ការបែកធ្លាយករណីរថយន្តទេសចរណ៍ ដឹកអ្នកដំណើរបែរជាដឹកអីវ៉ាន់ទៅវិញនាំឲ្យមានការសង្សយ័នេះកើតឡើងកាលពីរវេលាម៉ោ១•០០រសៀលថ្ងៃទី២០ឧសភា២០១៥
ហើយក៏មានការបង្កើតក្រុមចម្រុះមកពិនិត្យដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងមន្ត្រីការិយាលយ័នគបាលសេដ្ឋកិច្ចខេត្តមន្ត្រីសាខាគយនិងរដ្ឋករខេត្តក្រុមប្រឹក្សាសង្កាត់ស្វាយរៀងចុះត្រួតពិនិត្យឆែកឆេរថយន្តដែលបុករថយន្តកម្មករកម្មការនីនោះដោយបានរកឃើញអីវ៉ាន់សង្សយ័គេចពន្ធជាច្រើនតោនដាក់ក្នុងឃ្លប់និងខាងក្រោមកៅអីរួមមាន៖
១;ខោអាវចំនួន១០២បាវស្មើ៧២១៨គីឡូក្រាម។២;សាប៊ូ សញ្ញារូបពពែ ៣;ព្រីនធរ័(ត្រាចុច) ៤;ស្បែកជើងនិងបាតស្បែក ជើង ៥;ត្រចៀកទ្វាអូតូ៦;ដែកសោទ្វា ៧;កូនសៀវភៅកាត់តាឡុក ៨;ក្រដាស់បិតជញ្ជាំងសរុប១ ៣៣២គីឡូក្រាម។
បើតាមមន្ត្រីសមត្ថកិច្ច សុំមិនប្រាប់ឈ្មោះបានឲ្យដឹងថាក្រោយពីត្រួតពិនិត្យរួចក្រុមសមត្ថកិច្ចចម្រុះបានហៅម្ចាស់
ក្រុមហ៊ុនស៊ុនហ៊ួរ១៥SH transportយករថយន្តម៉ាកហីយិនដាយពណ័ក្រហមប្រភេទទេសចរណ៍៤៥កៅអីពាក់ស្លាកលេខភ្នំពេញ៣C ៦៣៣៦មកផ្ទេរសាងអីវ៉ាន់ដោយយកក្រដាស់បិទលើផ្លាកយីហោរក្រុមហ៊ុនបិតបាំងឈ្មោះក្រុមហ៊ុនដូចកាល
ពីររថយន្តដែលបុករថយន្តកម្មករមានអ្នកមកហែកផ្លាកយីហោក្រុមហ៊ុនចោលដើម្បីបិតបាំងមិនទទួលខុសត្រូវ។
រីឯសមត្ថកិច្ចម្នាក់និយាយថាប្រសិនបើអីវ៉ាន់បឬទំនិញដែលនាំចូលពីរបរទេសចូលមកកម្ពុជាតាមណាក៏ដោយគឺទំនិញដល់ណាគឺមានបណ្ណ័បង់ពន្ធនាំចូលដល់នោះក៏ប៉ុន្តែនេះសមត្ថកិច្ចសួររកតាំងពីវេលាម៉ោង៨•០០ព្រឹកថ្ងៃទី២០ឧសភាគឺតំណាងក្រុមហ៊ុន
គ្មានឯកសារណាបញ្ជាក់ពីមុខទំនិញឬបារ៉ែមបង់ពន្ធនាំចូលឡើយទើបឈានដល់បង្កើតក្រុមចម្រុះមកត្រួតពិនិត្យស្រាប់តែវេលាម៉ោង៥•០០ល្ងាចបែជាមន្ត្រីគយប្រាប់ថាទំនិញគេមានពន្ធហើយព្យាយាមបិតបាំងមិនឲ្យអ្នកសារពត៌័មានសម្ភាសន៍ឬសាកសួរចំនួនមុខទំនិញទេដោយប្រាប់ថានេះជាកិច្ចការគយអ្នកកាសែតមិនបាច់ចង់ដឹងទេ។ហើយអ្វីដែលអ្នកយកពត៌័មានឆ្ងល់នោះគឺសមត្ថកិច្ចអនុញ្ញាតិឲ្យក្រុមហ៊ុនយកស្គត់មកបិតលើយីហោក្រុមហ៊ុនដែលបិតនៅលើជញ្ជាំងរថយន្តរួចលើកទំនិញដាក់លើរថយន្តដឹកចេញទៅហើយប្រាប់ថាដឹកទៅទុកនៅទី
ស្នាក់ការសាខាគយនិងរដ្ឋករខេត្តស្វាយរៀងដើម្បីពិនិត្យពន្ធ។ហើយក្នុងនោះដែរលោកជៀងអំអភិបាលខេត្តក៏បានសំណូមពរឲ្យនាយកក្រុមហ៊ុនស៊ុនហួមកទទួលខុសត្រូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ពាក់ពន្ធ័និងករណីនេះភ្នាក់ងារយើង មិនអាចរកការបំភ្លឺពីលោកឡុញវណ្ណះប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានទេនៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៥នេះព្រោះគ្មានលេខទាក់ទង ៕




































