​គោយន្ត​គ្មាន​ចំណាំងផ្លាត ត្រូវ​រថយន្ត​ឡុ​ច​ស៊ី​ស​R.X 300 ពីក្រោយ​បណ្តាលអោយ​ម្ចាស់​គោយន្ត​២​នាក់​ប្តី​ប្រព​ន្ឋ​រងរបួស​

0

​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ សារ​តែ​គោយន្ត​កន្ត្រៃ​គ្មាន​ភ្លើង​បំភ្លឺ និង​គ្មាន​ចំណាំងផ្លាត​ពីក្រោយ បណ្តាលអោយ​រថយន្ត ម៉ាក​ឡុ​ច​ស៊ី​ស R.X 300 មួយគ្រឿង​បាន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៣ និង​១០៤ ស្ថិតក្នុង ភូមិ​ក្នុង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលអោយ​បុរស​ជា​អ្នកបើក​គោយន្ត​រងរបួស​មធ្យម និង​ស្ត្រី​ជា​ប្រព​ន្ឋ​បាន​រងរបួស​ស្រាល ។​

​ ​នគរបាល​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន អោយ​ថាៈ អ្នកបើកបរ​គោយន្ត​ខាងលើ​មានឈ្មោះ អឹម គឹម​សេង អាយុ​៥០​ឆ្នាំ បាន​រងរបួស​មធ្យម ចំណែក​ប្រព​ន្ឋ​ឈ្មោះ ប៉ុល សុ​ផា​រី អាយុ​៤៩​ឆ្នាំ​រប​របួសស្រាល ពួកគាត់​មាន​ទីលំនៅ ភូមិ​ត្រពាំង​អំពិល ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មុនពេល​កើតហេតុ គោយន្ត​កន្ត្រៃ​ខាងលើ​បាន​បើក​ដឹក​ផ្លែ​ឪឡឹក​ត្រឡប់ទៅផ្ទះ​វិញ​តាម​បណ្តោយ​ផ្លូវជាតិ ពី​កើ​តទៅ​លិច លុះ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ឡុ​ច​ស៊ី​ស​R.X 300 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ បាន​ទៅបុក​ពេញទំហឹង​ពី ក្រោយ​គោយន្ត​តែម្តង ពេលនោះ​ស្ត្រី​ជា​ប្រព​ន្ឋ​រងរបួស​បន្តិចបន្តួច​តែប៉ុណ្ណោះ ចំណែក​ប្តី​រងរបួស​មធ្យម ដោយឡែក​ខាង​រថយន្ត​បាន​រងរបួស​ខ្លះ​ហើយ​បាន​ប្រញាប់​ទៅ​មន្ទីរពេទ្យ​បាត់ទៅ ។3
​ ​បើតាម​បុរស​ឈ្មោះ អឹម​គឹម​សេង ជា​អ្នកបើក​គោយន្ត​បាន​និយាយ​នៅក្នុង​មន្ទីរពេទ្យ​ថាៈ​គោយន្ត​គាត់​ពិតជា​គ្មាន​ចំណាំងផ្លាត និង​គ្មាន​ភ្លើង​បំភ្លឺ​មែន ពេល​បើក​យប់នោះ​គឺ​គាត់​ប្រើ​ភ្លើង​ពិល​ទូរ​សព្ទ័​ចុច​បំភ្លឺ​ទៅមុខ​និង​ពេល​ឃើញ​ភ្លើង​ឡាន​មកពី​ក្រោយ​គាត់​ច្របាច់​ពិល​នោះមក​ក្រោយ​វិញ​ដើម្បី​ជា​សញ្ញា​ដែរ​។​
​ ​លោក អៀរ ប៊ុនធឿន​នាយការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក បាន​និយាយថាៈ គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ គឺ​បណ្តាលមកពី​គោយន្ត​គ្មាន​ចំណាំងផ្លាត ធ្វើអោយ​អ្នកបើកបរ​ខាងក្រោយ​មើលមិនឃើញ​។​កន្លងទៅ​លោក​បាន​ធ្លាប់​ណែនាំ​រួចហើយ​អោយ​ម្ចាស់​គោយន្ត​ដាក់​ចំណាំងផ្លាត ហើយ​តាម​ស្រុក និង​ក្រុង​ទាំងអស់​បាន​អនុវត្ត​រួចហើយ នៅ​សេសសល់​មួយចំនួន​ប៉ុណ្ណោះ ។ ហើយ​ការមិន​ព្រម​ដាក់​ចំណាំងផ្លាត​នេះ​ពេល មាន​គ្រោះថ្នាក់​ម្ចាស់​គោយន្ត​ត្រូវ​ទទួលខុសត្រូវ​ដូច​ករណី​នៅ​ស្រុក​កំពុងត្រឡាច​បុរស​ម្នាក់​បុក​គោយន្ត​ពីក្រោយ ពេលនេះ​ម្ចាស់​គោយន្ត​បាន​ជាប់ទោស​ដល់​សព្វថ្ងៃ ។
​ ​គោយន្ត និង​រថយន្ត​ត្រូវបាន​ស្ទូច​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​របស់​ស្ន​កា​រដ្ឋា​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕2 1