លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ដឹកនាំក្រុម​ការងារចុះជួយសម្រួលស្ពានឆ្លង ព្រែកទឹកសាបនៅចំណុចតាល: ដើម្បីផ្តល់ការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ

0

ក្រុងកំពង់សោម៖លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ខេត្តព្រះសីហនុ អមដោយអាជ្ញាធរសង្កាត់រាម និងសង្កាត់បិតត្រាំងនៅព្រឹកថ្ងៃ៣១ឧសភា ២០២៥បានចុះជួយសម្រួលតស្ពានឆ្លងព្រែកទឹកសាប នៅចំណុច តាល:  ដើម្បីឱ្យប្រជាពលរដ្ឋប្រមាណជិត១០០០គ្រួសារ ជាពិសេស កម្មករ កម្មការីរីនិងសិស្សានុសិស្ស ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ។

លោក នួន ប៊ុនថុល អភិបាល ក្រុងកំពង់សោម បានអោយដឹងថា ដោយសារមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ ធ្វើតំណើ តាមច្រកមួយនេះ អាជ្ញាធរ មូលដ្ឋាន បានខិតខំការអន្តរាគមន៍ ដោយស្នើទៅគណះ អភិបាល នឹងបានធ្វើរបាយការណ៍ ជូនទៅកាន់CDCក្នុងការរំកិលស្ពាន  រហូតដល់ពេល នេះ ខាង CDC នឹង ភាគី តំបន់សេដ្ឋ កិច្ចពិសេស បានយល់ព្រម អនុញ្ញាត្តិ អោយរំកិលស្ពាន ដើម្បីប្រើប្រាស់ជាបណ្តោះអាស័ន្ន ព្រោះ ស្ពាននេះប្រជាពលបានប្រើប្រាស់ ជិត១០ឆ្នាំមកហើយ។

ប្រជាពលរដ្ឋនៅតំបន់នោះថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំក្រុងកំពង់សោមនិងអាជ្ញាធរ មួលដ្ឋានដែល យកចិត្តទុកដាក់លើការងារនេះ បើទោះ ជា លក្ខណៈបណ្តោះអាសន្នក្តី ដើម្បីឲ្យពលរដ្ឋបានធ្វើដំណើរ ឆ្លង ព្រែកនេះ ដោយសារកន្លងមក កំណាត់ ផ្លូវនេះ មានលំបាកយ៉ាងខ្លាំង នៅពេលមានភ្លៀងធ្លាក់ម្តងៗ។

បងប្អូនប្រជាពលរដ្ឋបានបញ្ញាក់ផងដែរថាកំណាត់ ផ្លូវមួយខ្សែរនេះគឺជាផ្លូវយុទ្ឋសាស្ត្រ យ៉ាងសំខាន់ ដែលបានបំរើអោយប្រជាពលរដ្ឋប្រមាណជិត១០០០គ្រួសា មកពី០៤តំបន់ តំបន់អូត្រោក តំបន់ ថ្មដា តំបន់ ច្រាំងក្រហម និង តំបន់សាឡាស់ក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់ សោម ខេត្តព្រះសីហនុ  ដែលបាន ធ្វើតំណើរតាមផ្លូវនេះប្រចាំថ្ងៃ ៕នាគសមុទ្រ