នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ចំនួន ០២ គ្រឿង​បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​រយៈពេល ៥ ថ្ងៃ​

0
?????????????

​ខេត្ត​ព្រះសីហនុ​៖ នាវាចម្បាំង​កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌា​ចំនួន​២​គ្រឿង បាន​ចូល​មកដល់​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ម៉ោង ៩-០០ នាទី ថ្ងៃទី ២៣ តាម​ការគ្រោងទុក ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៣

?????????????
?????????????

ដល់​ថ្ងៃទី ២៧ ។​ ​.​នាវា​ដែល​បាន​ចូល​ចត​ខាងលើ ទី​១ ឈ្មោះ INS KAMORTA (P28) បណ្តោយ 109​ម៉ែត្រ ទទឹង ១៣,៧ ម៉ែត្រ ទំងន់​ផ្ទុក ៣១០០ តោន ។ ជំរៅ​ទឹក ល្បឿន 32knots = 59km/h ចំនួន​ទាហាន 186 នាក់ ក្នុងនោះ​នាយទាហាន ១៣ នាក់ ដឹកនាំ​បញ្ជា​ដោយ មេបញ្ជាការ​វរ​នា​វី​ត្រី Manoj Jha ។​
.​នាវា​ទី​២​មានឈ្មោះ INS RANVIR (D54) បណ្តោយ 147m ទទឹង 15,8m​ទំងន់​ផ្ទុក 3950​តោន​និង​ជំរៅ​ទឹក 5 ម៉ែត្រ​, ល្បឿន 35knots = 65km/h​ចំនួន​ទាហាន 320 នាក់​ក្នុងនោះ​នាយទាហាន 35 នាក់ ដឹកនាំ​បញ្ជា​ដោយ​មេបញ្ជាការ វរ​នា​វី​ឯក Jaswinder Singh​។​

?????????????
?????????????

.​គោលបំណង​របស់​នាវា​នេះ​ត្រូវបាន​មន្ត្រី​សាលាខេត្ត​ព្រះ​សិ​ហ​នុ​ប្រាប់អោយដឹង​ថា​កា​ចូល​ចត​នេះ​ជា​ដំណើរ​ទស្សនៈកិច្ច​មិត្តភាព​រយៈ​ពាល​៥​ថ្ងែ​គឺ​ចាប់ពី​ថ្ងែ​ទី​២៣​រហូត​ដល់ទី​២៧​ដើម្បី​ពង្រីក​នៅ​ចំណង​កិច្ចសហប្រតិបត្តិការ​ណ៍​និង​ស្វែងយល់​ផ្លាស់ប្ដូរ​បទពិសោធ​រវាង​កង​ព​ទ័​ជើង​ទឹក​កម្ពុជា​និង​ឥ​ណ្ធា អោយ​កាន់តែ​ល្អប្រសើរ​។​
.​នៅក្នុង​ថ្ងែ​នេះដែរ​គណៈ​ប្រតិ​ភួ​កង​ព​ទ័​ជើង​ទឹក​ប្រទេស​ឥណ្ឌា​ក៍​បានការ​អ​ញ្ចើ​ញ​អោយចូល​ជូ​ប​ពិភាក្សា​ការងារ​មួយ​ចំនូ​ន​ពី​សំណាក់​លោក​អភិបាល​អភិបាលរង​ខេត្ត​ព្រះ​សិ​ហ​នុ​ព្រមទាំង​មន្ត្រីរ​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ថែមទាំង​មានកា​ប្រ​គូត​កីឡាបាល់ទាត់​ជ​លក្ខណៈ​មិត្តភាប​រវាង​កង​ទ​ព័​ជើង​ទឹក​ឥណ្ឌា​និង​កង​ព​ទ័​ជើង​ទឹក​កម្ពុជា​មួលដ្ឋាន​សមុទ្រ​រាម​រូ​ម​និង​កិច្ចការ​មនុស្ស​ធ​ម៏​លើ​វិស័យ​សុខាភិបាល​ផងដែរ​។​ហើយ​នាវា​នេះ​នឹង​ត្រឡប់​ទៅវិញ​នៅវេលា​ម៉ោង ០៩ ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៥ ៕

?????????????
?????????????