ខេត្ដសៀមរាប ៖ នៅក្នុងអំឡុងខែឧសភាឆ្នាំ២០១៥នេះការដឹកជញ្ចូនឈើក្រុមហ៊ុនបានកើតឡើងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះវត្ដមានរបស់ សមត្ថកិច្ចជាច្រើន ស្ថាប័ន នៅខេត្ដសៀមរាប ក៏យកចិត្ដទុក ដាក់ស្វះស្វែងទាញ យកប្រយោជន៍ ខណៈការដឹកជញ្ជូន ឈើរបស់ក្រុមហ៊ុនជាច្រើនផ្ទុក លើសច្បាប់អនុញ្ញាត ត្រូវបង្ខំឱ្យបង់ ប្រាក់ដើម្បីជាមធ្យោ បាយសម្របសម្រួល មានន័យថា បទល្មើសកាន់តែមានអំពើ ពុករលួយលក្ខណៈប្រព័ន្ធក៏កាន់តែ ច្រើន ។
យ៉ាងតិចមានក្រុម ហ៊ុនចំនួន៨កំពុង តែធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផល ព្រៃឈើដោយមាន ច្បាប់អនុញ្ញាតត្រឹម ត្រូវចេញពីខេត្ដព្រះវិហារ,ស្ទឹងត្រែង , ឆ្លងកាត់ខេត្ដសៀមរាប ដើម្បីឆ្ពោះទៅ ចែកចាយនៅខេត្ដបន្ទាយមានជ័យ,បាត់ ដំបង ប៉ុន្ដែការដឹកជញ្ជូននេះ ក្រុមហ៊ុន ទាំងនោះបានផ្ទុកលើសប៉េសេ(PC) ដូច ជាក្រុមហ៊ុនរ័ត្នសម្បត្ដិខូអិលធីឌី ដែល មានឈ្មោះម៉ិញ កញ្ញារ័ត្ន ជានាយកក្រុម ហ៊ុន,ក្រុមហ៊ុនអានម៉ាឌី ,ក្រុមហ៊ុនកៅស៊ូ អេលែវ ដែលមានឈ្មោះហៀក អេងឡាយ ជាតំណាង ។ល។ បើមានPC ដឹកជញ្ជូន គឺបន្លំបង្កប់ឃុបឃិតគ្នារជាមួយជំនាញ រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ផ្ទុកលើសទម្ងន់លើសPCស្ទើរ១គុណ៣ ក្នុងនោះរាល់ ការ ដឹកជញ្ជូនឆ្លងកាត់ខេត្ដ សៀមរាបត្រូវបាន គេរាយការណ៍មកថា ពិតជាមិនអាចគេច ផុតពីក្រសែភ្នែក លោកអ៊ុំ អមរ៉ា ស្នងការរង ទទួលបន្ទុក ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ដ ដែល ត្រូវបង្ក្រាប ដើម្បីបញ្ជូនឱ្យទៅជំនាញ ចាត់ការតាមនីតិវិធី ។ ប៉ុន្ដែមួយរយៈ នេះ ប្រភពមិនផ្លូវការណ៍ និងអាចជឿ ទុកចិត្ដបានបង្ហើបថា លោកអ៊ុំ អមរ៉ា កំពុងទទួលបានប្រយោជន៍ពីការដឹកជញ្ជូន លើសPC ហើយគាត់ក៏កំពុងប្រើអំណាច ក្នុងនាមជាមន្ដ្រីនគរបាលយុត្ដិធម៌គំរាម កំហែងមកលើស្ថាប័នសារព័ត៌មាន ប្រសិនបើប្រមាញ់តាមដានផ្ដិតយករូប ភាពរាល់សកម្មភាពនៃការដឹកជញ្ជូន ឈើលើសPC ។ប្រភពពីអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានអោយដឹងថារៀងរាល់យប់គេតែងសង្កេតឃើញរថយន្តរបស់មន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបើកតាមពីក្រោយរថយន្តដឹកឈើក្រុមហ៊ុនលើសP C តែគ្មានសកម្មភាពទប់ស្កាត់។
