សៀមរាប : ជនសង្ស័យភេទប្រុសទាំង៣ម្នាក់នេះបច្ចុប្បន្នរស់នៅក្នុងក្រុងសៀមរាបត្រូវបានលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបផងនោះ ។
ក៏ដូចជាដោយបានការសហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម និង សង្កាត់សាលាកំរើក ក្រុងសៀមរាប កម្លាំងសមត្ថិកិច្ចតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០១៤កន្លងទៅនេះរួចយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបចំពោះករណីខាងលើលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដើម្បីអនុវត្តឲ្យខានតែបាននូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាក់ស្តែងនៅថ្ងៃកើតហេតុខាងលើ សមត្ថកិច្ចយើងបានធ្វើការតាមដានស្រាវជ្រាវនិងត្រួតពិនិត្យក៏ដូចជាធ្វើការឆែកឆេរជនសង្ស័យទាំង៣នាក់នេះនៅត្រង់ចំណុចក្នុងផ្ទះនិងបន្ទប់ជួលរបស់ជនសង្ស័យ
នៅក្នុងសង្កាត់ទាំងបីរួមមានសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម និង សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយកម្លាំងសមត្ថិកិច្ច បានរកឃើញនៅវត្ថុតាងមួយចំនួនរួមមានប្រភេទគ្រឿងញៀនខុសច្បាប់ ម្សៅមេតំហ្វេតាមីន ហៅ ម៉ាទឹកកក ចំនួន ៩ កញ្ចប់ ស្មើនិង ១០,៣ ក្រាម សម្ភារ:ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សម្ភារ:សម្រាប់វេចក្ចប់គ្រឿងញៀន
មួយចំនួនទៀតផងដែរ។ លោកវរសេនីយ៍ត្រី អ៊ុំ សាអាត បានបន្តឲ្យដឹងទៀតថានៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែនបច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ អត្ថបទ ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