​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេកុង​ស្ទឹងត្រែង​កំពុង​រង​ការ​គម្រាម​ពី​រថយន្ត​ដឹកទំនិញ​ធុន​ធំ​បង្កអោយមាន​ការ​ប្រេះស្រាំ

0

​ខេត្តស្ទឹងត្រែង​៖​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេកុង បាន​ស្ថាបនា​ឡើង ក្រោម​កម្ចី​ឥន្ទ​ទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​ការសាងសង់ ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជា​២០​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ស៊ា​ង ហៃ គ្រុប​។​ស្ពាន​ចាប់ផ្តើម​ស្ថាបនា​នៅ​ថ្ងៃ​១៨​មេសា​២០០៤ ហើយ​បានបញ្ចប់​ការសាងសង់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​២៩​មេសា​២០០៨ មាន​ប្រវែង​១​ពាន​០៥៧​ម៉ែត្រ និង​ទំហំ​ទទឹង​មាន​ប្រវែង​១១​ម៉ែត្រ តែ​ស្ពាន​នេះ​បច្ចុប្បន្នកំពុង​រង​នូវ​ការ​គម្រាម​ពី​រថយន្ត​ធន់​យ​ក្យ បង្កអោយមាន​ការ​ប្រះ​ស្រាំ​គួរអោយ​ព្រួយបារម្ភ​។
​ ​ស្ពាន​សេកុង​ស្ទឹងត្រែង បាន​ផ្សារភ្ជាប់​ទន្លេសេកុង ឆ្លង​ពី​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ទៅ​ដី​សង្កាត់​សាមគ្គី បន្ត​ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ​នោះ នៅពេល​បច្ចុប្បន្ននេះ ត្រូវគេ​រាយ​ការ​ណ៏​ថា បាននិងកំពុង​រង​នូវ​ការ​ប្រេះស្រាំ​ទៅលើ​សសរ​ស្តំ ទ្រ​ទម្ងន់​នៅ​ចំពាក់​កណ្តាល​ស្ពាន ដោយ​នៅពេលនេះ គេ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរ ឬក៏​ក្រុមមន្ត្រី​ជំនាញ​បច្ចេកទេស ចុះទៅពិនិត្យ​នោះឡើយ​។​
​ ​ការរង​នូវ​ការ​ប្រេះស្រាំ​សសរ​ស្តំ ដែលជា​សសរ​ទ្រ​ទម្ងន់​ធ្ងន់​ជាងគេ​នោះ ត្រូវគេ​រាយ​ការ​ណ៏​ថា ការ​ប្រេះស្រាំ​នេះ អាច​បង្កឡើង​ពី​ការដឹកជញ្ជូន​ឆ្លងកាត់ រថយន្ត​ធុន​ធំៗ​គ្រប់​ប្រភេទ ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ របស់​ក្រុមហ៊ុន​ខ្នាត​ធំ​មួយចំនួន នៅក្នុង​ខេត្តស្ទឹងត្រែង ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ពី​រាជរដ្ឋាភិបាល វិនិយោគ​លើ​ផ្ទៃដី​ច្រើន​ម៉ឺន​ហិច​តា លើ​ការដាំដុះ​ដំណាំ​កសិកម្ម និង​ដំណាំ​កសិឧស្សាហកម្ម ជាដើម​នោះ តែមាន​ក្រុមហ៊ុន​មួយចំនួន មិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​កិច្ចព្រមព្រៀង​វិនិយោគ រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​នោះឡើយ​។
​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង នៅពេលនេះ​កំពុងមាន​ព្រួយបារម្ភ ពី​ការបាត់បង់​សមិទ្ធិផល​ស្ពាន​សេកុង ដែលមាន​តម្លៃ​មហាសាល និង​ជា​សរសៃឈាម​សម្រាប់​ទំនាក់​សេដ្ឋកិច្ច​យ៉ាងសំខាន់ ក្នុង​ការដឹក​កសិផល ពី​ជនបទ​ដាច់​ស្រ​យ៉ា​ល មកកាន់​ផ្សារ​ក្រុង ដែលជា​ទីប្រជុំជន​មួយ​ដ៏​ធំ ។​02
​ ​ក្តីបារម្ភ​នោះ ពួកគាត់​បានដាក់​បន្ទុក​ទៅលើ​ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្ពាន​ទាំងយប់​ទាំង​ថ្ងៃ របស់​ក្រុម​ជាច្រើន ពិសេស ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ដេញថ្លៃ​ឈើ​ស្របច្បាប់ ពី​រាជរដ្ឋាភិបាល ម​ជា​អ្នកទទួលបន្ទុក​ក្នុង​ការកាប់ និង​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច និង​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន យក​ចេញពី​រដ្ឋបាល​ព្រៃឈើ នៅក្នុង​តំបន់ និង​នៅពេលនេះ ឈើ​ដែល​ដឹក​ចេញ​ជា​រៀងរាល់​ថ្ងៃនោះ គេ​សង្ស័យថា បាន​គេ​ប្រមូល​ទិញ និង​ដឹក​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ និង​ព្រៃ​ការពារ​សំខាន់ៗ​របស់​រដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង​។​
​ ​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ប្រសិនបើ​អាជ្ញាធរ ក៏ដូចជា​ក្រុមមន្ត្រី​ជំនាញ មិនមាន​វិធានការ​ទប់ស្កាត់ ការដឹកឈើ និង​ទំនិញ​ផ្សេងៗ ដែល​ផ្ទុក​លើក​ទម្ងន់​កំរិត​កំណត់​នោះទេ ក្តីបារម្ភ​ចុងក្រោយ គឺ​ពួកគាត់​ខ្លាច​ខាន​បាន​ឆ្លងស្ពាន​នោះ​ទៀតហើយ​៕ ​05.21_16.12 03 04