​បុរស​ម្នាក់​ដើររក​ក្របី​ជាមួយ​ក្មួយ​បាត់​ខ្លួន​៤​ថ្ងៃ​គេ​ប្រទះឃើញ​សព​ហើមរលួយ​ក្រោម​ដើម​ព្រីង

0

​កំពង់ឆ្នាំង​៖ ការភ្ញាក់ផ្អើល​មួយ​របស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ខណៈដែល​អ្នកស្រុក ទៅ​បេះ​ត្រួយ​ស្តៅ​បាន​ប្រទះឃើញ សព​បុរស​ម្នាក់​ដេកស្លាប់​ហើមប៉ោង​ស្អុយរលួយ​នៅ​គល់​ដើម​ព្រីង​មួយ ចំណុច​ក្រាំង​ឆាន ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ដែល​ពីដំបូង​ឡើង​សព​ជនរងគ្រោះ​ខាងលើ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​និយាយ​អោយដឹងថាៈ ក្រោយពី​បានទទួល​ព័ត៌មាន​នេះ​​សមត្ថកិច្ច ក៏បាន​ទៅ​ព័​ទ្ឋ​ខ្យែ ការពារ​ជុំវិញ​សព តាម​ជំនាញ​បច្ចេកទេស​របស់​សមត្ថ​កិច្ច ហើយក៏​បាន​​ប្រកាស តាម​វិទ្យុទាក់ទង​តាម​ប៉ុស្តិនគរបាល​រដ្ឋបាល​ក្នុងស្រុក ដើម្បី​ជូនដំណឹង​ដល់ គ្រួសារ​ណា​ដែលមាន​បាត់​សមាជិក​របស់ខ្លួន រហូតដល់​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​ថ្ងៃ​ដដែល បានទទួល​ព័ត៌មាន​ថាៈ ប្រជាពលរដ្ឋ​នៅ ភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ បាន​បាត់​សមាជិកគ្រួសារ​ម្នាក់​ជា​បុរស​។​ក្រោ យមក​ក្រុម​គ្រសារ​ខាងលើ​បានមក​ពិនិត្យ​សព​ជនរងគ្រោះ ទើប​ដឹងថា ជា​ក្រុមគ្រួសារ​ខ្លួន​មាន ឈ្មោះ
​វង់ សុខ អាយុ​៤០​ឆ្នាំ មាន​ប្រព​ន្ឋ​ឈ្មោះ ជាម វ៉ុ​ន មានកូន​ស្រី​ម្នាក់ ។
​ ​បុរស​ម្នាក់​ឈ្មោះ ផ្ល​ង់ បុល អាយុ ៣៩​ឆ្នាំ ដែល​ត្រូវជា​ក្មួយបង្កើត ជនរងគ្រោះ​បាន​និយាយ​អោយដឹងថា​៖​កាលពី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៥ រូបគាត់​និង​ឪពុកមារ ដែល​ស្លាប់​នេះ បាននាំគ្នា​ដើររក​ក្របី​ដែល​បាន​បាត់​ចំនួន​៥ ក្បាល ពេល​ដើរ​មកដល់​ចំណុច​មាត់​អូរ បានឃើញ​ដាន​ក្របី ហើយ​បាន​បំបែក​គ្នា​ដើររក​រហូត​ល្ងាច​នៅតែ​មិនឃើញ​ក្របី​ទេ រូបគាត់​ក៏​ដើរមក​កន្លែង​ដើម​វិញ តែ​មិនឃើញ​ឪពុកមារ​នោះទេ​
​គាត់​ក៏​ដើរ​ត្រឡប់ ទៅផ្ទះ​វិញ​។ ស្រាប់តែ​ឃើញ​ក្របី​ទាំង​៥​ដើរមក​ដល់​ភូមិ​វិញ ប៉ុន្តែ​មិនឃើញ​ឪពុកមារ​នោះឡើយ និង​ក៏បាន​ប្រាប់​ដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ដែរ លុះ​ស្អែក​ឡើង​នាំគ្នា​តាមរក​ទៀត​នៅតែ​មិនឃើញ​។ រហូតដល់​ព្រឹក​ថ្ងៃទី ២១ ខែឧសភា នេះ​ស្រាប់តែ​ប្រជាពលរដ្ឋ ដែល​នាំគ្នា​ទៅ​បេះ​ត្រួយ​ស្តៅ បាន​ធំ​ខ្លិនស្អុយ​ក៏​នាំគ្នា​ដើររក ក៏បាន​ប្រទះ​សព​ឪពុកមារ​គាត់​ដេកស្លាប់​នៅក្រោម​ដើម​ព្រីង ក្នុង​ក្រឡុក​មួយ ។
​ ​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​ខេត្ត ដែល​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​ពិ​ច្ច័​យ បាន​និយាយ​អោយដឹងថាៈ ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ខ្យល់គរ​ពេល​ក្តៅ​ខ្លាំង បាន​ចូលមក​ជ្រក​នៅក្រោម​ម្លប់​កូនឈើ​នេះ ដែលមាន​ក្រឡុក និង​ដែល​ពិបាក​និង​ឃើញ ទើប​ទាល់តែ​ហើម​ស្អុយ​មាន​ខ្លិន​ទៅ ហើយ ទើប​ប្រជាពលរដ្ឋ​ដែល​ដើរមក​ក្បែ​ទើប​ប្រទះឃើញ​។IMG-20150521-WA0006
​ ​នៅពេល​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​រួចមក​សមត្ថកិច្ច​បាន​និយាយ​អោយដឹងថា​៖​នៅលើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរអោយ​សង្ស័យ​ជារ​ឧង​ឃាតកម្ម​ឡើយ ហើយ​សមត្ថកិច្ច​ក៏​ប្រគល់​សព​ជនរងគ្រោះ​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​នៅក្នុង​មូលដ្ឋាន​៕IMG-20150521-WA0005 IMG-20150521-WA0001