សៀមរាប : នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០១៤នេះបានប្រារព្វធ្វើ ពិធីប្រកាសផ្ទេរភារះកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ដោយពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឩត្តមសេនីយ៍ត្រី ជៀវ សុរិយា ស្នងការរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ។ លោក ទេព ប៊ុនឆាយ អភិបាលក្រុងសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងជួរកងកម្លាំងប្រដាប់អាវុធនិងតំណាងមន្ទីរអង្គភាព ស្ថាប័ននានាមួយចំនួនជុំវិញខេត្តបានអញ្ជើញចូលរួមយ៉ាងច្រើនផងដែរ។
បន្ទាប់ពី លោកវរសេនីយ៍ទោ ស៊ន់ ចំណាន នាយការិយាល័យនគរបាលបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឡើងអានប្រកាស របស់ក្រសួងមហាផ្ទៃស្តីពីការផ្ទេរភារះកិច្ច តែងតាំងមុខតំណែង និង តំឡើងឋានន្តរសក្តិ ដល់មន្រី្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរួចមក ។លោកឩត្តមសេនីយ៍ត្រី ជៀវ សុរិយា ស្នងការរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏បានធ្វើការបំពាក់ឋានន្តរសក្តិដល់នគរបាល
ជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប តែម្តងចំនួន៣២៧នាក់ ក្នុងនោះបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯក ចំនួន៥០នាក់ អនុសេនីយ៍ទោ ៨៩ នាក់ អនុសេនីយ៍ត្រី ៦០ នាក់ ព្រិន្ទបាលឯក៤៦ នាក់ ព្រិន្ទបាលទោ ៤២ នាក់ ពលបាលឯក ៣៣ នាក់និងប្រកាសផ្ទេរភារះកិច្ច តែងតាំងមុខតំណែង ៧ នាក់ ។
មានប្រសាសន៍ថ្លែងនៅក្នុង ពិធីប្រកាសផ្ទេរភារះកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាឱកាសនោះ ក្នុងនាមលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប។លោកឩត្តមសេនីយ៍ត្រី ជៀវ សុរិយា ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍សំណេះសំណាល និង ធ្វើការផ្តាំផ្ញើដល់កងកម្លាំងក្នុងអង្គពិធីទាំងមូល ដោយលោកបានបញ្ជាក់ថា៖បន្ទាប់ពីអស់លោក លោកស្រី
ដែល ទើប និង បានទទួលនូវការ ប្រកាសផ្ទេរភារះកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិថ្មីនាពេលនេះហើយ ត្រូវ យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតទៅលើការងារភារះកិច្ចស្នូលរបស់ខ្លួនឲ្យបានសកម្មជាមុន ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និង សង្គមជាតិ ពិសេសគឺត្រូវជំរុញលើការផ្សព្វផ្សាយ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើថ្វេរដង។
លោកឩត្តមសេនីយ៍ត្រី ជៀវ សុរិយា បានបន្តប្រសាសន៍ថា៖ ពិធីដែលបាន ប្រារព្វធ្វើឡើងនាពេលនេះគឺជាការកែសម្រួលភារកិច្ចរបស់មន្ត្រីនគរបាលជាតិ សំដៅពង្រឹងគុណភាព និង ប្រសិទ្ធិភាព តួនាទីនិងភារកិច្ចរបស់មន្ត្រីនគរបាលជាតិ ក្នុងការការពារថែ រក្សាសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ សាធារណះ.ជូនបងប្អូនប្រជាពលរដ្ឋ និង សង្គមជាតិឲ្យកាន់តែប្រសើរថែមទៀត ពិសេសអំពីបញ្ហាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលបានមកទស្សនានៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឲ្យកាន់តែមានសុវត្ថិភាពគ្រប់ពេលវេលាផងដែរ។
ដោយ លោកឩត្តមសេនីយ៍ត្រី ជៀវ សុរិយា បានបញ្ជាក់បន្ថែមថា៖ ប្រការដែលសំខាន់នោះ គឺសូមឲ្យកងកម្លាំងនគរបាលជាតិរបស់យើងទាំងអស់ធ្វើយ៉ាងណាបន្តឲ្យបងប្អូនប្រជាពលរដ្ឋមានជំនឿទុកចិត្តនិងមានភាពជឿរជាក់មកលើកម្លាំងសមត្ថកិច្ចនគរបាលយើងដោយមិនត្រូវប្រព្រឹត្តអ្វីអោយខុសពីក្រមសិលធម៍ វិជ្ជាជីវះនិងវិន័យជាកងកម្លាំងនគរបាលជាតិពិសេសគឺត្រូវអនុវត្តឲ្យខានតែបាននូវបទបញ្ជាដែលថ្នាក់លើប្រគល់ជូន៕ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