ជនខិលខូច​លួច​ឥដ្ឋ​បុរាណ​របស់​ប្រសាទ​កំពង់ព្រះ ទៅធ្វើ​ខឿន​ដាក់​ទេវរូប​ ​បែប​សាសនា​វៀតណាម គណៈកម្មការ​ចម្រុះ​ខេត្ត​បាន​ទៅ​វាយ​ឥដ្ឋ​នោះមក​ដំកល់​កន្លែង​ដើម​វិញ​

0

​ខេត្តកំពង់ឆ្នាំង​៖​ក្រុមការងារ​ចម្រុះ រួមមាន​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រ​សិ​ល្បះ​ខេត្ត មន្ទីរ​ធម្មការ​ខេត្ត សមត្ថកិច្ច​នគរបាល​ខេត្ត លោក​អភិបាលស្រុក ដឹកនាំ​ដោយ ស្ថាប័ន​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ បាន​ទៅ​ចុះ​ពិនិត្យ និង​វាយយក​ឥដ្ឋ​បុរាណ ដែលមាន​ជន​មិន​IMG-20150728-WA0041ស្គាល់មុខ​បាន​លួច​យកទៅ​ធ្វើជា​ខឿន ដាក់​ដំកល់​ទេវរូប ព្រះ​វៀតណាម នៅលើ​ទីទួល​បុរាណ​ទួល​កំពង់ព្រះ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌​យកមក​ទុក​កន្លែង​ដើម​វិញ​។ ការ​លួច​យក​ឥដ្ឋ​បុរាណ ដែល​គរ​ទុក​នៅក្បែរ​ប្រាសាទបុរាណ​ឈ្មោះ ប្រាសាទ​កំពង់ព្រះ នេះ​គ្មាន​អ្នក​អះអាងថា​បានដឹង​ពី​សកម្មភាព​គេ​លួច​យក​ធ្វើ​អ្វី​ឡើយ ដែល​គណៈកម្មការ​វត្ត តាអាចារ្យ ពិសេស​ឆ្មាំ​ប្រាសាទ នៅ​ទីនោះ​ក៏​សុ​ទ្ឋ​តែ​ឆ្លើយថា​មិនដឹង​ទេ​។
​ ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្ប​ធ​ម៏ និង វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ ការសាងសង់ រូបសំណាក ក្នុង​ទីទួល​ខាងលើ​គឺ​ខុស​និង​ច្បាប់ ព្រោះ​មិនបាន​សុំ​ការ​អនុ​ញ្ញា​ត្តិ​អ្វី​ឡើយ ក្រៅពីនោះ ជនល្មើស​បាន​យក​ឥដ្ឋ​បុរាណ​របស់​ប្រាសាទ ដែល​បានរ​ក្សាគរ​ទុក​ម្តុំ​នៅក្បែរ​ប្រសាទ យកមក​
​តម្រៀប​គ្នា​ធ្វើជា​ខឿន ឬ​ហៅថា​បា​ល្ល័​ង្គ​សម្រាប់​តំកល់​ទេវរូប បែប​វៀតណាម ។ ព្រោះតែ​ហេតុនេះ សមត្ថកិច្ច​ចម្រុះ រួមទាំង​រូបលោក​ជា សា​ម៉ី​មន្ទីរ​ផង បានមក​ពិនិត្យ ហើយ​បានទទួល​បញ្ជារ​អោយ​វាយយក​ឥដ្ឋ​នោះមក​រក្សាទុក​នៅ​កន្លែង​ដើម​វិញ និង​មិន​ប៉ះពាល់​ទេវរូប​នោះឡើយ ។​IMG-20150728-WA0035
