ខេត្តពោធិ៍សាត់ ជនរកស៊ីរបរដើរបោកប្រាស់អ្នកដ៍ទៃឆ្លងតាមបណ្ដាខេត្តផ្សេងៗចំនួនពីនាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរសហការណ៍ជាមួយប៉ុស្ត៍រដ្ឋបាលប្រើពេលជិត០៣ម៉ោងដេញព័ទ្ធចាប់ស្ទើរតែដាច់ខ្សល់ស្លាប់ម្នាក់ៗទើបចាប់បានពួកគេទាំងពីនាក់ជាមួយនិងវត្ថុតាងមធ្យោបាយនិងលុយដុល្លាខ្លែងខ្លាយខណះដែលធ្វើសកម្មភាពឆបោកពលរដ្ឋរងគ្រោះបានមកប្ដឹងដល់នគរបាល។ ហែតការណ៍ឆបោកនេះបានកើតក្នុងម៉ោងប្រមាណជាជាង៣រសៀល ថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៥ ក្នុងភួមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ក៍បានបែកការណ៍រហូតដេញចាប់បាននៅថ្ងៃដដែល វេលាម៉ោង៦និង១៥យប់ស្ថិតត្រង់ចំនុចភ្នំព្រះក្នុងភួមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក ម៉ោល សុទ្ធ អធិការងទទួលបន្ទុកផ្នែកព្រណ្មទណ្ឌដែលទទួលពាក្យបណ្ដឹងផ្ទាល់ពីជនរងគ្រោះលើករណីជនសង្ស័យទាំងពីយកក្រដាស់(២០ដុល្លា)ខ្លែងខ្លាយបោកបោកប្រាស់ពីជនរងគ្រោះភ្លាម រូបលោកក៍រាយការណ៍ទៅលោក អែម រុន អធិកានគរបាលស្រុកក្រគរភ្លាមៗដើម្បីសុំបញ្ជារ ។. ហើយក៍ដឹកនាំកម្លាំងស្រុកសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ត៍អន្លង់ត្នោតនិងប៉ុស្ត៍ក្បាលត្រាចជាមួយនិងប្រជាការពារដេញតាមជនសង្ស័យ ដែលបានជិះម៉ូតូមួយគ្រឿងប្រភេទស្គុបពីចំនួនពីនាក់គេចខ្លួន ទៅភួមិក្រឡាញ់ឃុំក្បាលត្រាច ហើយជនសង្ស័យទាំងពីនេះព្យាយាមបើកម៉ូតូរត់គេចខ្លួនរហូតដល់ចំនុចភ្នំព្រះ វេលាមោ៉ង៦និង១៥នាទីយប់កម្លាំងលោកហត់ស្ទើរដាច់ខ្សល់ទើបចាប់បានយកមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ។លោក អែម រុន អធិកា
នគរបាលស្រុកក្រគរបានឲ្យដឹងថាបុរសជនសង្ស័យទាំងពីនេះទី១ឈ្មោះ ហេង សំណាង អាយុ៥២ឆ្នាំ មានទីលំនៅភួមិធ្លក ឃុំនិងស្រុកសួង ខេត្តត្បូងឃ្មុំ។ ទី២ឈ្មោះ ប៊ុន ឈីម អាយុ៥១ឆ្នាំមានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វត្ថុតាងមានម៉ូតូស្គុបពីមួយគ្រឿងពណ៍ឈាមជ្រូកស្លាក់លេខសៀមរាប 1-N 74-43។ លោកបន្តថានៅព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៥ ជំនាញនគរបាលព្រណ្មទណ្ឌក៍បានសួរចម្លើយជនសង្ស័យទាំងពីគេបានឆ្លើយបំភ្លើសកាពិតថាខ្លួនមិនបានបោកប្រាស់ទេគឺពួកគេយកលុយដុល្លាមកដូរពួកគេទេ។ ឯជនរងគ្រោះឈ្មោះ ឈ្មោះ ផេង គឹមលាង អាយុ៣៧ឆ្នាំបានឲ្យដឹងថាជនសង្ស័យទាំងពីនេះបានយកដុល្លាក្រដាស់២០ដុល្លាខ្លែងខ្លាយមកទិញកាតទូរទ័ព្ទ០៩៧ចំនួនមួយរៀលៗពីសន្លឹករូចក៍អាប់លុយខ្មែរទើបដឹងថាជាដុល្លាខ្លែងខ្លាយបុរសទាំងនោះក៍គេចបាត់ទើបរត់ទៅប្ដឹងកម្លាំងនគរបាលក៍ដេញចាប់បានពួកគេ លោកបញ្ជាក់ថាជនសង្ស័យទាំងពីនេះកម្លាំងជំនាញបានកសាងសំណុំរឿងជាមួយវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់កាបន្តតាមនិតិវិធី។
សួមបញ្ជាក់ថាជនសង្ស័ពីនាក់នេះក្នុងនោះមានម្នាក់ត្រូវបានគេដឹងថាធ្លាប់បានដើរបោកប្រាស់ដូប្រាក់ដុល្លាខ្លែងខ្លាយកាលពីឆ្នាំ២០១៤នៅឯខេត្តបាត់ដំបង ដល់ជនរងគ្រោះជាច្រើននាក់ហើយឆ្នាំ២០១៥នេះក៍បានលេចមុខមកម្ដងទៀតក៍ត្រូវចាប់បានតែម្ដង៕