រថយន្ត​បា​ឡែ​ន​មួយគ្រឿង​បើក​ធ្លាក់​ផ្លូវជាតិ​លួច​ដឹកឈើ​ក្រញូង​ពេញ​ក្នុង​រថយន្ត​

0

​កំពង់ឆ្នាំង​៖​ឈើ​ក្រញូង​ដុំ​តូចៗ​ពេញ​មួយ​រថយន្ត ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​នៅក្នុងរ​ថយ​
​ន្ត​បា​ឡែ​ន​មួយគ្រឿង នៅពេលដែល​អ្នកបើកប​រ​រថយន្ត​បើកបរ​ងោគងុយ​ធ្លាក់​ពីលើ​ផ្លូវជាតិ​
​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៥ នៅDSC05864​ចំណុច​ផ្លូវបត់​កោង​ខាងត្បូង​សាលាបឋមសិក្សា​ស្វាយជ្រុំ ក្នុងភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ​
​ស្រុក​រលាប្អៀរ​។​
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖​រថយន្ត​បា​ឡែ​ន​ខាងលើនេះ​ពណ៌​ស្ក​
​រ ពាក់​ផ្លាកលេខ ភ្នំពេញ 2E-9572 បើកបរ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវបត់​
​កោង ក៏បាន​បើក​ធ្លាក់​ពីលើ​ផ្លូវជាតិ​ធ្លាក់​ក្នុង​ស្រែ​ខាងកើត​ផ្លូវ​ដាច់​កង់​ក្រោយ​ខាងឆ្វេង ក្រោ​
​យ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​ករណីនេះ​សមត្ថកិច្ច​សង្ស័យ​ដាក់​ការ​ថា បណ្តាលមកពី​បើកបរ​លឿន​ក្នុង​ភាព​ងោគងុយ ពេលមកដល់​ផ្លូវបត់​កោង​ក៏​បត់​មិនទាន់​ក៏​បើក​ចូល​លេង​ក្នុង​ស្រែ​តែម្តងទៅ​។​
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ចំរុះ​បាន​ទៅដល់ ឃើ្ន​ៅ​ក្នុង​រថយន្ត​
​មាន​ឈើ​ក្រញូង​តូចៗ​ជាច្រើន​ដុំ​នៅក្នុង​រថយន្ត ហើយ​គូថរ​យន្ត​បាន​បិត​ជិត​បើក​មិន​រួច​។​តាម​ការពិនិត្យ​សង្ស័យថា ឈើ​ក្រញូង​នៅក្នុង​រថយន្ត​ត្រូវបាន​គេ​លួច​យក​អស់​មួយចំនួន​
​មុនពេល​សមត្ថកិច្ច​ទៅដល់ ព្រោះ​ឃើញ​នៅសល់តែ​ពាក់កណ្តាល​នៃ​រថយន្ត ដែល​គេ​
​យល់ថា គេ​មិនដែល​ដឹកឈើ​ក្រញូង​កន្លះ​រថយន្ត​បែបនេះ​ទេ​។​DSC05868
​ ​ទាក់ទង​និង​រឿងនេះ​លោកនាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ម្នាក់​បានអោយដឹងថា​៖​ក្រោយពេល​កើតហេតុ​ប្រមាណ​២០​នាទី​លោក​បាន​ទៅដល់​កន្លែងកើតហេតុ លោ​
​ក​បានឃើញ រថយន្ត​មិនបាន​ចាក់សោរ​ទ្វារ​ទេ​ពេល​ម្ចាស់​គេ​ចុះ​រត់គេចខ្លួន ហើយ​បានឃើញ​ប្រជាពលរដ្ឋ ប្រជា​ការពារ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​ទីនោះ ហើយ​ត្រង់​
​ថា​ឈើ​ក្រញូង​នេះ​មានតែ​ប៉ុ​ណ្ណឺង ឬ​មាន​គេ​លួច​យក​មួយចំនួន​ណា​នោះ​អត់​មាន​អ្នកណា​ដឹង​នោះទេ​គឺ​គ្រាន់តែ​សង្ស័យ​តៗ​គ្នា​តែប៉ុណ្ណោះ ប៉ុ​ន្ត​ប្រហែល​ជាមាន​គេ​លួច​យក​ខ្លះ​មែន​។​
​ ​រថយន្ត​នេះ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកមក​រក្សាទុក​នៅក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំ​
​ពង់​ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៥ ក្រោយពី​បានរាប់ចំ​នួន​និង​ថ្លឹង​រួចមក សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បានអោយ​ដឹ​ថា​៖​ឈើ​ក្រញូង​ទាំងអស់​នៅក្នុង​រថយន្ត​បា​ឡែ​ន​នេះ​មាន​ចំនួន​សរុប ១៥៧​ដុំ ស្មើ​និង ៦៩៦​គីឡូក្រាម បាន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​បញ្ជូនទៅ​តុលាការខេត្ត​៕DSC05869