសនីខេត្តកំពង់ស្ពឺ ។
សាក្សីជាក្រុមអាជីវករមាននិយាយប្រាប់សមត្ថកិច្ចថានៅវេលាខាងលើ គេបាន រថយន្តក្រុមហ៊ុនអគ្គិសនីរដ្ឋបើកមកឈប់នៅមុខផ្សាហើយឃើញជនរងគ្រោះដើរចុះពីលើឡានដោយមានប្រដាប់ប្រដា តភ្លើងជាប់ខ្លួនដែរ ។ ប្រភពបានបន្ត ទៀតថាជនរងគ្រោះបានឡើងលើដំបូលតូបលក់ហើយក៏បានបន្តឡើងតោងបង្គោលភ្លើងបន្តទៀត រហូតដល់តោងនិងកាប៊ិនភ្លើងទៀតទើបភ្លើងបានឆក់ផ្តាច់ សង្ខាដោយមិនមានអ្នកណាជួយទាន់ ។ក្រោយពីភ្លើងឆក់ស្លាប់គេបានឃើញ ក្រុមជាងអគ្គិសនីមកជួយបិទភ្លើងនិងបានយកខ្សែចងយោងជនរងគ្រោះដាក់ចុះមកដីតែជាអកុសលជនរងគ្រោះបានស្លាប់បាត់បងជីវិតតាំងពីនៅលើបង្គោលភ្លើងមកម្លេះ ។
តាមការនិយាយពីសំណាក់អ្នកឈមើលហេតុការណ៏បានលើកឡើងថានេះជាការធ្វេសប្រហែសពីសំណាក់អ្នកមើលការខុសត្រូវខាងបិទនិងបើកភ្លើងខណះនៅពេលជួសជុលគេតែងតែមានទំនាក់ទំនងគ្នានិងអ្នកបិទហៅថាអ្នកកាច់បារ៉ែតលុះអ្នកកាច់បារ៉ែតបិទរួចទើបក្រុមជាងចាប់ផ្តើមជួសជុលបាន ។ប្រភពលើក ឡើងទៀតថា នៅពេលជនរងគ្រោះឡើងដល់លើបង្គោលស្រាប់តែឆក់ភ្លាមនេះ បាននយ័ថាភ្លើងមិនទាន់បានកាច់បិទបារ៉ែតទេទើបឆក់បែបនេះ ។
សមត្ថកិច្ចបានលើកឡើងដែរថានេះជាកំខុសបច្ចេកទេសរបស់ជាងខាងតភ្លើងហើយខាងក្រុមអគ្គិសនីក៏បានដឹកសពជនរងគ្រោះទៅបាត់ដែរតែសាកសពពិតជារងគ្រោះដោយភ្លើងឆក់ពិតប្រាកដហើយដោយសាក្សីបានឈមើលជាច្រើន ។
ចំណែកខាងក្រុមហ៊ុនអគ្គិសនីខេត្តកំពង់ស្ពឺនៅមិនទាន់សុំការបំភ្លឺបាននៅឡើយទេហើយពត៏មានចុងក្រោយបានឲ្យដឹងថាសពខាងក្រុមហ៊ុននិងដឹកជញ្ជូនទៅកាន់ស្រុកកំណើតដើម្បីធ្វើបុណ្យ ៕



































