បុរស​ម្នាក់​ចេញពី​ច្រៀង​ខា​រ៉ា​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រង្វង់​មូល​វិមានឯករាជ្យ​រងរបួស​ធ្ងន់​

0

​ ​
​ ​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារតែ​រួប​គេ​បាន​ជិះ​ម៉ូតូ​ចេញ​មកពី​ច្រៀង​ខា​រា​អូ​ខេ ហើយ​ជ្រុល​បុក បង្គោល​ថ្ម រង្វង់​មូល​វិមានឯករាជ្យ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​វិមានឯករាជ្យ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​​ ​ជនរងគ្រោះ​ឈ្មោះ វិ​ង គី​យូ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ផ្ទះ​លេខ​៣៣២ ផ្លូវ​លេខ​២៣២ ស្ថិតក្នុង សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។​​ ​តាម​សំដី​ជនរងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​រួប​គេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1S-6298 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ទើប​និង​ចេញពី​ច្រៀង​ខារ៉ាអូខេ​ជាមួយ​មិត្ត​ភ័​ក្ត ក្នុង​បំណង​ត្រលប់​ទៅផ្ទះ ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​បុក​បង្គោល​ថ្ម នៅ​រង្វង់​មូល​វិមានឯករាជ្យ​បណ្តាល​ឲ្យ​បាក់​បង្គោល​ថ្ម​មួយ​ដើម ។​2
​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួ​យមក​ទទួល​តែ​ជន រងគ្រោះ​មិន​ព្រម​ឡើងទៅ​មន្ទីរពេទ្យ​ដោយ​រងចាំ​មិត្ត​ភ័​ក្ដ​មក​ទទួល ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ រក្សា ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង់​ទី​១​ដើម្បី​រងចាំ​ដោះ​ស្រា​នៅពេល​ក្រោយ​៕3 1