ក្រុមការងារ​អនុគណៈកម្មការ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​ចំណុច​អូរ​អំបិល​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖
​ឯកឧត្តម វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​ក្រុមការងារ​អនុគណៈកម្មការ​ដោះស្រាយ​ដី ចុះទៅ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ចំណុច​អូរ​អំបិល ក្នុងភូមិ​អូរ​តា​ម៉េង ឃុំ​-​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ពួកគាត់​ពុង​តែ​រស់នៅ ក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេន​-​ព្រហ្ម​ទេព ហើយ​ជា​ដី​រដ្ឋ​រក្សាទុក​របស់​ក្រសួងបរិស្ថាន ដោយ​កន្លងមក​ពួកគាត់​បាន​ប្រឈមមុខ​នឹង​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ចុះ​រារាំង​មិនឱ្យ​សង់​លំនៅដ្ឋាន និង​អាស្រ័យ​ផល​។​
​ក្រុមការងារ​អនុគណៈកម្មការ​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ដែល​ប្រធាន​ក្រុមការងារ ឯកឧត្តម វ៉ាត ប៉ា​រ៉ានី​ន ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ទាំង ៣​ក្រុម ចំណុច​អូរ​អំបិល ហើយ​ឯកឧត្តម បានប្រកាសថា ក្រុមការងារ​ចុះទៅ​នៅពេលនេះ ទៅតាម​ផែនការ​របស់​ថ្នាក់ជាតិ និង​គណៈបញ្ជាការ​ឯកភាព​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ឯកឧត្តម ស ថា​វី បានសម្រេច​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​អូរ​អំបិល​នេះ ចំនួន ៣៥០​គ្រូ​សារ​ប៉ុណ្ណោះ ។ ហើយ​ក្នុងនោះ​ជាការ​សំណូមពរ​ពី ឯកឧត្តម វ៉ាត ប៉ា​រ៉ានី បាន​សុំឱ្យ​ប្រជាពលរដ្ឋ នាំគ្នា​ទៅ​បោះបង្គោល​ព្រំដី​របស់ខ្លួន ដើម្បីឱ្យ​ក្រុមការងារ​ជំនាញ​មានការ​ងាយស្រួល ចុះ​វាស់វែង​លើដី ជូន​ដល់​ពួកគាត់​។ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ដី​ណា​ដែលមាន​ទំនាស់​ក្រុមការងារ​នឹង​ទុកឱ្យ​ធ្វើការ​ដោះស្រាយ​គ្នា​រួច​សិន ដោយឡែក​ក្រុមការងារ​ធ្វើ​យ៉ាងនេះ គឺ​ដើម្បី​ចង់ដឹងថា តើ​ចំនួន​ប្រជាពលរដ្ឋ ៣៥០​គ្រួសារ ពិតប្រាកដ​ផងដែរ​។​
​ឯកឧត្តម​បន្តថា បន្ទាប់ពី​ធ្វើ​បច្ចុប្បន្នភាព​ផ្ទៃដី​រួច ក្រុមការងារ​នឹង​ស្នើរ​សុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​កាត់ចេញ​អនុប្រយោគ​ពី​ដី​បរិស្ថាន មក​ជូន​ប្រជាពលរដ្ឋ និង​ចេញ​ប័ណ្ណ​កាប់​ប្រើប្រាស់​ឱ្យ ព្រោះ​ដី​នៅ​ចំណុច​អូរ​អំបិល​នេះ គឺជា​ដី​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។ ទោះបីយ៉ាងណា​ក៏ដោយ​នៅពេល​នេះ បន្ទាប់ពី​ផ្សព្វផ្សាយ​រួច ឯកឧត្តម​សូមឱ្យ​ប្រជាពលរដ្ឋ ជួយ​សហ​ការឱ្យ​បានល្អ​ប្រសើរ ហើយនឹង​បាន​ឆាប់​បាន​ទទួលបាន​ដី ប្រើប្រាស់​ទៅតាម​តម្រូវការ​របស់ខ្លួន​ក្នុង​គ្រួសារ​។​IMG_6120
​គួរ​បញ្ជាក់ថា ស្នាក់ការ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​គូ​លេន​-​ព្រហ្ម​ទេព របស់លោក ខេង សុជាតិ ជានា​យក ហើយ​ប្រជាពលរដ្ឋ ចំនួន ៣៦០​គ្រួសារ មក​រស់នៅ​សង់​លំនៅដ្ឋាន និង​កាប់​រុករាន​ដីព្រៃ យក​ដី​អាស្រ័យ​ផល នៅ​ជុំវិញ​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រក​គូ​លេន​-​ព្រហ្ម​ទេព ត្រូវបាន​គេ​ងើ​ង​ឆ្ងល់​ថា នៅពេល​ប្រជាពលរដ្ឋ​កម​កាប់​រុករាន​ដីព្រៃ មូលហេតុ​បានជា​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ស្នាក់ការ ធ្វើការ​ទប់ស្កាត់ តែ​បែរជា​បណ្តោយឱ្យ​ជា​ពលរដ្ឋ សង់​លំនៅដ្ឋាន និង​កាប់​ដីព្រៃ វៀត​យក​ដី ដើម្បី​ធ្វើស្រែ​ចំការ​អាស្រ័យ​ផល រួចហើយ​បាន​ដេញ​ពួកគាត់​ចេញ​វិញ​។ ប្រជា​ពល​បាន​និយាយថា កន្លងមក​ពួកគាត់​បាន​ទិញ​ដី​ពី​ឈ្មោះ ហេង រី ជា​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​គូ​លេន​-​ព្រហ្ម​ទេព ជា​កូនចៅ​របស់លោក ខេង សុជាតិ ដោយមាន​លិខិតស្នាម ក្នុង​ឡូ​តិ៍​ជាប់​ផ្លូវជាតិ តំលៃ​១០០០​ដុល្លា ទៅ ១៥០០​ដុល្លា ដូច្នេះ​ទើប​ពួកគាត់​ហ៊ាន​មក​កាប់​ព្រៃ​នៅ​ជុំវិញ​ស្នាក់ការ​បរិស្ថាន​នេះ​បាន​។​IMG_6116 IMG_6114