ប៉ោយប៉ែត៖ មានភាពភ្ញាក់មួយបានឡើងនៅក្នុងភូមិក្បាលស្ពានសង្កាត់និងក្រុងប៉ោយប៉ែត ខណបុរសម្នាក់បានខឹងសប្បានិងបុរសម្នាក់ទៀត ទារលុយថ្លៃជំពាក់ចំនួន៥ម៉ឺនរៀលក៏បង្កជាជម្លោះកាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៨មេសាឆ្នាំ២០១៤ ។ យោងតាមប្រភពរាយការណ៏ បានឲ្យដឹងថា៖ ជនបង្កមានឈ្មោះនឹម ណា ភេទប្រុសអាយុ២៩ឆ្នាំមានលំនៅភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតបានទាញកាំបិតកាប់ទៅលើបុរសពីរនាក់ផ្សេងទៀតបណ្តាលឲ្យរងរបួសជាទម្ងន់ ។
ប្រភពបានបន្តទៀតថា៖ ឈ្មោះ នឹម ណា បានជំពាក់លុយពេលគេមកទារមិនព្រមឲ្យ ហើយនិយាយបែបឌឿដងហើយក៏ស្ទុះទៅវាយលើម្ចាស់បំណុល ឈ្មោះ តាន់ វណ្ណាហៅវែងភេទប្រុសអាយុ២៧ឆ្នាំបណ្តាលឲ្យរងរបួសមាត់បាក់ធ្មេញអស់ពីរ ចំណែកម្នាក់ទៀតឈ្មោះចាបសារ៉េន បានទៅជួយក៏ត្រូវ ឈ្មោះ នឹម ណាកាប់ត្រូវត្រង់ជើងឆ្វេងបណ្តាលឲ្យរបួសផងដែរ ។
ដោយឃើញហេតុការណ៏ហឹង្សាបានកើតឡើងកាន់តែក្តៅៗទៅ ប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យមកជួយអន្តរាគមន៏ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នឹមណានិងដកហូតបានភស្តុ័តាងកាំបិតផ្គាក់១ដែលជនសង្ស័យបានកាន់នៅនិងដែ ។
លោក អនុសេនីយ៏ទោ ហម ម៉ុត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី០៩មេសាឆ្នាំ២០១៤ថា៖លោកកំពុងតែសាងសំណុំរឿងជញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តដើម្បីកចាត់ការទៅតាមនិតិធិនៃច្បាប់ ។