កំពង់ធំៈ លោកគ្រូអ្នកគ្រូ វិទ្យាល័យស្ទឹងសែន កើតការមិនពេញចិត្តចំពោះនាយកសាលា ដែលតែងតែប្រើ អំពើហឹង្សា និងជេរដាក់បណ្តាសារ ដល់គ្រូបង្រៀន និងសិស្សប្រុសស្រី ដែលជាទំពាំងស្នងឬស្សីឲ្យយក តំម្រាប់តាម ដោយនាយកសាលារូបនេះ អះអាងថា ការជេរប្រមាថដល់សិស្សបែបនេះ គឺប្រៀបបានដូច ជាឪពុកវាយប្រៀនប្រដៅកូន ។
លោក ផៃ នន នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលោកគ្រូ អ្នកគ្រូ និងសិស្ស មានការមិនពេញចិត្តនូវទង្វើរ មិនគាប់ម្បីមកលើសិស្ស ខណៈពេលដែលសិស្សទាំងនេះ ជិតនិងពេញវ័យ ដោយប្រើកាយវិការ ជេរប្រមាថ ដូចជាគ្មាននៅក្នុងវិស័យ អប់រំ និងមិនបានដើរតួរនាទីជានាយកសាលាវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ដែលពុំមាន វិធានការអប់រំ ណែនាំដល់ លោកគ្រូ អ្នកគ្រូ និងសិស្ស បែរជាសម្តែងអតចរិកអាងអំណាច ជានាយកសាលា គ្មាននណារធំជាង ជាហេតុធ្វើឲ្យលោក គ្រូ អ្នកគ្រូ សុំឲ្យក្រសួងអប់រំ មានវិធានការផ្លាស់ប្តូរជាបន្ទាន់ ដើម្បីចៀសវាងធ្វើឲ្យសិស្សានុសិស្ស យកតំម្រាប់តាម ថែមទាំង បង្ហើបឲ្យដឹងថា មកធ្វើជានាយកវិទ្យាល័យស្ទឹងសែននេះ គាត់តែងតែជេរប្រមាថដល់សិស្សានុសិស្ស និង លោកគ្រូៗជាច្រើននាក់ មិនត្រឹមតែជេរប្រមាថទាំងគ្រូៗនោះទេគឺជេររហូតដល់អ្នកមានគុណរបស់ពួកគេទៀតផង ។

លោក ផៃ នន នាយកវិទ្យាល័យស្ទឹងសែនប្រាប់ថាបើចង់ដឹងច្បាស់ឲ្យដើសួរគ្រូៗទាំងអស់គ្នាទៅថាគាត់អាក្រក់ឬល្អនោះ!ក្នុងនាមកូនចៅក៏ដូចជាសិស្សានុសិស្សដែរគាត់តែងតែជេរទៅហៅមកមិនដែលមានគំនុំគំគួននោះទេ គាត់ជេររាល់តែថ្ងៃរហូត គេស្គាល់ចរិកគាត់អស់ហើយ តែចំពោះសិស្សខ្លះបើមិនប្រើសំដី ធ្ងន់បន្តិចវាមិនចេះខ្លាចនោះទេ ជាធម្មតាគ្រូបង្រៀនប្រៀបបាន ទៅនឹងឪពុក ម្តាយទី២ មានការជេរខ្លះ ស្តីបន្តោសខ្លះ វាជារៀងធម្មតាទេ ។
លោក ជូ វុនធី ប្រធានមន្ទីរអប់រំខេត្តកំពង់ធំ បានប្រាប់កាលពីល្ងាចទី០៩ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា ថា!លោកមិនដែលដឹងទាល់តែសោះ អំពីបញ្ហាទំនាស់រវាងលោកគ្រូ និងលោកនាយក វិទ្យាល័យស្ទឹងសែននេះ ពីព្រោះមិនដែលមានអ្នកណារាយការណ៏ជូនលោក ឬក៏ធ្វើជាពាក្យ បណ្តឹងមកកាត់ដែរ!ហើយជុំវិញរឿងនេះលោកនឹងចាត់មន្ត្រីឲ្យចុះស្រាវជ្រាវរកការពិត។
ដោយ ប៊ុន រដ្ឋា



































