មនុស្សប្រុសស្រី២នាក់បានរងរបួសបែកមុខបែកមាត់ខណះដែលពួកគេបានជិះរ៉ឺម៉កម៉ូតូកង់បីដឹកបន្លែរួចត្រូវរថយន្តកាមេរីបាឡែនមួយគ្រឿងបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៥ខាងត្បូងស្តុប បូកគោប្រមាណ ២០០ ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុន្នីវង្សស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនហើយរថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង។
ជនរងគ្រោះទី១មានឈ្មោះញ៉ូវវ៉ានឆៃភេទប្រុសអាយុ២៥ឆ្នាំនិងទី២មានឈ្មោះសុខស្រីនិចភេទស្រីអាយុ២២ឆ្នាំអ្នកទាំង២ជាប្តីប្រពន្ឋនឹងគ្នាមានទីលំនៅបច្ចុប្បន្នម្តុំផ្សារគគីរស្ថិតក្នុងស្រុកគៀនស្វាយខេត្តកណ្តាល។
ប្រភពពត៌មានពីអ្នកដែលបានឃើញហេតុការណ៍ខាងលើនេះបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរ៉ឺម៉កម៉ូតូកង់បីដឹកបន្លែមួយគ្រឿងជិះដោយមនុស្សប្រុសស្រី២នាក់ដែលគេស្គាល់ថាជាប្តីប្រពន្ឋនឹងគ្នាបានជិះក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកាមេរីបាឡែនពណ៍ឈាមជ្រូកមិនចាំស្លាកលេខបានបើកទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿនបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយ ពេញ ទំហឹងបណ្តាលឱ្យរ៉ឺម៉កវិលត្រឡប់ក្រោយវិញធ្លាក់អ្នកជិះទាំង២នាក់រងរបួសធ្ងន់។ហើយក្រោយកើតហេតុរថយន្តបង្កមិនបានឈប់ដើម្បីទទួលខុសត្រូវនោះទេគឺបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង។
ភ្លាមនោះដែរជនរងគ្រោះទាំង២នាក់ប្តីប្រពន្ឋត្រូវបានអ្នកដំណើរជួយយកអាសារនិងបានទំនាក់ទំនងទៅសាច់ញាតិឱ្យមកទទួលយលទៅព្យាបាលនៅមន្ទីរពេទ្យផងដែរហើយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានសមត្ថកិច្ចណាម្នាក់ចុះទៅដល់កន្លែងកើតហេតុនោះទេ៕




































