ផឹកស៊ី​ជាមួយគ្នា​បាន​៣​ដង​ទៅ​ម្តង ជឿទុកចិត្ត​ពេក​ឱ្យ​ខ្ចី​ម៉ូតូ​ត្រូវគេ​ស៊ីដាច់​ម៉ូតូ​យកទៅ​បាត់​

0

 

​ ​បុរស​ម្នាក់​ទើបតែ​ស្គាល់គ្នា​ហើយ​ទៅ​ផឹកស៊ី​ជាមួយគ្នា​បាន​២ ៣​ដង ដោយមាន​ការជឿជាក់​ម្យ៉ាងវិញទៀត​ជាតិ​ស្រវឹង​ចូលក្នុង​ខ្លួន​ផង​នោះ​ត្រូវ​បុរស​ជា​ដៃគូ​ផឹក​ជាមួយ​ហៅ​ស្រី​ឱ្យមក​អង្គុយ​ក្បែរ និង​បាន​និយាយថា​ខ្ចី​ម៉ូតូ​មួយ​ភ្លែត​ត្រូវ​ចាញ់បោក​គេ​យក​ម៉ូតូ​ទៅ​បាត់ ប្តឹង​សមត្ថកិច្ច​បង្ក​ការភ្ញាក់ផ្អើល​​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​១៥​នាទី​យប់​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ ២០១៥ នៅក្នុង​ភោជនីយដ្ឋាន​ម្ហូ​ម​ខ្មែរ​គាប់ចិត្ត​ខាងត្បូង​អង់​តែ​ន​ទួលគោក​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ ស្ថិតក្នុង​សង្កាត់ បឹងកក់​១​ខណ្ឌទួលគោក​។​
​ ​តាម​ការ​ឱ្យដឹងពី​ជនរងគ្រោះ ឈ្មោះ​ហ៊ុយ ឡាយ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ប្រាប់​ឱ្យដឹងថា​រូបគាត់​និង​បុរស​ម្នាក់ទៀត​ដែល​បាន​យក​ម៉ូតូ​ខ្លួន​ទៅ​បាត់ នោះ​ទើបតែ​ស្គាល់គ្នា​ក្នុង​រយះពេល​ខ្លី​និង​ធ្លាប់បាន​ដើរលេង​ផឹកស៊ី​ជាមួយគ្នា​បាន​២ ៣​ដង​។ ហើយ​នៅ ពេល ក្បាល​ព្រលប់​ជនសង្ស័យ​បានខ​ល​ហៅ​រូបគាត់​ឱ្យមក​ជួបគ្នា​ផឹកស៊ី​នៅក្នុង​ភោជនីយដ្ឋាន​ខាងលើ​លុះ​បាន​បន្តិចក្រោយមក​ជន​សង្ស័យ​បាន​ហៅ​នារី​ម្នាក់​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់​ឱ្យមក​អង្គុយ​កំ​ដោយបាន​ខ្ចី​ម៉ូតូ​ខ្លួន​ថា​ទៅ​ហៅ​មិត្ត​ភក្ត្រ​ហើយដោយ​ឃើញថា​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​នោះ​ក៏បាន​ឱ្យ​សោរ​ទៅ​។​ជនរងគ្រោះ​បាន​បន្តថា​ដោយ​ផឹកស៊ី​អង្គុយចាំ​ជាមួយ​នារី​មិន​ធ្លាប់​ស្គាល់គ្នា​តាំងពី​ម៉ោង​៧​ជាង​រហូតដល់​ម៉ោង 1ប្រមាណ​ជា​១១ និង​ខ​ល​ទៅ មិន ចូល​ផង​នោះ​រូបគេ​ក៏​សម្រេចចិត្ត​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​។​តាម​ការអះអាង​ពី​ជនរងគ្រោះ​រូបគេ​មានការ​សង្ស័យ​ទៅលើ​នារី​ដែល​ជនសង្ស័យ​បាន​ហៅ​ឱ្យមក​អង្គុយ​ជាមួយ​ព្រោះថា​ជនសង្ស័យ បាន​ប្រាប់​ខ្លួន ថា នាង​ជា​សង្សារ​របស់ខ្លួន​។​ប៉ុន្តែ​នារី​ម្នាក់​នោះ​ប្រកែក​ថា​នាង​ជា​អ្នករកស៊ី​តែប៉ុណ្ណោះ​ហើយ​នៅពេលដែល​គេ​ហៅ​នាង គឺ​ត្រូវតែ​មក​អញ្ចឹង​ហើយ​ព្រោះ​អោយតែ ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត​។​
​ ​ក្រោយមក​សមត្ថកិច្ច​ក៏បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋ​បឹងកក់​២​ចំណែក​នារី​សង្ស័យ​ក៏​ត្រូវបាន​នាំខ្លួន​យកទៅ​សួរនាំ​បន្ត​ផងដែរ​៕3