ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ចុះ​យក​ត្រាក់ទ័រ​មួយគ្រឿង​ឈូស​ព្រៃ​ដី​សហគមន៍ ​នៅ​ឃុំ​ពោធិ​ស្រុក​កំពង់លែង​បញ្ជូនទៅ​សាលាដំបូង​( យក​ត្រាក់ទ័រ​មកដល់​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​នៅ​ម៉ោង​២​និ​៥៤៥​នាទី​រសៀល​ថ្ងៃទី​២១.០៥.១៥ )

0

​កំពង់ឆ្នាំង​៖​ ​ត្រាក់ទ័រ​ថ្នី​សេរី​ឆ្នាំ​២០១៥​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់ ឃាត់ទុក នៅពេលដែល​លោកសង្ឃ​មួយអង្គ ជួល​មក​ឈូសឆាយ​ដីព្រៃ​សហគមន៍ ពោធិ​ជ្រក​ជំរក​ពុទ្ធិ​សែន នៅ​ចំណុច​ជើងភ្នំ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥​។​នៅ​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ សមត្ថកិច្ច​ចំរុះ​បាន​ចុះមក​ទទួលយក​ត្រាក់ទ័រ​ខាងលើនេះ បញ្ជូនមក​រ្សា​ទុក​នៅ ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​
​ ​លោក ហោ ដា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ជា​អ្នកដឹកនាំ​ក្រុម​សមត្ថកិច្ច​ចំរុះ​ចុះមក​ទទួលយក​ត្រាក់ទ័រ​ខាងលើនេះ​បាន​និយាយ​អោយដឹងថា​៖​ម្ចាស់​ត្រាក់ទ័រ​ខាងលើនេះ​មាន​ទីលំនៅ ក្នុង​ខេត្តកំពង់ធំ ដែល​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ ត្រូវបាន​លោកសង្ឃ​មួយអង្គ ព្រះនាម វណ្ណ គីម អនុគណ​ស្រុក​កំពង់លែង និង​ជា​ព្រះចៅអធិការ​វត្ត​សំរោង​ក​ង្រី បាន​ជួល​មកអោយ​ឈូស​ដីព្រៃ​សហគមន៍​ពោធិ​ជ្រក​ជំរក​ពុទ្ធិ​សែន នៅ​ចំណុច​ជើងភ្នំ​ពោធិ ស្ថិតក្នុង​ឃុំ​ពោធិ ស្រុក​កំពង់លែង ហើយ​ត្រូវបាន​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច ព្រមទាំង​សហគមន៍​ព្រៃឈើ ចាប់​ឃាត់ទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ពោធិ បន្ទាប់មក​បាន​រាយការណ៍​ជូន​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ចា​តើ​ការ​តាមផ្លូវ​ច្បាប់ ដោយឡែក​អ្នកបើក​ត្រាក់ទ័រ​បាន​រត់គេចខ្លួន​បាត់​។​
​ ​លោក ធ្លក ជា ប្រធាន​សហគមន៍​ព្រៃឈើ​បាន​និយាយ​អោយដឹងថា​៖​ករណី​ដែល​លោកសង្ឃ​ខាងលើ បាន​រំលោភ​យក​ដី​ព្រៃឈើ​របស់​សហគមន៍​បានកើត​ឡើង​តាំងពី​ចុងឆ្នាំ​២០១៣​។ ដោយ​លើក​ទី​១​បាន​លោកសង្ឃ​បាន​ជួល​គេ​អោយ​កាប់​រាន​ព្រៃឈើ​ទំ​របស់​សហគមន៍​ហំ​ជិត​១​ហិកតា​កន្លះ បន្ទាប់មក​សហគមន៍​បាន​ទប់ស្កាត់ និង​ហាមឃាត់​ហើយ​ប្តឹងទៅ​តុលាការ និង​ត្រូវបាន​តុលា​ការហៅ​ទៅ​សួរនាំ​។​លើក​ទី​២​ពេល​ត្រឡប់​មកពី​តុលាការ​វិញ ស្រាប់តែ​ឃើញ​លោកសង្ឃ​អង្គ​នោះបាន​ជួល​អោយគេ​បោះ​របង​ថ្ម​ហ៊ុំព័ទ្ធ​យក​ដីព្រៃ​សហគមន៍ ហើយ​ត្រូវបាន​តុលា​ការហៅ​ទៅ​សួរនាំ​ជា​លើក​ទី​២​។​បន្ទាប់មក​លើក​ទី​៣ ក៍បាន​ជួល​ត្រាក់ទ័រ​មក​ឈូសឆាយ​ដីព្រៃ​នៅ​ចំណុច​ខាងលើនេះ​ម្តងទៀត និង​ត្រូវបាន​អាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​ឃាត់ទុក​។​
​លោក​បាន​បន្តថា​៖ នៅពេលដែល​លោកសង្ឃ​ខាងលើ​រំលោភ​យក​ដីព្រៃ​សហគមន៍​លើក​ទី​១​និង​ទី​២ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​បាន​និមន្ត​លោក​មក​សាកសួរ ហើយ​បាន​សំណូមពរ​អោយ​លោក​ប្រគល់​ដីព្រៃ​ឈើ​ដែល​លោក​រំលោភ​យក​នោះ ប្រគល់អោយ​សហគមន៍​វិញ​ទៅ​កុំអោយ​មានរឿង​។​ប៉ុន្តែ​លោក​បាន​មាន​សង្ឃដីកា​ថា លោក​បាន​ទិញ​ដីព្រៃ​ឈើ​នេះ​ពី​គេ ដូចនេះ​លោក​មិន​ប្រគល់​ដី​នេះ​អោយ​វិញ​ទេ បើ​ចង់បាន​វិញ​ទាល់តែ​អ្នកលក់​ដីព្រៃ​ឈើ​នេះ​ប្រគល់​ប្រាក់​ថ្លៃ​ទិញ​ដីព្រៃ​អោយមក​លោក​វិញ​។​DSC04519
​លោក ហោ ដា​រ៉ា បាន​និយាយ​អោយដឹងទៀតថា​៖​តាមច្បាប់​ស្តីពី​ព្រៃឈើ ការ​ឈូសឆាយ​បំពាន​យក ដី​ព្រៃឈើ​សហគមន៍ និង​ដី​របស់​រដ្ឋ​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​ទី​៩៨​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ដែល​ករណីនេះ​ទាំង​ម្ចាស់ ត្រាក់ទ័រ និង​លោកសង្ឃ​ព្រះនាម វណ្ណ គីម ដែលជា​អ្នករំលោភ​ឈូសឆាយ​យក​ដីព្រៃ​សហគមន៍ នឹងត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នា តាម​បញ្ញត្តិ​ច្បាប់ ចំណែក​គ្រឿងចក្រ​ត្រាក់ទ័រ​ជា​វត្ថុតាង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​៕DSC04527 DSC04508 DSC04497

​ ​