ខេត្តពោធិ៍សាត់៖ អត្រានៃចំនួនអ្នកស្លាប់និងរបួសដោយសាឧប្បហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើទឹកដីទូទាំងខេត្តពោធិ៍សាត់ទាំងផ្លូវជាតិនិងផ្លូវលំនោះ មានការកើនឡើងលើសឆ្នាំ២០១៤គួរអោយព្រួយបារម្មណ៍យា៉ងខ្លាំ នេះបើគិតរយៈពេល០៦ខែដូច គ្រោះថ្នាក់ចរាចរនៅខេត្តពោធិ៍សាត់ឆ្នាំនេះមានកាកើនឡើងជាឆ្នាំមុននេះបើគិតត្រឹមឆមាសទីគ្នាក្នុងឆ្នាំ២០១៥នេះ។បើតាមលោក ឱ ហ៊ាង ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលភារកិច្ចកិច្ចការសណ្ដា្ប់ធ្នាប់នៃរបាយការណ៍របស់ការិយាល័យចរាចរជើងគោគនៃស្នងការនគរបាលខេត្តពោធិ៍សាត់បានបង្ហាញឲ្យថា បើគិតត្រឹមឆមាសទីមួយសម្រាប់០៦ខែ នៃដើមឆ្នាំ២០១៥ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៣៥លើក។
គឺកើនឡើង២៤លើក នេះបើគិតរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ដែលមានចំនួន១១១លើកហើយបានសំលាប់មនុស្សចំនួន45នាក់លើ36នាក់ គឺមានកាកើនឡើងចំួនន០៩នាក់ស្មើរនិង២៥% ក្នុងនោះរបួសធ្ងន់និងស្រាលចំនួន២០៣នាក់ លើ១៦៤នាក់គឺមានកាកើនឡើងចំនួនមនុស្សគ្រោះថ្នាក់៣៤នាក់ស្មើរ២៣,៧៦%។លោក ហ៊ាង ស្នងការងផ្នែកសណ្ដាប់ធ្នាប់នៃនគរបាលខេត្តពោធិ៍សាត់បន្តថា ក្នុងរបាយការណ័នេះបានបញ្ជាក់ថាមួលហេតុដែលបណ្តាលអោយករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តពោធិ៍សាត់មាន ការកើនឡើងយ៉ាងដូច្នេះគឺទី១ប្រើប្រាស់ល្បឿនហួសកំណត់ចំនួន៥២ករណី ទី២មិនប្រកាន់ស្តាំ ២៥ករណី ទី៣បើកបរក្នុងស្ថានភាពស្រវឹងមានចំួន១៤ករណី ទី៤បើកបរឡើងជែង២៣ករណី និងទី៥ បើកបរមិនគោរពសិទ្ធអទិភាពចំនួន១៣ករណី រួមទាំងមានកត្តាផ្សេងៗចំនួន០៨ករណី។លោកស្នងការងដែលទទួលបន្ទុកកិច្ចកាសណ្ដាប់ធ្នាប់ក្នុងខេត្តពោធិ៍សាត់ក៍បានឲ្យដឹងថា លោកសួមអំនាវគ្រប់ទីកន្លែងទាំងអស់នៅទទូទាំងខេត្តពោធិ៍សាត់ក៍ដូចជាខេត្តក្រុងផ្សេងៗសួមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបញ្ចៀសអត្រាគ្រោះថ្នាក់នេះឲ្យកាន់តែមានកាថយចុះ។ ដោយបើកបរមុននិងបត់ឆ្វេងឫ
បទស្ដាំ ឈប់ចត ជាដើមត្រូវចេះអោយសញ្ញាដល់អ្នកដទៃដែលកំពង់ធ្វើចរាចរណ៍ទៅមកឲ្យបានដឹង ក្នុងកាបើកបរត្រូវចេះអាធ្យាស្រ័យគ្នាយោគយល់គ្នា ត្រូវប្រុងប្រយ័ត្ននិងចេះទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះបុក្គលទាំងឡាយណាដែលបានបញ្ជារទោចក្រក្រយាន្តយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវដែលកំពុងធ្វើចរាចរណ៍ទៅមក៕