​ពិធី​ប្រកាស​តែងតាំង​ប្រធាន​សាលាដំបូង និង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​

0

​ ​សៀមរាប : នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ព្រឹក​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ​២០១៤ បាន​ប្រារព្ធ​ធ្វើ​ពិធី​ប្រកាស និង​ចូលកាន់​មុខតំណែង ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ឯកឧត្តម ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​បាន​ចូលរួម​យ៉ាងច្រើន​ផងដែរ ។ ​

បន្ទាប់ពី​លោក ណិល ណុន ប្រធាន​សាលាដំបូង​ខេត្ត និង​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​អាន​ពី​ប្រ​វិត្ត​ការងារ ដែល​បាន​អនុវត្តន៍ នៅក្នុង​ខេត្ត រួចមក ក៏ត្រូវ​បានប្រកាស ផ្លាស់ប្តូរ​មុខតំណែង អាន​ព្រះរាជក្រឹត្យ​តែងតាំង​ដោយ ឯកឧត្តម ច័ន្ទ មនោ អគ្គនាយក​រដ្ឋបាល និង ហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ដែល​តំរូវ​ឲ្យ​ទី​០១,​លោក ណិល ណុន ប្រធាន​សាលាដំបូង​ខេត្តសៀមរាប ទៅ​បំពេញការងារ​ជា​អនុប្រធាន​តុលាការ​កំពូល លោក ងួន ណា​រ៉ា អតីត​

អនុប្រធាន​សាលាដំបូង​ខេត្តកំពត មកជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​វិញ ទី​០២ លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង មកជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ជំ​នូ​សលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ទៅ​បំពេញការងារ​នៅ​ខេត្តក្រចេះ ក្នុង​មុខតំណែង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​

ខេត្តក្រចេះ​ផងដែរ​។ ​ឯកឧត្តម ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ សម្តែង​នូវ​ការស្វាគមន៍ របស់លោក​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប ដែល​ទើបតែ​មកកាន់ តំណែង​ថ្មី សូម​ឲ្យ​ទទួល​នូវ លទ្ធផល​ជោគជ័យ ក្នុង​ការងារ និង​អនុវត្តន៍ ការងារ​ប្រកបដោយ ស​ច្ចះ​ធម៌ ស្មោះត្រង់ និង​យុត្តិធម៌ ជាទី​ពឹង ជា​ខ្នងបង្អែក​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​អ្នក​អនុវត្តន៍​ច្បាប់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ភាព​យុត្ត​ធម៌ និង ជាទី​

ជម្រក​របស់​ប្រជាពលរដ្ឋ ។​ ​ ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ ដល់​លោក ងួន ណា​រ៉ា និង លោក កើត វណ្ណា​រ៉េត ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់​តួនាទី​ភារៈកិច្ច មក​បំពេញការងារ​ជា​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តសៀមរាប​នាពេលនេះ ឲ្យ​ប្រឹងប្រែង​អនុវត្តន៍​ការងារ អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព និង​តម្លាភាព

ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ រក្សា​នូវ​វិន័យ​សេចក្តី​ថ្លៃ​ថ្លូ​រ របស់​ស្ថាប័ន​ច្បាប់ មិន​យក​អំណាច​ទៅប្រើ​ប្រាស់ នូវ​អំពើ​ខុសច្បាប់ និង​ជា​បង្គោល​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថ្វេ​រដង ៕ ​ដោយ លោក ខេង ខេមរា​2 3 4 1