ក្រុងប៉ោយប៉ែត៖ កាលពីយប់ថ្ងៃទី១៣មេសាឆ្នាំ២០១៤នៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃមានការផឹកស៊ីមួយវង់បានកើតឡើងដើម្បីអបអរសាទរការយាងមកដល់ទេវតាឆ្នាំថ្មីព្រះនាងគោរគទេវី នៅក្នុងពិធីនោះមានការរាំច្រៀងសប្បាយបែបលក្ខណគ្រួសារតូចល្មម ។ប៉ុន្តែជាអកុសលក្រុមអ្នកផឹកស៊ីនោះបានផ្ទុះជម្លោះគ្នាផ្តើមចេញពីភាគីគួបក្ខដិបក្ខក្នុងវង់ផឹកស៊ីខាងលើ ហើយបានបានបង្កឡើងដោយ ឈ្មោះពាង ម៉ិក ភេទប្រុសអាយុ៣២ឆ្នាំលំនៅភូមិប៉ោយប៉ែត សង្កាត់និងក្រុងប៉ោយប៉ែត បានស្ទុះយកដបស្រាទៅវាយសំពងលើជនរងគ្រោះឈ្មោះពីចាន់ ថន ភេទប្រុសអាយុ៣៦ឆ្នាំមានលំនៅភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតបណ្តាលឲ្យបែកក្បាលកន្លែង បន្ទាប់ពីបានវាយលើជនរងគ្រោះហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលចូលទៅក្នុងដីថៃ ។
ចំណែកជងគ្រោះត្រូវបានសាច់ញាតិ្តដឹកយកទៅសង្គ្រោះនៅក្លិនិកឯកជននៅក្នុងក្រុងប៉ោយប៉ែត លុះព្រឹកឡើងថ្ងៃទី១៤មេសា២០១៤ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីឲ្យជួយស្រាវជ្រាវរកមុខជនដៃដល់ផ្តន្ទាទោសតាមផ្លូវច្បាប់ ។បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមលោក វរសេនីយ៏ទោ ហម ម៉ុត មេបញ្ជាការបានដាក់កម្លាំងតាមទិសដៅឈរជើង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្សាររ៉ា កាលពីព្រឹកថ្ងៃទី១៩មេសាឆ្នាំ២០១៤ ។
លោកវរសេនីយ៏ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ពាង ម៉ិក បានសារភាពចំពោះមុខសមត្ថកិច្ចថា៖ខ្លួនគេពិតជាបានប្រព្រឹត្តហិង្សាមកលើជនរងគ្រោះមែនគឺបានយកដបស្រាវាយក្បាលជនរងគ្រោះ៕
លោក ហម ម៉ុត បានឲ្យដឹងទៀតថា៖ នៅព្រឹកមិញនេះបន្ទាប់ពីលោក បានសាកសួរចម្លើយរួចលោកនឹងរៀបចំបញ្ជូនជនសង្ស័យខាងលើទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តទៅតាមនិតិវិធីនៃច្បាប់ ។ ពាក់ពន្ធ័និងករណីបង្កហិង្សាខាងលើនេះដែរ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានលើកឡើងថា៖មូលហេតុដែលអ្នកទាំងពីរផ្ទុះហឹង្សាដាក់គ្នានោះគឺបណ្តាលមកពីសេពគ្រឿងស្រវឹងច្រើនពេក ប្រជាពលរដ្ឋខាងលើបានបន្តទៀតថា៖
រាជរដ្ឋាភិបាលមិនគួរធើ្វការចាក់ផ្សាយគ្រឿងស្រវឹងច្រើនពេកទេ នៅតាមកញ្ចក់ទូរទស្សន៏ ព្រោះគ្រឿងស្រវឹងនេះវាអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទានផង និងបង្កឲ្យកើតទៅជាហឹង្សាក្នុងសង្គមគ្រួសារផងក៏មាន ជាក់ស្តែងជនសង្ស័យខាងលើនឹងជាប់ពាក់ពន្ធ័ពីបទចោទ(ប្រើហឹង្សាដោយស្ថានទោសទម្ងន់)ជាក់ជាមិនខាន ។ដោយ ជូបប្រហារ៖ រូបភាពជនសង្ស័យពេលឃាត់ខ្លួននិងរូបភាពជនរងគ្រោះពេលចូលពេទ្យ៕