ពាក់ព័ន្ធករណីនេះ លោកអ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្ដ ទទួលបន្ទុកបទ ល្មើសសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៥ លោកមិនបានធ្វើ អត្ថាធិប្បាយជុំវិញការលើកឡើងនេះទេ ដោយគ្រាន់តែមានប្រសាសន៍ថា “ខ្ញុំ យប់មិញបានចាប់រថយន្ដដឹកឈើចំនួន ២គ្រឿងយកទៅរក្សាទុកនៅព្រះដាក់ ពី ព្រោះក្រុមហ៊ុនដឹកឈើរបស់ក្រុមហ៊ុន ទ្រី ភាព ដឹកជាង២០ម៉ែត្រគូប ប៉ុន្ដែ កាត់PCត្រឹមតែ១៣ម៉ែត្រគូប ទើបខ្ញុំ ចាប់យកទៅរក្សាទុក ។
លោកស្នងការរងបន្ដថា ខ្ញុំមិនធ្វើអី ទេ បើគេមានច្បាប់ ឱ្យគេទៅចុះ គឺឆ្លង កាត់ធម្មតា ពីព្រោះអីកាលណាគេដឹក ឆ្លងកាត់៣-៤ខេត្ដប្រាកដជាគេមានច្បាប់ ហើយ ។ ប៉ុន្ដែបើកាត់PCអត់គ្រប់ចំនួន ខ្ញុំចាប់ហើយ ដូចជាយប់មិញរថយន្ដដឹក ឈើរបស់ក្រុមហ៊ុនទ្រី ភាព ដឹកលើស ចំនួនខ្ញុំចាប់តែម្ដង ។
ក្រៅពីលោកស្នងការរងអ៊ុំ អមរ៉ា ដែលត្រូវបានរងនូវការរិះគន់ ក្នុង ប្រយោជន៍ពីក្រុមឈ្មួញដឹកជញ្ជូនឈើ នោះ ក៏មានមន្ដ្រីរដ្ឋបាលព្រៃឈើខេត្ដ សៀមរាបចំនួន២នាក់ គឺឈ្មោះឡឹង សុខា និង ម្នាក់ទៀត ម៉ែន វុទ្ធី (ហៅធីឡយ)មិនត្រឹមតែគេ មានភារកិច្ចចាំរាប់ក្បាលឡានដឹកឈើ យកលុយប៉ុណ្ណោះទេ គេថែមទាំងចេញ មុខរត់ការឱ្យក្រុមហ៊ុននីមួយៗសម្រាប់ យកប្រាក់មកចាយវាយទៅលើសមត្ថ កិច្ចក្នុងខេត្ដសៀមរាប ដែលពាក់ព័ន្ធក្នុង ភារកិច្ចតួនាទីបង្ក្រាបបទល្មើសព្រៃឈើ ។
សមត្ថកិច្ចខ្លះបានសំណូមពរឱ្យអាជ្ញា ធរខេត្ដ ក្នុងនាមគណៈបញ្ជាការឯកភាព ខេត្ដគួររឹតបន្ដឹងពីភាពអនាធិបតេយ្យ របស់សមត្ថកិច្ចខ្លះ យកតួនាទីទៅទាញ យកប្រយោជន៍ធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស សេចក្ដីថ្លៃថ្នូរ និងអនុវត្ដផ្ទុយពីភារកិច្ច តួនាទីកាន់តែផ្ដើមឱ្យមានបទល្មើសដឹក ជញ្ជូនឈើលើសច្បាប់កើនឡើងធ្វើអោយបាត់បង់ចំណូលពន្ធ ជាតិ។
អ្នកសារព័ត៌មានបានបង្ហើបថា លោក ស្នងការរងមានអំណាចធំធេងណាស់ក្នុង ការគំរាមកំហែងគ្របដណ្ដប់មកលើ ស្ថាប័នសារព័ត៌មាន ដើម្បីបញ្ចៀសឱ្យ សកម្មភាពមិនគប្បីរបស់ខ្លួនមិនត្រូវបាន សាយភាយទៅខាងក្រៅ ។
រំលឹកផងដែរថាការដែលលោក អ៊ុំ អមរ៉ា ស្នងការងខេត្តសៀមរាបទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអះអាងថាកាលពីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៥បានចាប់រថយន្តដឹកឈើលើសP Cរបស់ក្រុមហ៊ុនទ្រីភាពត្រូវបានគេសង្ស័យថាមិនបានទទួលផលប្រយោជន័ ពីព្រោះកន្លងទៅមានរថយន្តដឹកឈើក្រុមហ៊ុនរាប់មិនអស់ដឹកលើសP C ១គុណនិង៣ គ្មានការបង្ក្រាបគឺទៅដោយសុវត្ថភាព៕ ដោយ វេហា