បុរស​ជនជាតិ​វៀតណាម​២​នាក់​ដាក់​ថ្នាំ​សណ្តំ​នារី​ជនជាតិ​បារាំង​ត្រូវ​អ្នករត់​កង់​បី​ឃើញ​ធ្វើ​ការឃាត់​ប្រគល់​ឲ្យ សមត្ថកិច្ច​

0

​ ​បុរស​ជនជាតិ​វៀតណាម​២​នាក់ ត្រូវបាន​ក្រុម​អ្នករត់​កង់​បី​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍ ទន្លេបាសាក់​បន្ទាប់ពី​រួប​គេ​បាន​យក​ថ្នាំ​សណ្តំ​ទៅ​ឲ្យ​នារី​ជនជាតិ​បារាំង​ម្នាក់​លេប កាលពី​វេលា​ម៉ោង​២ និង ២០ នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​រង្វង់​មូល​នាគ​បាញ់​ទឹក​តាម បណ្តោយ​ផ្លូវ​សុធារស់ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​បានឃើញ​នារី​ជនជាតិ​បារាំង​ម្នាក់​បានមក​អង្គុយលេង​នៅលើ​បង់​នៅ​ចំណុចកើតហេតុ​បន្ទាប់មក​ក៏បាន​ឃើញ​បុរស​ម្នាក់​២​នាក់ ជា​ជនជាតិ​វៀតណាម បានមក​អង្គុយ​ក្បែរ​ហើយ​និ​យា​ល​លួ​ម​លោមនាង​និង​ឲ្យ​លេបថ្នាំ​សំ​ណ្តំ​អស់​ចំនួន​៣​គ្រាប់ ធ្វើ​ឲ្យ​នារី រងគ្រោះ​វង្វេង​សម្មរ​តី ភ្លាមនោះ​ក៏ត្រូវ​បាន​ក្រុម​អ្នករត់​កង់​បី​ឃើញ​ក៏​នាំគ្នា​ធ្វើ ការឃាត់​បុរស​២​នាក់​ខាងលើ និង​ហៅ​សមត្ថកិច្ច​ដើម្បី​យកទៅ​សួ​នាំ​។​3
​ ​សាក្សី​ដដែល​បាន​បន្តថា ថ្នាំ​ដែល​បុរស​ជនជាតិ​វៀតណាម​ឲ្យ​នារី​រងគ្រោះ​លេប​នោះ​មិនដឹងថា ថ្មាំ​អ្វី​និង​ប្រភេទ​អ្វី​នោះទេ តែ​គ្រាន់តែ​ដឹងថា ជា​ថ្នាំ​សណ្តំ​ធ្វើ​ឲ្យ​នារី​រងគ្រោះ​វង្វេងស្មារតី​។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​និង​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​និង​នាំទៅ​សាក់​ដើម្បី​ធ្វើការ​សាកសួ​បន្ត​៕4 1