បន្ទាយមានជ័យ ះ នៅរសៀលថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០១៤ មានពិធីចែកអំណោ ដល់ចាស់ជរាគ្មានទីពឹងចំនួន៣នាក់ ក្នុងការចែកអំណោយ នគរបាលក្រុងក៏បានចុះផ្សព្វ ផ្សាយពីច្បាប់ចរាចរផ្លូវគោកនិងបន្តរអប់រំ ពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ដល់ ពលរដ្ឋនៅភូមិអូជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដើម្បីរក្សារ បាននៅសណ្ដាប់ធ្នាប់និងសន្តិសុខដល់ប្រជាពលរដ្ឋផងនោះ ។ លោក សៅ សារឿន នាយផ្នែកសណ្ដាប់ធ្នាប់នៃអថិការដ្ឋាននគរបាលក្រុងប៉ោយប៉េត បានឲ្យដឹងថា ក្រៅពីផ្សព្វផ្សាយគោលនយោបាយភុមិឃុំមានសុវត្តិភាព សមត្តកិច្ចយើង ក៏បានផ្សព្វផ្សាយពីច្បាប់ចរាចរផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីឲ្យពួកគាត់ បានយល់និងជ្រៀប
ចំណេះដឹង លោកនាយផ្នែកក៏បានបញ្ជាក់ពីគ្រោះថ្នាក់ចរាចរក្នុងខែ ដើមឆ្នាំ២០១៤នេះ ក្នុងខេត្ត(ប.ជ)មានទាំងរបួសទាំងស្លាប់ជាង១០០នាក់ ដោយឡែកក្នុង ក្រុង(ប៉.ប៉)មានស្លាប់ចំនួន៧នាក់និងរបួសថ្ងន់ស្រាល៥នាក់ ក្នុងន័យនេះលោកនាយផ្នែក ក៏បានអប់រំបន្ថែម ដលបងប្អូនយើង ឲ្យបើកបរចេះគោរពច្បាប់ចរាចរ ស្រវឹងកុំបើកបរ បើកបរចេះអព្យា ស្រ័យក្នា បញ្ជៀសបាននៅគ្រោះថ្នាក់ជាបន្តរទៀត ។ លោក អ៊ុំ សុផល
អធិការនគរបាលក្រុង(ប៉.ប៉)បានប្រាប់ឲ្យដឹងនៅថ្ងៃទី១១ កុម្ភះ២០១ នេះថា ការបង្កើតឲ្យមានវេទិការសាធារណះនេះឡើង កឹជាការចែករំលែក ចំណេះដឹង និងបទពិសោទថ្មីៗ ដល់ប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គម ផងដែរ ។ ហើយទន្ទឹមគ្នានេះដែរ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត(ប.ជ)ក្នុងពេលចុះផ្សព្វផ្សាយនោះ កម្លាំងនគរបាលក្រុង(ប៉.ប៉)ក៏ បាននាំយក
អំណោយរបស់លោកស្នងការមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ អំបិល ស្ករសរ បីចេង ត្រីខរកំប៉ុង និងថវិការចំនួន៣ ម៊ើនរៀលចែកជូនដល់ ចាស់ជរាគ្មានទីពឹងចំនួនបីគ្រួសារផងដែរ ក្នុងន័យនេះលោកមេភូមិអូជ្រៅក៏បានថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្នងការផងដែរ ។