សមត្ថកិច្ចស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួន ដោយតូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ដែលមានឈ្មោះ ធុន ស៊ីន ភេទប្រុសអាយុ ៤៥ឆ្នាំ មានទីលំនៅភូមិទំ នប់ថ្មី ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានលេបថ្នាំកណ្តុរ សម្លាប់ខ្លួន ហើយត្រូវក្រុមគ្រូសារដាច់ ញាតិប្រទះឃើញដេកហៀរទឹកមាត់នៅក្រោមផ្ទះ កាលពីវេលាម៉ោង០១.២០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២០/ឧសភា
២០១៥ ព្រមទាំងនៅក្បែរ ខ្លួនគេឃើញ មានកញ្ចប់ថ្នាំបំពុលកណ្តុរ ទើបសាច់ញាតិក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក អន្លង់វែង ភ្លាមៗ តែជាអកុសលជនរង គ្រោះបាន ស្លាប់ក្រោយពីក្រុមគ្រួសារបានយក ទៅសង្រោះនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង។
តាមការរៀបរាប់ពីប្រពន្ធ ជនរងគ្រោះ ឈ្មោះ ជួន លាំ អាយុ៤១ឆ្នាំ ឱ្យដឹងថា ប្តីរបស់គាត់ទម្លាប់ ផឹកស្រាសរជាប្រ ចាំជារៀងរាល់ថ្ងៃ រហូតដល់បាត់ការ ចងចាំ ហើយគាត់មិនដឹងធ្វើយ៉ាងម៉េះ ក៏បណ្តោយឱ្យប្តីផឹកទៅដើម្បីកុំឱ្យរករឿង គេឯង នៅថ្ងៃកើតហេតុប្តីរបស់គាត់ស្រា ស្រវឹងដេកក្រោមផ្ទះ គាត់ និងកូនមិនបានចាប់អារម្មណ៍ ស្មាន តែស្រវឹងស្រាដេកដូចសព្វដង នៅយប់កើតហេតុ គាត់បានចុះដី ក៏ឃើញប្តីគាត់ប្រកាច់និងមានបែកពពុះទឹកមាត់ និងមានកញ្ចប់ថ្នាំបំពុលកណ្តុរ នៅក្បែរខ្លួន ដោយមានការសង្ស័យ ក៍បញ្ជូនទៅមន្ទីរពេទ្យដោយសារតែស្ថានភាព ធ្ងន់ធ្ងរពេកមិនអាចជួយ សង្រោះបានឡើយ។



































