ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​ទទួល​ស្គា​ស់​ថា​ពិតជា​មានការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​ឃុំ​ផ្សារ​ ​ស្រុក​បរិបូណ៌​បន្ទាប់ពី​អាជ្ញាធរ​ឃុំ​និង​ជំនាញ​រាយការណ៍​មក​ខេត្ត​ថា​គ្មាន​

0

​កំពង់ឆ្នាំង​៖​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​២ របស់​ឃុំ​ផ្សារ ស្រុក​រិ​បូរ​ណ៌ តាម​បញ្ជារ​របស់លោក​អភិបាលខេត្ត ពេញ​មួយ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ ហើយ​ទទួល​ស្គា​ស់​ថា ពិតជា​មានការ​ឈូសឆាយ​ព្រៃ​លិច​ទឺ​ក​មួយDSC06028ចំនួន​ពិតមែន ដូច​ក្រុមអ្នកកាសែត​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​របាយការណ៍​របស់​អាជ្ញាធរ​ឃុំ និង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ចុះទៅពិនិត្យ ហើយ​រាយការណ៍​ភូតភរ​លោក​អភិបាលខេត្ត​ថា ក្រុមអ្នកកាសែត​ផ្សាយ​ព័ត៌មាន​ខុសពី​ការពិត​។​ ​
​លោក ម៉ម ឈឿ​ម ប្រធាន​ក្រុមការងារ​ចុះ​ថ្នាក់​ខេត្ត ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​អ្នកនាំពាក្យ​ខេត្ត បាន​និយាយ​អោយដឹងថា​៖​តាម​ចំណារ​បញ្ជារ​របស់លោក​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​រុះ​ថ្នាក់​ខេត្ត មាន​តំណាង​មន្ទីរ​ពាក់​ព​ន្ធ័ និង​អាជ្ញាធរ​មូលដ្ឋាន រួមជាមួយ​អ្នកកា សែត​មួយក្រុម​ដែល​បាន​ចុះផ្សាយ​រឿងនេះ​ផង​នោះ បាន​ឯកភាពគ្នា​ជិះ​គោយន្ត​១​គ្រឿង ចុះទៅពិនិត្យ​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​២​ខាងលើ​ដែល​ក្រុមអ្នកកាសែត​បាន​ថត​ចេញផ្សាយ អោយបាន​ឃើញជាក់ស្តែង ថា​តើ​ការចេញផ្សាយ​របស់​ក្រុមអ្នកកាសែត និង​របាយការណ៍​រប​ស់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ឃុំ ជូនទៅ​លោក​អភិបាលខេត្ត អ្នក​ណាមួយ​និយាយ​ពិត​។​DSC06033
​ ​នៅក្នុងពេល​ចុះទៅ​ដល់​ព្រៃ​លិច​ទឹក​ដែល​ត្រូវបាន​គេ​ឈូសឆាយ​កន្លងមក មន្ត្រី​ជំនាញ​រដ្ឋបាល​ជល​ផ ល លោក​មេភូមិ​ក្បាលថ្នល់ លោក​មេភូមិ​កំ​ព្រ​ង លោក​មេឃុំ​ផ្សារ និង​តំណាង​ប្រជាពលរដ្ឋ ជា​អ្នកស្នើ​សុំច្បាប់​ពង្រាប​ដីស្រែ​ចាស់​ចំនួន​៤៥​ហិកតា​ដែល​ធ្លាប់ធ្វើ បាន​ជជែក​យ៉ាង​តឹង​មាត់​ដាក់គ្នា ជាមួយ​ក្រុមអ្នកកាសែត និង​
​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត វែកញែក​រក​ត្រូវ​រៀងៗ​ខ្លួន ខណៈពេល​បានឃើញ​ព្រៃ​លិច​ទឹក​មួយចំនួន​ត្រូវបាន​គេ​កាប់ឆ្ការ​ដុតចោល​ពីមុនៗ​មក​នៅសល់តែ​គល់ឈើ និង​ត្រូវបាន​គេ​ឈូសឆាយ​រុករាន​ទន្ត្រា​ន​យក​ធ្វើជា​ដី ស្រែ​។​
