លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអាន ប្រគេន​ទាន​ព្រះវស្សា​ដល់​មជ្ឈមណ្ឌល​សាសនា​វប្បធម៌​ទេសចរណ៍ ប្រាសាទសំពៅ​ត្រៃលោក ត្រៃ​ល​ក្ខ័​ណ​

0


​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ កក្កដា​ឆ្នាំ ២០១៥ លោកជំទាវ ឧ​ប​នាយ​រដ្ឋមន្ត្រី មែន សំអន រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ គណៈប្រតិភូ​នាំយក​ទាន​ព្រះវស្សា ប្រគេន​ព្រះ តេជ​គ្រូ​គង់នៅ មជ្ឈមណ្ឌល​សាសនា​វប្បធម៌​ទេសចរណ៍ ប្រាសាទសំពៅ​ត្រៃលោក ត្រៃ​ល​ក្ខ័​ណ ស្ថិតក្នុង​ភូមិ​កាល​មេឃ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​`12
​ប្រាសាទសំពៅ​ត្រៃលោក ត្រៃ​ល​ក្ខ័​ណ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៣ ដែល​ប្រជាពលរដ្ឋ​ទូទៅ​និយម​ហៅថា សំពៅ​មាស​សំពៅ​ប្រាក់ ស្ថិតនៅ​ក្នុងស្រុក សន្ទុក មាន​ផ្លូវបំបែក​ត្រង់​ភូមិប​ញ្ញា​ជី មាន​ផ្លូវ​ក្រាល​កៅស៊ូ​ចម្ងាយ​៦​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៦​និង​មកដល់​សំពៅ មាស​សំពៅ​ប្រាក់ បាន​សាងសង់​ជាប់​នឹង​ស្ទឹងសែន ក្នុង​សំពៅ​មាស​សំពៅ​ប្រាក់ ឬ​ត្រៃលោក ត្រៃ​ល​ក្ខ័​ណ គឺជា​ទីកន្លែង ប្រជុំ​នូវ​រូបចម្លាក់ និង​ក្បាច់រចនា​ល្អ​ប្រណិត ដែល​បាន​តាម​រឿងព្រេង​របស់​ព្រះពុទ្ធសាសនា​សំបូរបែប​។​6
​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សន្ទុក​មាន​សេចក្តី​ត្រេ​ត​អរ​យ៉ាងខ្លាំង ដែលជា​ស្នារ​ដៃ​និង​គុណបំណាច់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី មែន សំអន ព្រមទាំង​ឯកឧត្តម លោក ឧ​ញ៉ា បាន​សាសង់​សង់​មជ្ឈមណ្ឌល​សាសនា វប្បធម៌​ទេសចរណ៍ ប្រាសាទសំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​អាច​រកចំណូលបាន ពី​ភ្ញៀវ​ទេសចរណ៍ ដែល​បានមក​កំសាន្ត​ទីនេះ​ជា រៀងរាល់ថ្ងៃ ។​4
​លោកតា តិក សេង​ឆាយ បាន​ឲ្យ​ដឹងថា សំពៅ​ត្រៃលោក ត្រៃ​ល័​ក្ខ​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ ព្រះ​តេជគុណ ព្រះនាម កើត វ៉ា​យ ជា​ព្រះចៅអធិការ វត្ត​សំរោង​មានជ័យ​(​ហៅ​វត្ត​លា​ពាក្យ​) ដែល​ខណៈ​ពេលនោះ​ព្រះ​តេជគុណ បាន​កសាង​សំពៅ​មាស ក្នុង​ទំហំ​ដី មួយ​ប្លង់​តូច​ដែលមាន​ក្បាលដី​ត្រឹមតែ ២០ គុណ ៣០​ដែលជា​ដី​របស់លោក​តាអាចារ្យ ហង្ស សៀ ជាតា​អាចារ្យវត្ត​លា​ពាក្យ បាន​វេ​ប្រគេន​ដី​ទីនេះ​ឲ្យ​ទៅ​ព្រះ​តេជគុណ កើត វ៉ា​យ ក្រោយមក​ព្រះ​តេជគុណ ក៏បាន​សុ​គត់ ហើយ​ក៏បាន​ផ្តាំផ្ញើរ​ដល់​លោក តា លោកយាយ នាំគ្នា​កសាង​ត្រៃលោក ត្រៃ​ល័​ក្ខ នេះ​បន្ត គឺជា​គោលបំណង​របស់​ព្រះ​តេជគុណ​ដែល ចង់បាន​។​5 (1)
​នៃ​ឳ​កាស​នៃ​ពិធី​ប្រគេន​ទាន​ព្រះវស្សា លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី មែន សំអន បាន​បួងសួង​ដល់​អស់​ព្រះឥន្ទ​ព្រះព្រហ្ម​ទេស​តា ជួយ​ចំលង​ជោគ​វា​សា​នា ដោយ​ប្រាសាទសំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ​នាំ​ជោគជ័យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​ទៅដល់​ភាពសុខសាន្ត ភាព​រី​ចម្រើន ជៀស​ផុតពី​គ្រោះមហន្តរាយ គ្រោះធម្មជាតិ ចៀស​ផុតពី​សង្គ្រាម និង​សូម​ប្រជាជន​ខ្មែរ​ជួបតែ​សេចក្តីសុខ​ជា​រៀងរហូត ។​
​ដោយ ផន សុខជាតិ
​ ​