ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមនបណ្តាលឲ្យនគរបាលចម្រុះ ក្នុងខណ្ឌចុះអន្តរាគមន៍ភ្លាមៗផងដែរ ។ ព្រឹត្តិការណ៍នេះបង្កឡើងដោយសារនរគបាលប៉ុស្តិ៍ទំនប់ទឹកម្នាក់ស្រវឹង ស្រា ជិះម៉ូតូមួយគ្រឿងពាក់ស្លាកលេខនគរបាល មកឈប់នៅមុខភោជនីយ៍ដ្ឋានណារីភ្នំមាស ហើយឈ្លោះប្រកែ កគ្នាជាមួយនារីក្នុងភោជនីយ៍មួយនេះបង្កឲ្យផ្អើលដល់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចុះអន្តរាគមន៍ រហូតផ្ទុះហឹង្សា វាយតប់គ្នា បណ្តាលឲ្យនគរបាលម្នាក់រងរបួសបែកភ្នែក នឹងនគរបាលម្នាក់ទៀតត្រូវចាប់ឃុំខ្លួន កាលពីវេលាម៉ោង ១នឹង ២០នាទីឈានចូលថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០១៤ ស្ថិតនៅចំណុចមុខភោជនីយ៍ដ្ឋានណារីភ្នំមាស តាមបណ្តោយផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេល កើតហេតុយុវជនម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ប្រនាម 18U បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-0018 មកឈប់មុខភោជនីយ៍ដ្ឋានណារីភ្នំមាស ហើយដើរចូលទៅដឹកដៃនារីម្នាក់ ចេញមកក្រៅហាង ប៉ុន្តែនារីម្នាក់នោះបានប្រកែកមិនព្រមចេញមកជាមួយរូបគេ ។
ដូច្នេះបណ្តាលឲ្យយុវជនម្នាក់ នេះផ្ទុះហឹង្សាប្រតាយប្រតប់នារីខាងលើដើម្បីឲ្យមកជាមួយខ្លួន តែភ្លាមៗនោះក៏មានបុគ្គលិកប្រុសៗ ៣ទៅ ៤នាក់ នៅក្នុងភោជនីយ៍ដ្ឋានណារីភ្នំមាសបានចេញមកជួយនារីនោះ ហើយពួកគេបានវាយតប់គ្នា ជាមួយ នគរបាលប៉ុស្តិ៍ទំនប់ទឹក មួយប្រាវបណ្តាលឲ្យផ្អើលដល់នគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ៤ទៅ៥នាក់ ចុះមក អន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ តែភ្លាមនោះនរគបាលប្រនាម18U បានវាយទៅលើកនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវម្នាក់ប្រនាម 22Z បណ្តាលឲ្យរងរបួសភ្នែកខាងឆ្វេងម្ខាង ក្រោយមកទៀតក៏បានវាយតប់គ្នាជាមួយ នឹង ក្រុមបុគ្គលិកក្នុង ភោជនីយ៍ដ្ឋានណារីភ្នំមាស រហូតសមត្ថកិច្ចបានបន្ថែមចុះមកកន្លែងកើតហេតុទើបក្រុម បុគ្គ លិកបានសម្រេចនាំគ្នាដើរចូលទៅក្នុងហាងបាត់អស់ ដើម្បីបញ្ចប់ខ្ចិលឲ្យវែងឆ្ងាយ ។
ប៉ុន្តែក្រោយពេលបញ្ចប់ ទំនាស់រវាងភាគីភោជនីយ៍ដ្ឋានណារីភ្នំមាសជាមួយនឹងនគរបាលប៉ុស្តិ៍ទំនប់ទឹក ប្រនាម 18U រួចនោះ លោកនាយប៉ុស្តិ៍ផ្សារដើមថ្កូវបានសម្រេចនាំខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ប្រនាម 18Uយកទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌចំការមន ព្រោះដោយសាររូបបានវាយតប់នរគបាល ប្រនាម 22U ម្នាក់រងរបួសលើសផ្ទៃមុខ ត្រង់ភ្នែក។ សមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថាព្រឹត្តិការណ៍នេះអាចបង្កឡើងដោយសារនគរបាលប្រនាម18U បបួលស្រីយកទៅមិនបានទើបមានទំនាស់រហូតធ្វើឲ្យនគរបាលប៉ះទង្គិចគ្នាជាមួយនគរបាលគ្នាឯងបែបនេះតែម្តងទៅ។
គួរបញ្ជាក់ថា នគរបាលប្រនាម18U គឺស្ថិតក្នុងសភាពស្រវឹងស្រាជោគខ្លួនតែម្តង ហើយជាពិសេសនេះទំនងជាថ្ងៃនេះនគរបាលរូបនេះទើបរាជរដ្ឋាភិបាលប្រកាសដំឡើងដល់ត្រឹមអនុសេនីយ៍ទោថ្មីៗផងនោះ ក៏ដើរ ផឹកស៊ីស្រវឹងអួតអាងស័ក្កិលើកស្មារបស់ខ្លួនហើយមើលទៅ។ ជុំវិញបញ្ហាមួយនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនបង្ក នឹងជនរងគ្រោះនោះទេ ព្រោះកំពុងសាកសួរ គ្រាន់តែសមត្ថកិច្ចបញ្ជាក់ថា នគរបាលប៉ុស្តិ៍ទំនប់ទឹក នគរបាលប្រនាម18U ត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចំណែកនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវប្រនាម 22U ដែលរងរបួសលើផ្ទៃមុខមិនបានដាក់ពាក្យបណ្តឹងនោះព្រោះយល់ថាជានគរបាលក្នុងមូលដ្ឋានជាមួយគ្នា ៕