​អាវុធ​ហ្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​រួមជាមួយ​ថ្នាំញៀន (ICE)​ចំនួន​៧​កញ្ចប់​ធំ​៦​កញ្ចប់​ត​តូច​

0

​ ​ស្ទឹងត្រែង​៖​ជនសង្ស័យ​ចំនួន​៥​នាក់​រួមជាមួយ​គ្រឿងញៀន​(ICE)​ចំនួន​៧​កញ្ចប់​ធំ​និង​៦​កញ្ចប់​តូច​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៥​ពី​ចំនុច​ផ្សេងគ្នា​ស្ថិតក្នុង​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរៈសេនីយ៍ទោ​ដួង វិចិត្រ​ប្រធាន​មន្ទីរ​ព័​ត៍​មាន​និង​សន្តិសុខ​អាវុធ​ហ​ត្ត​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​នៅ​សា​ធាតុ​ញៀន​ខុសច្បាប់​៥​នាក់​ខាងលើ​មាន​១​ឈ្មោះ​ឃុន ច័ន្ទ​ធឿន (​ហៅ​ពាង​)​ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​DSCN9987ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង​ស្ទឹងត្រែង ២​ឈ្មោះ ផាត់​ចាន់​ថាវ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​ទាហាន​)​មាន​ស្រុកកំណើត​ភូមិ​កន្លែង​១ ឃុំ​កន្លែង​១ ស្រុក​លំផាត់ ខេត្ត​រតនគីរី បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង ៣​ឈ្មោះ​ក្តៀន បូ​រិ​ន (​ហៅ​ទុង )​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​(​លក់​អេតចាយ​)​រត់​ម៉ូតូ ភូមិកំណើត ភូមិ​ប្រមូល ឃុំ​តំបែរ ស្រុក​ឈូក​ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ៤​ឈ្មោះ​សេង សុខ​ជៀន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​រកស៊ី​ឈើ ស្រុកកំណើត ភូមិ​ស្ទឹង​ស្លូត ឃ​ម​ពាម​រ៍ ស្រុក ខេត្តព្រៃវែង ៥​ឈ្មោះ​ដួង ច​ន្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់ ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​។
​ ​លោក​វរសេនីយ៍ទោ​បន្ត​អោយដឹងទៀតថា​ការឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ ស្ថិតក្រោម​ការចង្អុលបង្ហាញ​ពី​លោក​កុល​សំអុល​អភិបាល​នៃ​គណ​អភិបាលខេត្ត​ស្ទឹងត្រែង ក្នុង​កិច្ចប្រជុំ​មួយ​ជំរុញ​អោយកំលាំង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទូទាំង​ខេត្ត ទប់ស្កាត់​រាល់​បទល្មើស​ដែល​កំពុង​កើតមាន ជាពិសេស​បទ​គ្រឿងញៀន​នេះ​តែម្តង​។​
​ ​លោក​បន្តថា​ក្រោយពី​មានការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​និង​ស្ថិ​ក្រោម​ការ​បញ្ចា​ផ្ទា​លពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀន វ៉ាន់ឌី មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត បានដាក់​កំលាំង​នៅ​DSCN9990គ្រប់​ទីកន្លែង​ក្នុង​ខេត្ត ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ទើប​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ ដែល​កំពុង​ធ្វើ​សកម្មភាព ជាក់ស្តែង​ចំនួន​២​ករណី​ផ្សេងគ្នា និង​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្ស​សៅ​ក្រាម​ព​ណិ៍​ថ្លា​ស​(ICE)​ចំនួន​៧​កញ្ចប់​ធំ​និង​៦​កញ្ចប់​តូច ម៉ូតូ​២​គ្រឿង រួម​និង​សម្ភារៈប្រើប្រាស់​មួយចំនួន និង​បា​នប​ញ្ចូ​ន​ខ្លួន​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​។​6_12.44
​ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គ្រឿងញៀន​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន គ្រឿងញៀន​ត្រូវបាន​ធ្វើតេស្ត​ចំពោះមុខ​ជនសង្ស័យ និង​មានការ​ចូលរួម​ពី​លោកស្រី ស៊ុន​យ៉ឺ​ត​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ថា​ថ្នាំញៀន​ពិតជា​មាន​សា​ធាតុ​ញៀន​ពិតប្រាកដ​មែន​។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​រួម​និង​វត្ថុតាង​គ្រឿងញៀន​១៣​កញ្ចប់​ធំ​តូច​ហើយ​និង​សម្ភារៈ​ជាច្រើន​ទៀត​បម្រើអោយ​បទល្មើស​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​កសាង​សំណុំរឿង ប​ញ្ជូ​ល​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