​លោក សុខ ធួ​ក បានបញ្ជាក់​ថាៈ មាន​ខឿន​ថ្មី​ចំនួន​៤​កន្លែង នៅ​ជុំវិញ​វិហារ វៀតណាម​ដែល​សល់​ពី​សង្គមចាស់ ក្នុងនោះ​មានតែ​ខឿន​មួយកន្លែង​ប៉ុណ្ណោះ ដែល​បាន​លួច​យក​ឥដ្ឋ​បុរាណ របស់​ប្រសាទ​កំ ពង់​ព្រះ​មក​សាងសង់​ជា​ខឿន​សម្រាប់​ដាក់​ទេវរូប​វៀតណាម ចំ ណែ​ក​៣​កន្លែង​ទៀត គឺ​បាន​សាង់សង​ពី​ឥដ្ឋ​ថ្មី ហេតុនេះ ទើប​គណៈកម្មការ​ចម្រុះ​បានសម្រេច វ៉ៃ​យក​ឥដ្ឋ​បុរាណ មួយកន្លែង​នោះមក​រក្សាទុក​នៅ​កន្លែង​ដើម​វិញ​។ ចំណែក​ទេវរូប​បែប​វៀតណាម ចំនួន​២ ដែល​នៅលើ​ខឿន​នេះ ត្រូវបាន​លើក​ទៅ​បញ្ឈរ​ទុក​នៅក្នុង​វិហារ វៀតណាម​នៅ​ទីនោះ​វិញ ហើយក៏ បានអោយ​សមាគម​ន៏​វៀតណាម​នៅ​តំបន់​នោះ​ធ្វើ​ច្បាប់​អោយបាន​ត្រឹមត្រូវ មុន​នឹងធ្វើ​អ្វីមួយ​នៅ​ទីនោះ ព្រោះ​ទីនោះ​ជា​ទួល​ប្រសាទ​បុរាណ គឺ​មិន​ត្រូវធ្វើ​អ្វី​តាម​ទំនើងចិត្ត​នោះទេ ។
​ ​ជុំវិញ​បញ្ហា​នេះ ទាំង​គណៈកម្មការ ទាំង​ព្រះសង្ឃ ពិសេស​ឆ្មាំ​ប្រសាទ​២​នាក់ ម្នាក់​ឈ្មោះ ថោង
​ចាន់ណា ម្នាក់ទៀត​ឈ្មោះ ជា សុ​ភ័​ក្រ សុ​ទ្ឋ​តែ​ឆ្លើយថាៈ​មិនដឹង​ទាំងអស់ មិនដឹងថាៈ​មាន​ជនល្មើស​លួច​
​យក ឥដ្ឋ​បុរាណ​មក​ធ្វើ​បា​ល្ល័​ង្គ ដាក់​ព្រះ​វៀតណាម ពី​ពេលណា​នោះទេ ។​
​ ​សូមបញ្ជាក់ថាៈ កាលពី​៤ ទៅ ៥ ឆ្នាំមុន ពេលដែល​ក្រុម​ទូរស័ព្ទ ខាំ​ឈី​ន ០១១ នៅ​ដំណើរការ​
​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន​ទូរ​សព្ទ័​ខាងលើ បានមក​ជីក​ដាក់​បង្គោល​អង់​តែ​ន ក្បែរ​គ្រឹះ​ប្រាសាទ​កំពង់ព្រះ​នេះ ដោយ​ប៉ះចំ​លើ​ខឿន​ប្រសាទ​ចាស់ នៅពេលនោះ​មន្ទីរ​វប្បធម៌​ខេត្ត និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ បាន​ប្តឹងទៅ​តុលាការ​ខេត្តហើយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​ដាក់​ព​ន្ឋ​នាគារ​ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ផងដែរ​។ ក្រោយមក​បាន​ដោះលែង​ទៅវិញ​បន្ទាប់​បាន​សំណង​ការខូចខាត និង​លុបរណ្តៅ​ដី​នៅ​កន្លែង​នោះ​ឡើងវិញ​។ ប៉ុន្តែ​ពេលនោះ​ដល់​ជនជាតិ​វៀតណាម​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ពេលនេះ​កំពុង​រត់គេចខ្លួន គេ​មិនដឹង​ថ សមត្ថកិច្ច​និង​អាជ្ញាធរ មាន​វិធានការ​បែបណា​ឡើយ​លើ​ករណីនេះ ចំពោះ​ជនខិលខូច ក្នុងនោះដែរ ប្រជា​ពល​រដ្ន​បាន​សំណូមពរ​អោយ​អាជ្ញាធរ កំទេច​រូប​ព្រះ​យួន​ទាំង​២​នេះ​ចូលទៅ កុំអោយ​វា​ប្រព្រឹត្ត​អំពើ​ឆ្កួតៗ​បែបនេះ​ទៀត​៕
​កំពង់ឆ្នាំង ឈៀង ថា​រិ​ទ្ធ
IMG-20150728-WA0041