សារព័ត៌មានNew Strait times បានផ្សព្វផ្សាយកាលពីថ្ងៃទី២៣មេសាថា ក្រុមចោរសមុត្របានវាយប្រហារទៅលើនាវាដឹកប្រេងរបស់ជប៉ុនហើយចាប់បាននាវឹក៣នាក់ជាជនជាតិឥណ្ឌូនេស៊ីក្នុងឈូងសមុទ្រ Malacca ប្រទេសម៉ាឡេស៊ី។
ក្រុមចោរសមុទ្រចូលទៅកៀកនាវាដឹកប្រេងជប៉ុនអូបរល្បឿនលឿននាវេលាម៉ោង១និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣មេសាពេលនាវាធ្វើដំណើរចេញពីសឹង្ហបុរីឆ្ពោះទៅកាន់មីយ៉ាម៉ា។
លោកMohd Yusof Abdullah មេបញ្ចាការកម្លាំងទាហានជើងទឹកយាមល្បាតបានឲ្យដឹងថាក្រុមចោរសមុទ្រមានគ្នា៨នាក់ពាក់របាំងមុខ និងប្រដាប់ដោយកាំភ្លើងខ្លី កាំបិទ ឡើងទៅលើនាវាចាប់នាវឹកទាំង១៨នាក់ធ្វើជាចំណាប់ខ្មាំង។ លោកបន្តតៀតថាក្រុមចោរសមុទ្របានបូមប្រេងដាក់ទូករបស់ពួកគេ យកទ្រព្យសម្បត្តិមានតម្លៃ ឯកសាសំខាន់ៗ និងចាប់នាវឹក៣នាក់ រត់គេចខ្លួនទៅបាត់។
លោក Yusof Abdullah បន្តទៀតថា នាវឹកនៅលើនាវាដឹកប្រេងមានជនជាតិជប៉ុន ថៃ ឥណ្ឌូនេស៊ី និងឥណ្ឌា។ នៅក្នុងការវាយប្រហារនោះគ្មាននាវឹកណាមួយរងរបួសនោះឡើយ៕



































