នារីម្នាក់បានស្រែកទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីចេញពីដើរលេងនៅកោះពេជ្រ រួចជិះម៉ូតូធូដេបំណង ត្រឡប់វិញ ក៏ត្រូវបានចោរ២នាក់ជិះម៉ូតូមកពីក្រោយឆក់កាបូបស្ពាយយកទៅបាត់ បណ្តាលឱ្យរូបនាងដួលរងរបួសរលាត់ដៃរលាត់ជើង នៅចំណុចមុខខារ៉ាអូខេ នគរសំរិទ្ឋ តាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១១ នឹង៤០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ។
នារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាងរួមជាមួយនឹងមិត្តភក្ត្រជាច្រើននាក់បាននាំគ្នាទៅដើរលេងនៅកោះពេជ្រ ហើយនៅជិតម៉ោងកើតហេតុនាងក៏បានជិះម៉ូតូម៉ាកធូដេ តែម្នាក់ឯងបំណង ត្រឡប់ ទៅផ្ទះ វិញ ខណះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសេ១២៥ មួយ គ្រឿង ឌុបគ្នាមកអៀបជិត និងបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបនាង បណ្តាលឱ្យដួលម៉ូតូរង របួស រលាត់ដៃ រលាត់ជើង ។ នារីរងគ្រោះបានបន្តថា ភ្លាមនោះនាងក៏បានស្រែកឆោឡោឡើងឱ្យគេឯងជួយដែរ ប៉ុន្តែមិនមាន អ្នកណាម្នាក់មកជួយមើលនាងនោះទេ ចំណែកចោរទាំង២នាក់បានជិះម៉ូតូគេចខ្លួនបាត់តែម្តង ដោយមិនរំខាន ដល់សមត្ថកិច្ចនោះទេ ។
មួយសន្ទុះក្រោយមកនារីរងគ្រោះបានធ្វើមន្ទីរពេទ្យឯកជនដើម្បីធ្វើការព្យាបាលរបួស និងមិនបានទៅដាក់ពាក្យបណ្តឹងទេ រីឯរបស់របរនៅក្នុងកាបូបដែលបាត់បង់ ក្នុងនោះមានលុយ១០ម៉ឺនរៀល ទូរស័ព្ទSAMSUNG មួយគ្រឿង ៕




































