ជនបរទេស​ចំនួន ០៣ នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋាន​​ផលិត​ស្រា​បៀរ Five men

0

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​អន្តោ​ប្រវេ​សន្ត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៅ​យប់​វេលា​ម៉ោង ១៩-០០ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ បានធ្វើការ​ឡោមព័ទ្ធ​ចាប់​ជនបរទេស​ចំនួន ០៣ នាក់IMG-20150623-WA0022 ខណៈពេល​ជនបរទេស​ទាំង​៣​នាក់​នោះ កំពុង​ផឹកស៊ី​នៅក្នុង​ភោជនីយដ្ឋាន​ផលិត​ស្រា​បៀរ Five men ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ ០១ សង្កាត់​លេខ ០៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​
​ជន​ទាំង​បីនាក់​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ភ្លាមៗ​ផងដែរ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​បទចោទប្រកាន់​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស ប្រព្រឹត្តិ​នៅ​ភូមិ ០៣ សង្កាត់​លេខ ០៣ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។ ជនជាប់សង្ស័យ​ទាំងបី​នាក់​ខាងលើ ក្រោយពី​ធ្វើការ​សាកសួរ​អស់​ជាច្រើន​ម៉ោង ២ នាក់ ត្រូវបាន​ដោះលែង​អោយ​រួចខ្លួន​វិញ (​គ្មាន​ការពាក់ព័ន្ធ​) ។IMG-20150623-WA0021
​ ​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ខាងលើ​មានឈ្មោះ ROMAN DRAGOMIR ភេទ ប្រុស កើត​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ១៩៧៦ កាន់​លិខិតឆ្លងដែន​លេខ ៧១ ៧៧០៤៤៧៣ ។
​ ​គួរបញ្ជាក់​ផងដែរ​ថា ជនជាប់ចោទ​ខាងលើនេះ កាលពី​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥​ពួកគេ​រួម​នឹង​បក្សពួក​មួយចំនួនទៀត បានធ្វើ​សកម្មភាព​ប្រើប្រាស់​កាំភ្លើងខ្លី ជា​កាំភ្លើង​ប្រភេទ​ទំនើប អាច​ប្រើ​គ្រាប់​ពិត ប្រើ​គ្រាប់​ខ្យល់ គ្រាប់ឃ្លី និង ប្រព័ន្ធ​ឆក់ ធ្វើការ​វាយប្រហារ​ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​រុស្សី​ដូចគ្នា បណ្តាលអោយ​របួសធ្ងន់ ។ ក្រោយមក​ពួកគេ​ក៏បាន​រង់​គេចខ្លួនបាត់​ស្រមោល​តែម្តង ហើយ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏​សំរេច​ចេញ​ដីការ​បង្គាប់​អោយ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ រួម​នឹង​បក្សពួក​មួយចំនួន​ខាង​លើ ដើម្បី​ផ្តន្ទាទោស​។ បន្ទាប់មក​ប៉ូលីស​ក៏បាន​ធ្វើការ​ស្រាវជ្រាវ ចាប់ខ្លួន​ជន​ខាងលើនេះ​តែម្តង ៕IMG-20150623-WA0055 IMG-20150623-WA0020