​ ​ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ​ពេញ​មួយ​ព្រឹក​មក លោក ម៉ម ឈឿ​ម ប្រធាន​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​បាន​​បុក​សរុប​វាយតម្លៃថា​៖ លោក​ទទួល​ស្គា​ស់​ថា ពិត​ជាមាន​បទល្មើស​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​២​ឃុំ​ផ្សារ​ស្រុក​បរិបូរ​ណ៌​មួយចំនួន​ពិតប្រាកដ​មែន ដែល​ខុសពី​ការស្នើ​សុំច្បាប់ និង​ការអនុញ្ញាតអោយ​ពង្រាប​តែ​ដីស្រែ​ចាស់​ដែល​ធ្លាប់ធ្វើ​ពីមុនមក​របស់លោក​អភិបាលខេត្ត​។​ករណីនេះ​លោក​និង​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត និង​ស្នើ​សុំអោយ​អាជ្ញាធរ​ឃុំ និង​ជំនាញ​រដ្ឋបាល​ជលផល​ទប់ស្កាត់​បញ្ឈប់​ជាបន្ទាន់​នូវ​បទល្មើស​ខាងលើនេះ តែ​លោក​មិន​ឃាត់​ការ​ឈូសឆាយ​ពង្រាប​ដីស្រែ​ចាស់ៗ​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។​DSC06030
​ ​លោក តាត សីហា​ក់ មន្ត្រី​ខ​ណ្ឌ័​រដ្ឋ​បាន​ជលផល​ខេត្ត​បាន​លើកឡើងថា​៖​ដី​តំបន់​២ ប្រជាពលរដ្ឋ​មាន​សិទ្ធ​​អាស្រ័យ​ផល​ធ្វើស្រែ​ចំការ ប៉ុន្តែ​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​គឺជា​អំពើ​ខុសច្បាប់​ដែល​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប គឺ​មិន​អនុញ្ញាតអោយ​កើតមាន​ទៀតឡើយ​។​លោក ប៊ិន សុផាន មេឃុំ​ផ្សារ លោក អែម រ៉ិ​ន មេភូមិ​ក្បាល និង​លោក នួន សុផាន់ មេភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ បាន​ឯកភាព​នូវ​ការលើកឡើង​របស់លោក​ប្រធាន​ក្រុម​ការ ងារ​ចុះ​រុះ​ថ្នាក់​ខេត្ត និង​មន្ត្រី​ជំនាញ តែ​លោក​ស្នើ​សុំអោយ​ប្រជាពលរដ្ឋ​បាន​ឈូស​ពង្រាប​ដីស្រែ​បន្តទៀត​តាមច្បាប់​ស្នើសុំ ពួកលោក​និង​ទប់ស្កាត់​មិនអោយ​មានការ​ឈូសឆាយដី​ព្រៃ​លិច​ទឹក​ដូចខាងលើ​ទៀតឡើយ​។​
​ ​ប្រ​ភ​ព័ត៌មាន​ពី​អ្នកយកព័ត៌មាន​យើង​នៅ​ស្រុក​បរិបូរ​ណ៌​បានអោយដឹងថា​៖​មាន​មន្ត្រីជលផល​ខិលខូច​ម្នា​​ក់ ឃុបឃិត​ជាមួយ​មេការ​រត់ការ​ឈូសឆាយដី​ម្នាក់ បាន​បំផុស​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ប្តិ​ត​មេដៃ​តវ៉ា​បរិហារកេរ្តិ៍​ថា​៖​ក្រុមអ្នកកាសែត​រារាំង​មិនអោយ​ប្រជាពលរដ្ឋ​ឈូសឆាយ​ពង្រាប​ដីស្រែ ករណីនេះ​ក្រុមអ្នកកាសែត​សំណូមពរ​ដល់​សមត្ថកិច្ច​វែកមុខ​ជនខិលខូច​(​ស៊ីលុយ​ឆ្អែត​មក​លាប​មាត់​អ្នកកាសែត​)​ខាងលើនេះ និង​បក្ខពួក​អោយឃើញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ទើប​គេ​រៀងចាល​៕DSC06045
​ ​