យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណះ ពេលដែលរូបគេបានជិះម៉ូតូ១គ្រឿង ហើយត្រូវបានរថយន្ដ១គ្រឿងបុកពេញទំហឹងកាលពីវេលាម៉ោង១១នឹង ៤៥នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៤៧ជិត នឹងរង្វង់មូលគួចកាណុងស្ថិត ក្នុងសង្កាត់ស្រះ ចកខណ្ឌដូនពេញ។
តាមប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកស្ទេពពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 1AD-9085 ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ៤៧ទិសដៅពីត្បូងទៅជើងលុះពេលមកដល់រង្វង់មូលគួចកាណុងបានបត់ស្ដាំភ្លាមនោះក៏មានរថយន្ដម៉ាកហ៊ីយ៉ានដាយទំងន់២តោនកន្លះពណ៍សរពាក់ស្លាកលេខភ្នំពេញ3C-3219 ជារថយន្ដដឹកត្រីបើកបរដោយ បុរសម្នាក់ធ្វើដំណើរស្របទិសគ្នាបានជ្រុលចង្កូតបុកម៉ូតូពេញទំហឹងបណ្ដាលអោយដួលហើយត្រូវរថយន្ដកិនពីលើថែមទៀតបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ប្រភពដដែលបានបន្តថាក្រោយកើតហេតុតៃកុងរថយន្ដបានឈប់រថយន្ដហើយបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ដោយបន្សល់ទុលតែរថយន្តប៉ុណ្ណោះ។
ក្រោយកើតហេតុកំលាំងសម្ថតកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានសហការជាមួយកំលាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕




































