​​អាជ្ញាធរ​សុំ​ឲ្យ​ប្រជា​នេសាទ​និង​សហគម​ន៏​នេសាទ​ផ្តល់ព័ត៌មាន​ពី​ការចូល​នេសាទ​ខុសច្បាប់​របស់​ទូក​នេសាទ​វៀតណាម​ក្នុង​ទឹកដី​ខេត្ត​កែប​

0

​កែប​៖ លោក ទេព យុទ្ធ អភិបាល នៃ​គណៈ​អភិបាលរង​ខេត្ត​កែប បានស្នើ​សុំ​ឲ្យ​ប្រជា​នេសាទ​ផ្តល់ព័ត៌មាន​ពី​ការចូល​នេសាទ​ខុសច្បាប់ របស់​ទូក​នេសាទ​វៀត​ណា​ម ក្នុង​ដែនសមុទ្រ​ខេត្ត​កែប និង​សុំ​ឲ្យ​បញ្ឈប់​ការនេសាទ​ដោយ​ប្រើប្រាស់ ឧបករណ៍​នេសាទ​ខុសច្បាប់ ។​
​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល និង​ដុតបំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ នៅ​កំពង់ទូក ព្រែក​តា​នេន ក្នុង​ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ។​
​លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថាៈ សូម​ឲ្យ​ប្រជា​នេសាទ​ចូលរួម​ផ្តល់ព័ត៌មាន​អោយបាន​ឆាប់រហ័ស​ពី​ការចូល​នេសាទ​ខុសច្បាប់ របស់​ទូក​នេសាទ​វៀត​ណា​ម ឲ្យ​ទាន់ពេលវេលា ដើម្បី​ឲ្យ​សមត្ថកិច្ច ធ្វើការ​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា ព្រោះថា សមត្ថកិច្ច​កម្ពុជា បច្ចុប្បន្ន​មាន​មធ្យោបាយ​គ្រប់គ្រាន់ ក្នុងការ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ។​hat00118
​លោ​កស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពត​ឲ្យ​ដឹងថាៈ ៦​ខែ​ដើមឆ្នាំ ២០១៥​នេះ​សកម្មភាព​កម្លាំង​ត្រួតពិនិត្យ​បទល្មើស​ជលផល​របស់​ខ​ណ្ទ័​រដ្ឋបាល​ជលផល​កំពត​បានចេញ​ល្បាត​ធ្វើការ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​លើ​ផ្ទៃសមុទ្រ​បាន​ចំនួន​១៨ លើក​សរុប​ស្មើរ ៥៤ ថ្ងៃ ដោយ​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូចជា លប​វែង​ចំនួន​១៤៥​គ្រឿង អាំង​វែ​ទ័​រ​ឆក់​ត្រី​ចំនួន​០៧​គ្រឿង និង​អួន​អូស​ឈិ​ប​យន្ត​ចំនួន​០៨​ចូរ យកមក​ដុត​កំទេចចោល​នៅថ្ងៃនេះ ។​hat00115
​លោកនាយ​ខណ្ឌ​បាន​បន្តថាៈ ខណ្ឌ​រដ្ឋបាល​ជលផល​កំពុងតែ​អភិរក្ស​នៅ​ស្មៅ​សមុទ្រ ផ្កាថ្ម ព្រៃកោងកាង ដែលមាន​ទីតាំង​៧​កន្លែង ។ ជាមួយគ្នានេះដែរ លោក ស សូ​រិ​ន បាន​បន្ត​ផ្សព្វផ្សាយ​នូវ​ច្បាប់​ជលផល​ដល់​អ្នកនេសាទ ព្រមទាំង​ផ្ដាំ​ផ្ញើអោយ​ប្រជាជន​សហគមន៍​និង​អាជ្ញាធរ​ដែនដី​ឲ្យ​ចូលរួម​ផ្តល់ព័ត៌មាន​ឲ្យ​មន្ត្រី​ជំនាញ​រាល់​បទល្មើស​នេសាទ​ដែល​កើតមាន​ក្នុង​ដែនសមុទ្រ ៕hat00114