​លោកជំទាវ ជា លាប អភិបាលរង​ខេត្ត​ប៉ៃលិន និង​លោកជំទាវ គង់ ស្តី នាំយក​អំ​ណាយ​ចែកជូនប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសា នៅ​ឃុំ​ស្ទឹង​កាច់

0

​ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​ស្បៀងអាហារ​ចំនួន​២០​គ្រួសារ បាន​ទ​ទូល​អំណោយ​ពី​លោកជំទាវ ជា លាប អភិបាលរង​ខេត្ត​ប៉ៃលិន និង​លោកជំទាវ គង់ ស្តី ក្នុងនាម​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដោយមាន​ការសហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច និង​អ​តី​តៈ​យុទ្ធជន​ខេត្ត ។ ពិធី​ចែក​អំណោយ​នេះ ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ នៅ​បរិវេណ​វត្ត​បេង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្តឹង​កាច់ ស្រុក​សា​សា​ក្រៅ ខេត្ត​ប៉ៃលិន ។
​លោកជំទាវ ជា លាប អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ពាំនាំ​បណ្តាំ​ផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម កើត​សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​និច្ចកាល​ឯកឧត្តម​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ។ ជាក់ស្តែង​ពេលនេះ​គ្រាន់តែ​ទទួល​ព័ត៌មាន​ថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀង ឯកឧត្តម ក៏បាន​ឲ្យ​ក្រុមការងារ​ចុះសួរសុខទុក្ខ​និង​នាំ​ស្បៀងអាហារ​និង​ថវិកា​មក​ផ្តល់ជូន​បងប្អូន​ភ្លាម​ដើម្បី​ចូលរួម​ជួយ​រំលែក​ទុក្ខលំបាក បើទោះបី​អំណោយ​ទាំងនេះ​តិចតួច តែ​វា​អាច​យកទៅ​ដោះស្រាយ​ក្នុង​ង​ជីវភាព​បាន​មួយកំរិត​ដែរ​។​download (4)លោកជំទាវ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវខិតខំ​បង្កបង្កើនផល​ដាំ​ដំណាំ​ផ្សេងៗ​ឲ្យ​ច្រើន​ដើម្បី​ដោះស្រាយ​ជីវភាព​ឲ្យ​ធូ​ធា​ឡើង ព្រោះថា​ពេលនេះ​ភ្លៀង​បាន​ធ្លាក់​បណ្តើៗ​ហើយ​។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទ​ទូល​បាន​អំ​ណាយ​ចំនួន​២០​គ្រួសារ​មកពី​ភូមិ​ស្ទឹង​កាច់ ភូមិ​អូរ​បេង ភូមិ​ស្លា ភូមិ​បុ​ស្អំ ភូមិ​ដូង និង​ភូមិ​អូរ​រអិល ឃុំ​ស្តឹង​កាច់ ស្រុក​សា​សា​ក្រៅ ខេត្ត​ប៉ៃលិន ,​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ថវិកា ១០០០០​រៀល អង្ករ​២៥​គីឡូក្រាម ឆ្នាំង​១ មី​មួយ​កេះ ក្រ​ម៉ា​១ ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប ចានស្រាក់​១ ធុង​ទឹកកក​១ ត្រីខ​៥​កំប៉ុង ចំណែក​លោកជំទាវ គង់ ស្តី ក៏បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមទៀត​ក្នុង​មួយ​គ្រួសារ​២០០០០​រៀល​ផងដែរ ៕download (7) download download (2) download (1)