ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត​និង​ក្នុងស្រុក​ទឹកឈូ​មួយចំនួន​ដែល​ប្រើប្រាស់​ប្រព​ន្ឋ័​ទឹក​     ស្អាត​បាន​ត្អូញត្អែរ​ពី​ធាតុអាកាស​កពុង​កើន​កំដៅ​រីឯ​ប្រ​ទឹកស្អាត​ត្រូវ​ដាច់​ខ្វះ​ទឹក​ប្រើ​

0

​ខេត្តកំពត​៖​ប្រជាពលរដ្ឋ​ពីរ​ស្រុក មាន​ក្រុង​កំពត​និង​ស្រុក​ទឹកឈូ ដែល​ប្រើប្រាស់​ប្រព​ន្ឋ័​
​ទឹកស្អាត បាន​ត្អូញត្អែរថា​៖ នៅក្នុង​ខែឧសភា​នេះ ធាតុអាកាស​កំពុង​កើន​កំដៅ​កាន់តែខ្លាំង រីឯ​ប្រព​ន្ឋ័​ទឹកស្អាត​ដែល​បងប្អូន​កំពុង​ប្រើប្រាស់​ជួប​នូវ​បញ្ហា​ដាច់ទឹក​រហូត ធ្វើ​ឲ្យ​បងប្អូន​ជួប​ការលំបាក​ក្នុងការ​ប្រើប្រាស់​ទឹក​យ៉ាងខ្លាំង​មិនដឹង​ជា​មកពី​មូលហេតុ​អ្វី​នោះទេ ។ ក្នុងការ​ដាច់ទឹក​ស្ទើរតែ​គ្រប់កន្លែង​នេះ ត្រូវបាន​បងប្អូន​មានការ​យល់ច្រឡំ​ខុសៗ​គ្នា​ខ្លះ​យល់ថា​៖ ប្រព​ន្ឋ័​ទឹក​អង្គភាព​ផលិត​ទឹកស្អាត​បាន​បូម​ពី​ជ្រោះ​ទឹកឈូ​មក​ធ្វើការ​ចែកចាយ​ដល់​បងប្អូន​អ្នកប្រើប្រាស់​hat0083ឥឡូវ​រាំង​ពេក​ទឹកជ្រោះ​រីង​រដ្ឋ​ករ​ទឹក​បូម​មិនទាន់​ទើប​បណ្តាល​ឲ្យ​ការចែក​ចាយ​មានការ​ខ្វះខាត​យ៉ាងនេះ ។ អ្នកខ្លះ​យល់ថា​មកពី​អង្គភាព​រដ្ឋ​ករ​ទឹក​ផ្តាច់​ពី​អ្នកប្រើប្រាស់​លក្ខណៈ​គ្រួសារ ទុក​បំពេញតម្រូវការ​ទៅ​ឲ្យ​រោងចក្រ​ផលិត​ទឹកកក​ថ្មី​និង​រោងចក្រ​ផលិត​ទឹក​បរិ​សុ​ទ្ឋ​ទើប​ធ្វើ​អាជីវកម្ម​ថ្មី ទើប​បណ្តាល​ឲ្យ​ទឹក​ប្រើប្រាស់​របស់​ប​បងប្អូន​ជួប​បញ្ហា​ខ្វះខាត​នាពេល​បច្ចុប្បន្ននេះ ។​
ជុំ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ខាងលើ ត្រូវបាន​លោក ប៊ុន ចាន់​គង់ ប្រធាន​រដ្ឋ​ករ​ទឹក​ឲ្យ​ដឹងថាៈ ការខ្វះខាត​ទឹក​មិនបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ននេះ មិនមែន​ដូច​បងប្អូន​មួយចំនួន​យល់ច្រឡំ​នោះទេ ។ ពីមុន​ប្រជាពលរដ្ឋ​ជា​អតិថិជន​ប្រើប្រាស់​ទឹកស្អាត​មាន​ចំនួន​តិច​ហើយ​អង្គភាព​ធ្វើការ​ចែកចាយ​បាន​គ្រប់គ្រាន់​មិនដែល​ខ្វះ​ទេ តែ​បច្ចុប្បន្ននេះ​កំណើន​នៃ​​ការប្រើប្រាស់​របស់​អតិថិជន​បា​កើនឡើង​ជិត​ទ្វេដង​ទៅហើយ រីឯ​បរិ​ម៉ាណ​ទឹក​ដែល​បូម​មក​ផលិត​នោះ​គឺ​នៅ​ជាធម្មតា​ដដែល ។ដូច្នេះហើយ​ទើប​ការចែក​ចាយ​ទឹក​ប្រើប្រាស់​មិនបាន​គ្រប់​តាម​តម្រូវការ​របស់​អតិថិជន លោក​សូម​អ​ធ្យា​ស្រ​យ័​ចំពោះ​បងប្អូន​ជា​អតិថិជន​ផង​ចុះ ។ លោក​ប្រធាន​រដ្ឋ​ករ​ទឹក​ឲ្យ​ដឹង​ទៀតថាៈ​នៅពេល​ថ្មីៗ​កន្លងមកនេះ ជុំវិញ​ការខ្វះខាត​ទឹក​ខាងលើ អង្គភាព​រដ្ឋ​ករ​ទឹក​បានធ្វើ​សេចក្តីជូនដំណឹង​មួយ​ដល់​អតិថិជន​អ្នកប្រើhat0072ប្រាស់​ទឹកស្អាត​និង​អង្គភាព អាជ្ញាធរ​ពាក់​ព​ន្ឋ័​មួយចំនួន​ឲ្យ​បានដឹង​ផងដែរ​អំពី​ភាពរអាក់រអួល​ទឹក​នេះ​ឲ្យ​បាន​ជ្រាប​ផងដែរ​   ហើយ​លោក​បានរៀបចំ​ការផ្គត់ផ្គង់​ទឹក​ឲ្យ​បាន​ប្រើប្រាស់​ដូចគ្នា ដោយ​អនុវត្តន៍​ជា​លក្ខណៈ​វិលជុំ​ជា​បណ្តោះអាសន្ន​មួយរយៈ​សិន​ទើប​បងប្អូន​ប្រើប្រាស់​បាន​ដូចគ្នា ។ ដោយ​ផ្អាក​កន្លែង​មួយ បើក​កន្លែង​មួយ មួយថ្ងៃ​ម្តងៗ​វិលជុំ​រហូត​មួយរយៈ​សិន​រង់ចាំ​ការពង្រីក​ប្រព​ន្ឋ័​ទឹកស្អាត​ថ្មី​សាងសង់​ហើយ​រួចរាល់​អង្គភាព​និង​បំពេញតម្រូវការ​បងប្អូន​មិន​ឲ្យ​ខ្វះខាត​ដូច​ពេល​នេះឡើយ សូម​បងប្អូន​មេត្តា​អ​ធ្យា​ស្រ​យ័​ដល់​អង្គភាព​រដ្ឋ​ករ​ទឹក​ផង​ចុះ ៕hat0080hat0070